៚//..ម៉ោង10យប់..//៚🕕
ម៉ោង10យប់ទៅហើយនៅមិនទាន់ឃើញជុងហ្គុកត្រឡប់មកផ្ទះវិញនោះទេ ដែលធ្វើឱ្យនាងក្រមុំអេឡាដែរខំតែងខ្លួនចាំនាយតាំងពីក្បាលព្រលប់នោះចាប់ផ្តើមអន្ទះអន្ទែងចង់ជួបមុខរបស់អ្នកកំលោះជាខ្លាំង រហូតដល់ម៉ោង11:30នាទីទើបនាយត្រឡប់មកដល់ផ្ទះវិញព្រោះតែថ្ងៃនេះនាយមានការណាត់ប្រជុំសំខាន់ជាមួយគូប្រជែងច្រើនក្រុមហ៊ុនណាល់ទំម្រាំរួច
《ឌឹប..ព្រូស..អូយយូយ៎!!..អ៊ុំនីមហា៌..នៅផ្ទះយ៉ាងម៉េចបានមិនបើកភ្លើងអញ្ចឹងនេះវាងងឹតខ្លាំងណាស់ណា?!!..》Dayដើរទៅមកក្នុងផ្ទះទាំងមិនបានចាប់អារម្មណ៍អ្វីសោះក៏ព្រោះតែនាយទើបតែមកពីហត់ Dayដើរមកបុកក្បាលនិងមាត់ទ្វារពេញទំហឹងនាយមិនបានស្រវឹងទេគ្រាន់តែទប់ខ្លួនមិនជាប់
《អីយូយ!!..ចាំមើលណាស់កាត់ប្រាក់ខែឱ្យអស់មិនឱ្យសល់មួយរៀលទេចាំមើលចុះ!..អូយក្បាលខ្ញុំពកទេនេះ?!..》Dayចុចកុងតាក់បើកភ្លើងដោយខ្លួនឯងនិងអង្អែលក្បាលតិចៗមិនឈប់ ព្រោះថាមិញនេះនាយដើរមកបំបុកមួយជំហ៊រខ្លួនតែម្តង សឹងតែបែកអំពិលអំពែកទៅហើយផ្តេសផ្តាសមែន
ស្របពេលដែលDayដើរមកដល់បន្ទប់ទទួលភ្ញៀវនាយក៏ឃើញមានពន្លឺភ្លើងទៀនភ្លឺផ្លុងៗនិងមានពន្លឺភ្លើងអំពូលម៉ែតផ្លឹបផ្លែតៗមកជាមួយដែល ដោយសារតែឆ្ងល់ពេកទើបនាយដើរទៅដើម្បីមើលឱ្យបានច្បាស់ ប៉ុន្តែពេលដែលនាយដើរចូលទៅដល់ក៏ឃើញនារីកូនកាត់កូរ៉េបារាំងកំពុងតែអង្គុយផឹកកណ្តោចកណ្តែងតែម្នាក់ឯង រីឯសម្លៀកបំពាក់វិញសិចសុីអស់ស្ទះហើយ អេឡាស្លៀករ៉ូបដៃតូចប៉ុនអំបោះហុងវាលខ្នងដល់ចង្កេះពណ៌សភ្លឺភ្លែក
《អេឡាមកផឹកស្រាអីតែម្នាក់ឯងហ្នឹង?!..យប់ស្មើជ្រៅហើយណាម៉េចក៏មិនទាន់ចូលគេងទៀត?!!..》Dayឃើញហើយបើមិនសួរដូចជាមិនកើត ទើបនាយដាច់ចិត្តសួរមួយម៉ាត់ទៅ
《Day!!..មកដល់ល្មមម៉ោះកំដរអូនផឹកបន្តិចទៅ?!!..》អេឡាញញឹមបន្ដិចហើយក៏ងើបទៅចាប់ដៃរបស់Dayឱ្យអង្គុយកំដរនាងផឹក Dayមិនប្រកែកក៏ចូលទៅអង្គុយតុទល់មុខអេឡាដែល
《សេដរឿងអីបានជាមកផឹកតែម្នាក់ឯងបែបនេះ?!..》Dayសួរព្រមទាំងលើកកែវស្រាអកឡើងដាច់
រឿងប្រពន្ធចុង(ភាគ9)
Start from the beginning
