+first day of school
ថ្ងៃនេះជាថ្ងៃបើក បវេសនកាលថ្មីនៅសកលវិទ្យាល័យ YanLim ដែលជាសកលវិទ្យាល័យមួយកន្លែងនៅសេអ៊ូលដ៏ល្បី លំដាប់កំពូល មានតែកូនមហាសេដ្ឋី និង អ្នកមានប៉ុណ្ណោះមករៀននៅសាលានេះ
សាលានេះក៏មានប្រគល់ជូននៅអាហារូបករណ៍ដល់ សិស្សានុសិស្សឆ្នើម អោយ មករៀននៅទីនេះដោយ មិនចាំបាច់ចំណាយថវិកា សូម្បីតែមួយ សេន ប៉ុន្តែសាលានេះជ្រើសរើសយកតែសិស្ស5នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ
+ ម៉ោង 7:30ព្រឹក
យើងឃើញថាសិស្សទាំងអស់នាំគ្នាចូលរៀន ឡើងស្ងាត់អស់ទៅ ហើយ ចម្លែកអី តែសិស្ស ម្នាក់នោះ ខំរត់ឡើងញាប់ជើង គ្មានមើលផ្លូវអ្វីបន្តិចសោះ
<ស្លាប់ហើយ គីមថេយ៉ុង ចូលរៀនថ្ងៃដំបូងផង មិនគួរណាមកយឺតបែបនេះទេ ព្រះអើយ> សម្លេង ស្រទន់បាន បន្លឺឡើង
គេមានឈ្មោះថា គីមថេយ៉ុង អាយុ 18 ឆ្នាំ ជាសិស្សអាហារូបករណ៍ ម្នាក់ ក្នុងចំណោមសិស្សអាហារូបករណ៍ទាំង5 ទោះបីគេជាមនុស្សប្រុសក្តី ប៉ុន្តែ សម្រស់របស់គេស្អាត នារីសូមចាញ់ តែម្តង មុខ
ស រលោង សក់រលាស់ កែវភ្នែកភ្លឺថ្លា បបូរមាត់ផ្កាឈូករាងបេះដូង គួរអោយចង់ ថើប
+ព្រុស~~
រវល់តែរត់ភ្លេចមើលគេក៏បានរត់ទៅបុកនិងអ្វីម្យ៉ាងរឹងៗ ដែលគេដឹងថាជាដើមទ្រូងរបស់បុរសម្នាក់ រាងខ្ពស់ស្រឡះ និងមាឌធំជាងគេពីរដងឯណោះ
ដោយសារតែ មាឌរបស់ពួកគេខុសគ្នាពេក ថេយ៉ុងទប់លំនឹងមិនជាប់ ក៏បានរក ដួល ប៉ុន្តែប្រុសម្នាក់នោះ បានចាប់ទាញដៃគេ មកវិញ ធ្វើអោយ ពួកគេទាំងពីរនៅជិតគ្នាជាខ្លាំង ពួកគេ មើលគ្នាទៅវិញទៅមក
<នៅមើលយូរទៀត ទេ>ដោយសារតែ ថេយ៉ុងឃើញគេមើល មុខរបស់ខ្លួនឡើងភ្លឹកពេក គេក៏សួរ ទៅម្នាក់ប្រុសនោះ
ឃើញដូចនេះ ប្រុសម្នាក់នោះក៏ភ្ញាក់ពីការភ្លឹកហើយរុញថេយ៉ុងចេញ ធ្វើអោយគេអុកគូទដួល ទៅនិងឥដ្ឋភ្លាមៗតែម្តង
<អួយ!ចង្កេះរបស់ខ្ញុំ> ថេយ៉ុងងើបអង្អែលចង្កេះរបស់ខ្លួន
