ជាដំបូងរូបខ្ញុំសូមស្វាគមន៍អ្នកអានមកកាន់ ប្រលោមលោកបន្តរបស់មីនហ្គី♡
ដោយខាងក្រោមនេះជាសេចក្ដីសង្ខេបត្រួសៗទាំងពីរវគ្គរបស់ស៊េរីបំណុលជីវិត និងបើកបង្ហាញមុខតួអង្គសំខាន់ៗមួយចំនួននៅក្នុងវគ្គ3 ។
រឿង : ភរិយាបំណុល (វគ្គ1 )
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រឿងភរិយាបំណុលជាសាច់រឿងវគ្គទី១នៃស៊េរីបំណុលជីវិត ដែលយកការសងសឹកដើម្បីសងនូវជីវិតមួយដែលបានលាចាកលោកទៅទាំងឈឺចាប់បំផុត។ ហុីសុឺង ហ្គីវីស គេម្នាក់នេះបាននិយាយថា យុត្តិធម៌ គឺត្រូវតែមានសម្រាប់ប្អូនស្រីរបស់គេ " ឈាមរបស់វាត្រូវតែលាងផ្នូររបស់អូន" ។
ដូច្នេះគេនឹងធ្វើគ្រប់បែបយ៉ាងដើម្បីយកមនុស្សដែលសម្លាប់ប្អូនរបស់គេមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។
ប៉ុន្តែអារម្មណ៍ដែលខឹងសម្បារ ពុះកញ្ជ្រោលចង់តែសម្លាប់ផ្ដាច់ជីវិតគេ ចង់ធ្វើបាបគេ ធ្វើឲ្យគេឈឺសមនឹងចិត្តរបស់ខ្លួនឯងដែលឈឺ គឺធ្វើមិនបានសោះ មានតែធ្វើឲ្យនាយអាណិតស្រលាញ់សត្រូវរបស់ខ្លួនទៅវិញ.. រហូតដល់ពេលមួយទើបគេដឹងខ្លួនថាមនុស្សដែលខ្លួនគិតថាជាសត្រូវកន្លងមកមិនមែនជាអ្នកដែលសម្លាប់ប្អូនស្រីរបស់គេទេ តែជាមនុស្សម្នាក់ទៀតដែលជាប្អូនប្រុសរបស់អ្នកសម្លាប់នោះទៅវិញ។ឯអ្នកដែលសម្លាប់ប្អូនរបស់ខ្លួនបែរជារស់យ៉ាងសុខសប្បាយ ហើយថែមទាំងមកលេងហ្គេមជាច្រើនដាក់ខ្លួនវិញទៀត..........។
ព្រោះតែកំហឹងនៃការច្រណែនបានធ្វើឲ្យមនុស្សម្នាក់ហ៊ានធ្វើសព្វបែបយ៉ាងដើម្បីបំផ្លាញប្អូនរបស់ខ្លួនឯង? ព្រោះតែការគិតខុសរបស់ខ្លួនបានធ្វើឲ្យមនុស្សដែលខ្លួនស្រលាញ់និងស្គាល់ត្រូវស្លាប់......................។
ស្រលាញ់ និងអាណិត ត្រូវគិតឲ្យច្បាស់ បែងចែកឲ្យដាច់ដើម្បីកុំឲ្យមានការឈឺចាប់ទាំងសងខាង ចុះបើបេះដូង ប្រាប់ថាស្រលាញ់ដូចគ្នា មិនបានបែងចែកមួយជាអារម្មណ៍ស្នេហាឬអារម្មណ៍ដែលអាណិត ហេតុអ្វីក៏ត្រូវឈឺចាប់ដែរ??.......។
មនោសញ្ចេតនាខ្លះកាន់តែលង់ខ្លួនគឺកាន់តែឈឺចាប់ដូចគ្នា .........។
YOU ARE READING
ក្ដីស្នេហ៍អប្រិយ(ស៊េរីបំណុលជីវិតវគ្គ3)
Short Story"មនុស្សដែលល្អដាក់ខ្ញុំជាងគេ គឺជាគាត់ ហើយមនុស្សដែលអាក្រក់ដាក់ខ្ញុំជាងគេក៏ជាគាត់ដែរ " ស៊េរីបំណុលជីវិត ឆេកូ នេហ្វៀអាន់ × ម៉ាវ៉ាង នេហ្វៀអាន់ (Jorua) និពន្ធដោយមីនហ្គី
