#សមុទ្រទឹកភ្នែក
#ភាគទី10
_______________________________________«ហឺយ.....»
ជេមចេញមកពីក្នុងផ្ទះឈរពត់ដៃពត់ជើងថ្ងៃនេះរៀងស្រស់ស្រាយបន្តិចព្រោះថាមិនត្រូវទៅនេសាទត្រីកណ្ដាលថ្ងៃទៀតណាមួយយប់មិញបានអោបប្រពន្ទផងក្ដីសុខពេញៗ÷
«ថ្ងៃនេះទំនេរគួរតែដើរលេងក្នុងភូមិបានម្ដង»
គិតបែបនោះហើយជេមបានដើរចូលទៅក្នុងផ្ទះទាញអាវក្រៅមកពាក់តែគេធ្វើខ្លួនបែបធម្មតាៗទេ។ រៀបចំខ្លួនរួចគេក៏ដើរទៅនិយាយជាមួយហ្វូតដែលកំពុងនៅក្នុងផ្ទះបាយ÷
«ហ្វូតហា៎បងទៅដើរលេងក្នុងភូមិបន្តិចណា»
«អញ្ជើញតែដើរអោយស្រួលប្រយ័ត្នមកវិញមិនគ្រប់»
«បាទដឹងហើយ»
និយាយចប់ជេមក៏ដើរទៅក្រោយបាត់។ ជេមចេះតែដើរពីកន្លែងមួយទៅកន្លែងមួយនិយាយរាក់ទាក់ជាមួយអ្នកនោះបន្តិចអ្នកនេះបន្តិចដើម្បីអោយស្គាល់តំបន់។
ជេមបានដើរទៅដល់មាត់កំពង់ដែលជាប្រចាំគឺមានទូកមកឈប់នៅទីនេះជាញឹកញាប់ប៉ុន្តែថ្ងៃនេះមិនដូច្នោះហើយគឺអ្នកភូមិបានមកជុំគ្នាម្នាក់ៗមុខស្រពោនក្នុងនោះក៏មានSeaនិងប៉ារបស់ហ្វូតដែរ÷
«Seaមានរឿងអីមិចបានមកជុំគ្នានៅទីនេះ?»
«អ្នកភូមិយកត្រីមកលក់អោយឈ្មួញតែឈ្មួញគេឈប់មកទិញទំនិញពីទីនេះទៀតហើយបង»
«មិចមិនរកទីផ្សាថ្មីទៅ?»
«រកយ៉ាងមិចទាន់ទៅបងបើភ្លាមៗបែបនេះ?»
ជេមត្រិះរិះបន្តិចរួចគេដើរទៅជ្រុងម្ខាងរួចទាញទូរសព្ទមកនិយាយ÷
«ហាលឡូអៃវីន?»
«មានការអីប្រាដឺ10ឆ្នាំចេញមកម្ដង?» Winny
«យើងមានរឿងអោយជួយ»
........................
និយាយទូរស័ព្ទរួចជេមក៏មកកន្លែងអ្នកភូមិវិញរួចចាប់និយាយឡើង÷
«អ្នកទាំងអស់គ្នាឈប់ពិបាកចិត្តបានហើយ!»
គ្រាន់តែឮវាចារបស់ជេមភ្លាមអ្នកភូមិបានបង្វែរអារម្មណ៍មកកាន់ជេមវិញម្នាក់ៗឆ្ងល់មិនស្ទើរទេសុខៗនិយាយឡើងបែបនេះ។ ពុករបស់ហ្វូតគាត់បានមកនិយាយជាមួយជេម÷