រឿងប្រពន្ធចុង(ភាគ9)

35 2 0
                                        

រឿង : ❤️‍🔥ប្រពន្ធចុង❤️‍🔥
ភាគទី09 《 មិនសុខចិត្ដ😏 》Day&itt (BG)

  ពីរសប្ដាហ៍កន្លងទៅហើយរយៈពេលអេឡាចូលមកស្នាក់នៅក្នុងសេតវិមានត្រកូលចនហើយរយៈពេលពីរសប្តាហ៍កន្លងមកនេះ Dayមិនដែលប៉ះពាល់អេឡាសូម្បីតែបន្តិចដែលធ្វើឱ្យនាងក្រមុំកើតទុក្ខមិនសុខចិត្ត ព្រោះគោលបំណងដល់ធំបំផុតដែលធ្វើឱ្យនាងសម្រេចចិត្តមកដល់ទីនេះក៏ព្រោះតែចង់ចាប់Dayមកធ្វើជាប្តីនិងឯង ប៉ុន្តែឱ្យធ្វើយ៉ាងម៉េចទៅបើDayមិនព្រមប៉ះពាល់នាងសោះបែបនេះ តើថ្ងៃណាទៅទើបផែនការបានសម្រេចនោះ ល្អបើផែនការតាមផ្លូវត្រង់មិនបានសម្រេចអញ្ចឹងមានតែធ្វើផែនការតាមផ្លូវវៀចវិញម្តងទើបបាន

《Dayបងដូចជាស្គាល់អេឡាតិចពេកហើយ!!..មិនថាជារបស់អ្វីក៏ដោយឱ្យតែអេឡាចង់បានហើយរបស់នោះមិនងាយរួចខ្លួនបានឡើយសូម្បីតែបងក៏ដូចគ្នាដែល?!!..》អេឡាស្រីពិលពុលម្នាក់នេះកំពុងតែរៀបចំផែនការស្មោកគ្រោកដើម្បីចាប់Dayឱ្យបានម្តងទៀតហើយ នាងប្រើគ្រប់ស្នៀតដែរតែមិនសម្រេចសោះDayចេះតែគេចខ្លួនបានរាល់តែលើក គឺនៅសល់តែមួយនិងទៀតទេ បើមួយនិងមិនសម្រេចទៀតឈប់ដើរបោកយកខ្លួនប្រាណកូនគេទៀតហើយអាញ់😏😂

《អ៊ុំល្ងាចរៀបចំស្រាក្រហមនិងរៀបចំតុឱ្យស្អាតណាស់!!..អ៊ុំធ្វើយ៉ាងម៉េចក៏ដោយធ្វើឱ្យបែបរ៉ូមែនទិចបំផុតណាបើធ្វើបានល្អខ្ញុំមានរង្វាន់ឱ្យ!!..》អេឡាថាហើយនាងក៏ដើរចេញទៅក្រៅបាត់ដោយមិនដឹងថានាងចង់ទៅណានោះទេ ឯអ៊ុំនីមវិញគាត់ត្រឹមជាអ្នកបម្រើគេពេលដែលចៅហ្វាយនាយប្រើឱ្យធ្វើអ្វីគាត់ក៏ធ្វើតាមអ្វីដែលគេបញ្ជានិងឯង

   អាការៈរបស់ittកាន់តែធ្ងន់ធ្ងរៗទៅហើយប៉ុន្តែDayមិននាំនាងពិគ្រោះព្យាបាលអ្វីសោះ នៅតែបន្តឃុំនាងទុកដដែលមិនថែមទាំងប៉ុណ្ណោះទេនៅចូលមករំលោភធ្វើបាបនាងរាល់ថ្ងៃទៀតផង ពេលខ្លះនាងក៏ព្រមចំណែកពេលខ្លះទៀតក៏មិនព្រមហើយនៅពេលខ្លះទៀតនាងវាយDayរហូតដល់បែកក្បាលហូរឈាមក៏មានដែល (អាងតែគេមាឌតូចធ្វើបាបគេ)🥺🩸

《Vinហា៌អូននឹកបងណាស់បងដឹងអត់?!!..បងនៅទីនោះយ៉ាងម៉េចដែរសុខសប្បាយអត់?!..បងញុាំអាហារទៀងពេលឬអត់?!..ហើយអ្វីដែលសំខាន់បងមានលួចនឹកអត់?!!..》ittនិយាយតែម្នាក់ឯងឡើងក្លាយជាទំលាប់ប្រចាំរបស់នាងដែលនាងធ្វើរាល់ពេលទៅហើយ នាងតែងតែសួរសុខទុក្ខVinទៅតាមកងដៃដែលនាងបានពាក់ជាប់នឹងកដៃនោះរហូត ជាងពីរសប្តាហ៍ទៅហើយដែលDayបានឃុំនាង

រឿង:💔(ប្រពន្ធចុង)💘Where stories live. Discover now