ភាគទី38: ប្រវត្តិគ្រួសារត្រកូលរាជសី

310 23 3
                                    

#បេសកកម្មមួយ
#ភាគទី38

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________

   ហ្វឺសបានបើកឡានជូនខៅតាំងទៅវត្តនៅតាមផ្លូវខៅតាំងរៀងប្លែកចិត្តបន្តិចទើបគេសួរទៅហ្វឺស÷

«ហេតុអ្វីក្នុងភូមិស្ងាត់ម្លេះ?»

«ចង់ដឹងក៏ទៅសួរបងប្រុសរបស់អ្នកប្រុសទៅ!»

«Ayan!!!»

«បាទមានអ្វីមេនទេហេតុអ្វីចាំបាច់ធ្វើមុខខឹងដែរទាន?»

«យើងខំសួរឯងអោយឯងឆ្លើយហេតុអីឯងតបនិងយើងនូវចម្លើយដែលមិនគួរតបបែបនេះ?»

«សុំទោសផងអ្នកប្រុសគឺដោយសារតែខ្ញុំមិនចង់និយាយរឿងសម្ងាត់ទាំងនោះច្រើន»

«រឿងសម្ងាត់ផងមេនទេ?មានអ្វីខ្លះដែលយើងមិនទាន់ដឹងឆាប់និយាយមក»

«បើអ្នកប្រុសចង់ដឹងខ្ញុំប្រាប់ទៅចុះគឺទៅសួរបងប្រុសរបស់អ្នកប្រុសខ្លួនឯងទៅ»

«ហិហិ...កំប្លែងណាស់...លើកក្រោយបើមិនប្រាប់ដដែលកុំបាច់និយាយអោយចង់ដឹង!»

«ហូហូយអ្នកប្រុសចូលវត្តទាំងចិត្តមិនជ្រះថ្លាបែបនេះប្រយ័ត្នមិនបានបុណ្យណាទាន!»

«យើងទៅវត្តធ្វើបុណ្យព្រោះចិត្តមិនជ្រះថ្លាបើចិត្តយើងជ្រះថ្លាហើយយើងទៅវត្តទាំងថ្ងៃបែបនេះដើម្បីអី?»

ហ្វឺសគេមិនតបតែគេបែរជាញញឹមយ៉ាងស្រស់អោយទៅខៅតាំងទៅវិញចម្លែកដែរទេគេសម្លក់ចង់ជ្រុះគ្រាប់ភ្នែកហើយបែរជាទៅញញឹមតបទៅគេវិញ?

  ឡានបានមកឈប់ក្នុងបរិវេណវត្តអារាមរួចក៏លើភេសជ្ជៈដែលត្រៀមនិងយកមកថ្វាយព្រះសង្ឃ។ បន្ទាប់ពីទទួលពររួចពួកគេថ្វាយបង្គំលាលោកឪដើម្បីត្រឡប់ទៅវិញប៉ុន្តែលោកឪបានមានសង្ឃដីការមកកាន់ពួកគេ÷

«ឈប់សិនញោមទាំងពីរ»

«មានអ្វីមេនទេលោកឪ?»

𑁍𝑴𝒊𝒔𝒔𝒊𝒐𝒏 𝑶𝒏𝒆𑁍[END]Where stories live. Discover now