ភាគទី4 អារម្មណ៍ធ្វើមកពីស្អី?🧐

Comenzar desde el principio
                                        

"ម៉ោង៦ លោកស្រី!"មីងឆយ

"ស្មាននឹងកុងជិនគួរតែមកដល់ផ្ទះហើយ!"លោកស្រីមរកតគាត់ចម្លែកដោយកុងជិនគេទម្លាប់មកដល់ផ្ទះម៉ោង5ជាងអីអស់ហើយ

"ប្រហែលគាត់រវល់អីហើយម៉ាក់ កូនត្រូវរៀបចំបាយអោយគាត់សិន"ចឺហាន់ក៏សុំអនុញ្ញាតពីម៉ាក់ក្មេក ហើយក៏ដើរពីបន្ទប់ទទួលភ្ញៀវចេញទៅក៏ស្រាប់តែ

"អាយ!!!!!!!!"ចឺហាន់ស្រែកមួយវាស ឡើងផ្អើលផ្ទះមួយផ្ទះ

"មានរឿងអីកូន!"លោកស្រីមរកតក៏ងើបទៅតាមពីក្រោយ តែក៏លឺសម្លេងស្រែកសម្លុតទៅវិញ

"យ៉ាងម៉េច មិនដែលឃើញមនុស្សទេអី!"កុងជិនមិញនឹងគេដើរចូលផ្ទះតែអារម្មណ៍មួម៉ៅ ដល់ឃើញចឺហាន់គេស្រែកធ្វើមើលគេនឹងជាស្អីហើយ

"មិនមែនចឹងទេ គឺបងប្រើមុខបែបនេះ អូនគ្រាន់តែភ្ញាក់តើ!!"ចឺហាន់គេមិនទាន់អស់ជាតិភ័យផង ដើរស្ងាត់ៗជួបនាយកំពុងជ្រួញចិញ្ចើមទៀតអ្នកណាមិនភ័យ មិនខ្លាចនោះ

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

"មិនមែនចឹងទេ គឺបងប្រើមុខបែបនេះ អូនគ្រាន់តែភ្ញាក់តើ!!"ចឺហាន់គេមិនទាន់អស់ជាតិភ័យផង ដើរស្ងាត់ៗជួបនាយកំពុងជ្រួញចិញ្ចើមទៀតអ្នកណាមិនភ័យ មិនខ្លាចនោះ

"អារម្មណ៍ឯងធ្វើមកពីស្អី! រឿងតូចតាចសោះក៏ទ្រង់ស្លុតនោះ"កុងជិនស្ដីអោយរាងតូចផាំងៗតែម្ដង នាយកំពុងមួម៉ៅពីកន្លែងការងារផងនៅជួបមនុស្សល្ងង់ ហើយស្លាក់ស្លើកទៀត គួរអោយធុញមែន

"បងចង់ទៅណា? ញាំបាយសិនអត់?"ចឺហាន់ប្រញាប់ឃាត់នាយ

"ចង់ទៅអោយផុតពីមុខឯងនឹង!"កុងជិនគេនិយាយដោយឈរបែរខ្នង ដៀងភ្នែកបន្តិចទៅប្រពន្ធរបស់ខ្លួនរួចក៏ដើរចេញបាត់ទៅ

"......"ចឺហាន់គេក៏គ្មានអីនិយាយសួរបន្តទៀត នាយខឹងពីណាពីណី តែមកជះកំហឹងមកលើគេទៅវិញ នេះមកពីស្រឡាញ់ គេសារភាពថាគេស្រឡាញ់នាយខ្លាំងណាស់ ទើបសុខចិត្តទ្រាំស្ដាប់ ស្ដី ថា ពីនាយដោយមិនតបតនោះ

កំណើននៃស្នេហ៍Donde viven las historias. Descúbrelo ahora