ភាគទី40:ហ្វូតទៅចោលពួកយើងហើយ

219 24 19
                                    

#បេសកកម្មមួយ
#ភាគទី40

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________

  បន្ទាប់ពីនិយាយគ្នារឿងផ្លូវចិត្តរួចរាល់អស់ពួកគេក៏បង្វែរមករឿងថ្នាំបន្សាបម្ដង÷

«ខ្ញុំមិនប្រាកដចិត្តទេថាថ្នាំនេះប្រើការបានឬអត់»ហ្វីម

«បើមិនសាកក៏មិនដឹងដែរពិតទេ?»ណាមតាន

«តែធ្វើបែបនិងគឺស្មើរនិងយកជីវិតរបស់ហ្វូតមកលេងសើចណា»ភូវីន

«ចាក់ទៅហ្វូតក៏ស្លាប់មិនចាក់ក៏ស្លាប់ដដែលនិង»ផន

«ភីណាណូនពួកខ្ញុំទុកអោយភីជាអ្នកសម្រេចចិត្តចុះព្រោះហ្វូតជាប្អូនរបស់បង»ជុង

ណាណូនពិចារណានិងសំណើររបស់ជុងបន្តិចចិត្តគេចង់អោយចាក់ថ្នាំនោះបន្តិចចង់អត់បន្តិចប៉ុន្តែបើទុកយូរហ្វូតនិងស្លាប់ដដែលយ៉ាងណាស់ហ្វូតក៏មានឱកាសរស់1%ដែរ÷

«ចាក់ទៅ»

បានការអនុញ្ញាតពីណាណូនហើយគ្នាយើងក៏ចាប់ត្រៀមសម្ភារ:ដើម្បីចាក់ថ្នាំបន្សាបចូលក្នុងខ្លួនហ្វូតតែម្ដង។ អ្នកខ្លះច្បាស់ជាឆ្ងល់ហើយថាហេតុអីមិនយកខ្មោចមកពិសោធន៍ទៅយកហ្វូតប្រថុយធ្វើអី? ចម្លើយគឺខ្មោចផ្សេងរាងកាយបានស្លាប់ទាំងស្រុងចំណែកហ្វូតគេគ្រាន់តែមានមេរោគពាក់កណ្ដាលតែប៉ុណ្ណោះ។ អ្នកដែលត្រូវចាក់ថ្នាំចូលរាងកាយរបស់ហ្វូតគឺណាមតានតែនាងដូចជាស្ទាក់ស្ទើយ៉ាងមិចមិនដឹងទេ ជុងគេក៏យល់ទើបគេសុំខ្លួនធ្វើជំនួសប្រើសិនបើមិនបានផលគឺដូចជាបានសម្លាប់ហ្វូតចឹងគេមិនចង់អោយសមាជិកមានវិប្បដិសារីចំពោះរឿងនេះឡើយគេសុខចិត្តទទួលរឿងនេះតែម្នាក់ឯងក្នុងនាមជាមេក្រុម÷

«ទុកអោយខ្ញុំ!»

«អៃជុងគិតមុនគូរណាវើយ» ផន

«យើងគិតរួចហើយបើថ្លោះធ្លោយអ្នកដែលមានវិប្បសារីគឺជាយើង »

𑁍បេសកម្មមួយ•|• The Mission One𑁍Where stories live. Discover now