សិស្សច្បង

Comenzar desde el principio
                                        

"........" ជុងវ៉ុនចាប់ផ្តេីមផ្លុំសក់អោយស្ងួត សឹមលាប skin care តាមក្រោយ...!!

"..mwah.." jungwon flykissខ្លួនឯងក្នុង កញ្ចក់ ញញឹមញញែម ព្រោះខ្លួនឯងស្អាតពេក..!!

"ជុងវ៉ុន អេីយ ជុងវ៉ុន ហែងក៏ស្អាតម្លឹង ៗ..? '' រាងតូចនិយាយបណ្តើរ ក្រោកឈរកាច់រឹកកាច់រាងមុខកញ្ចក់បណ្តេីរ មេីលទៅដូចងប់នឹងសម្រស់ខ្លួនឯងខ្លាំង...!!

"ភឹបប''

"ស្រួលខ្លួនដល់ហេីយ...'' រាងតូចទម្លាក់ខ្លួនគេងលេីពូកទន់ៗដៃត្រដាងក្រវីលេងពេញពូកដូចកូនក្មេង អញ្ចឹង ដៃតូចៗស្រវាយកតុកត្តារូបឆ្មារខ្មៅ មួយមកអោបក្នុងដៃ ជារបស់សំណប់ចិត្ត ព្រោះអ្នកដែរមាននាមជាសង្សារទិញអោយកាលពី date លេីកទីមួយមកម្លេះ...!!

" តឹង..តឹង...'' ណក៎ឃេីញទេនិយាយដេីមដង្ហើមដល់

"ហិហិ បងជេយ៍ប្រាកដណាស់'' រាងតូចញញឹមចង់រហែកមាត់ ស្រវាទូរស័ព្ទលេីក្បាលដំណេកមកទទួលទាំងសប្បាយចិត្ត...!!

"អាឡូបងជេយ៍...'' ជុងវ៉ុនក្រោកអង្គុយញញឹមអោបតុកត្តា..!!

"បងជេយ៍ ក្បាលហែង....''

"ហេស..!!'..?? '' រាងតូចប្រញាប់យកទូរស័ព្ទមកមេីលភ្លាម ទេីបដឹងថាជាមហាមិត្តសោះ

"ស្អីហែង សូនូ..!! ''ខូចអារម្មណ៍អស់ស្មានសំណប់ចិត្តខលមក

"សុទ្ធតែស្អីហែង...ត្រង់និយាយជាមួយបងជេយ៍អោយផ្អែមរលួយ..''

"យ៉ាងមិច បងជេយ៍មនុស្សសំខាន់ អញ្ចឹងហេីយ '' ជុងវ៉ុន

"ទៅ....!! យេីងដឹងហេីយ ជុងវ៉ុន '' សូនូ

" ថី ខលមកមានការស្អី '' ជុងវ៉ុន

"មេីលសម្តីវា '' សូនូ

"សម្តីយេីង អញ្ចឹងហេីយទេីបដឹងហក៎? ជុងវ៉ុន

"ខ្ជិលប្រកែក នឹងឯងណាស់ រៀបចំខ្លួនទៅ យេីងទៅយក ''សូនូ
" ចង់ទៅណា'' ជុងវ៉ុន

ONE night⚠️Donde viven las historias. Descúbrelo ahora