Episode 1 "នឹកគេណាស់🥺💖"

Começar do início
                                        

Mom's Youngkyu: កូនឆាប់និយាយមក

Doyoung: អូនមានរឿងអីចង់សួរអ្នកម៉ាក់មែនទេ Junkyu

Junkyu: គឺ.....គឺកូនចង់សួរថា Haruto តើគាត់មក.........?

Mom's Youngkyu: កូនចង់សួរពីរឿងអី

Junkyu: គឺកូនចង់សួរថា Haruto មកវិញ.....? ( រាងតូចចង់សួរសំណួរថា "តើពេលណា Haruto ត្រឡប់មកប្រទេសកូរ៉េវិញ? " ប៉ុន្តែអោយតែរាងតូចនឹកឃើញឈ្មោះរបស់រាងក្រាស់ម្ដងៗរាងតូចតែងតែនឹក តែងតែបារម្ភ តែងតែចង់ដឹងថាគេសុខសប្បាយឬក៏អត់ ប៉ុន្តែព្រោះដោយសារចិត្តមិនហ៊ាន ណាមួយពួកគេទាំងពីរក៏បានផ្ដាច់ពាក្យគ្នា ប៉ុន្តែយើងមិនដឹងមូលហេតុឡើយថាពួកគេផ្ដាច់ទំនាក់ទំនងគ្នាផ្ដាច់ពាក្យគ្នាដោយសារមូលហេតុអ្វី ដោយសារតែទប់ទឹកភ្នែកបានតទៅទៀត ទឹកភ្នែកហូរចុះមកលើថ្ពាល់ ទាំងក្តីនឹករលឹក ទាំងក្តីស្រឡាញ់ ប៉ុន្តែខ្លួនឯងមិនដឹងជាធ្វើយ៉ាងណាឡើយដើម្បីឲ្យគេត្រឡប់មកជួបខ្លួនវិញ ទឹកភ្នែកដែលស្រក់មកនេះលាយឡំនឹងការឈឺចាប់លាយឡំជាមួយនឹងសេចក្តីស្រឡាញ់ព្រមទាំងសេចក្តីនឹកនាពីគេខ្លាំងណាស់ មិនចង់ឃ្លាត ទឹកភ្នែកនេះហូរមកកាន់តែខ្លាំងឡើងៗមិនដឹងអ្នកណានឹងអាចលួងលោមរាងតូចឱ្យបញ្ឈប់នៅការយំមួយនេះបាន " តើម្នាក់នោះគឺជាអ្នកណាទៅដែលអាចបញ្ឈប់ទឹកភ្នែករបស់រាងតូចបាន?" )

Doyoung: kyu ah តើអូនកំពុងតែនឹកដល់ Haruto មែនទេ?

Junkyu: អូននឹក នឹកដល់គេខ្លាំងណាស់ នឹកស្ទើរតែចិត្តឆ្កួតទៅហើយ បើពេលនោះអូនមិនផ្ដាច់ពាក្យជាមួយនឹងគេទេ ក៏គេមិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញដែរ

Junkyu: អ្នកម៉ាក់កូននឹកគេស្ទើរតែដាច់ខ្យល់ទៅហើយកូននឹកគេកូនចង់ឱ្យគេត្រឡប់មកវិញ

Junkyu: ប៉ុន្តែចិត្តមួយនេះរឹងៗរស់តែងតែធ្វើឲ្យខ្លួនឯងឈឺចាប់រាល់ថ្ងៃ រយៈពេលប៉ុន្មានឆ្នាំនេះកូននៅតែនឹកគេ នឹកគេឥតល្ហែ 

Junkyu: បងប្រុស តើអូនគួរតែធ្វើយ៉ាងម៉េចទៅ? បេះដូងមួយនេះស្ទើរតែប្រះបែកជាពីរទៅហើយ

Junkyu: បេះដូងរបស់អូនដូចជាគេយកកាំបិតមកចាក់បំបែកចេញជាពីរ អូនចង់ទៅរកគេប៉ុន្តែអូនខ្លាច ខ្លាចធ្វើឱ្យគេឈឺចាប់ម្ដងទៀត ( រាងតូចនិយាយរៀបរាប់ប្រាប់អ្នកម៉ាក់និងបងប្រុសរបស់ខ្លួនទាំងទឹកភ្នែកហូរចុះមកទាំងក្តីឈឺផ្សារ ពេញឱរ៉ា ទាំងមិនអាចភ្លេចនៅកំហុសរបស់ខ្លួនបាន )

Você leu todos os capítulos publicados.

⏰ Última atualização: Sep 05, 2024 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

គូរដណ្ដឹងរបស់ខ្ញុំជាម៉ាហ្វៀរ💗😈💐 > My Fiancé is a Mafia 😈💕Onde histórias criam vida. Descubra agora