“ចា៎!លោកប្ដី អូនមិនមែនពហុជំនាញដូចជាបងទេ”
“តែបងបានទាក់ទងខាងអង្គការយូនីសេហ្វឲ្យអូនរួចហើយ រងចាំតែថ្ងៃសម្ភាស៍ទេ”
“????” ខេតធី ដាក់អាផេតចុះលើតុ បើកភ្នែកធំប៉ុនពងមាន់ និងញញឹមបែបរោគចិត្តដាក់គេ
“អា.បង.អេឌែន!!!បងឯងកំពុងតែគិតអី?”
“បងដឹងថាខេតចង់ធ្វើការក្នុងនេះ តែធ្លាប់សម្ភាស៍ធ្លាក់កាលពីនៅញ៉ូយ៉ក….ឥឡូវសាកមកសម្ភាស៍នៅជប៉ុននេះម្ដងមើល៍”
“លោកប្ដីខ្ញុំ ហេតុអីពូកែដឹងគ្រប់រឿងម្លេះ?” នាងយកដៃខ្ទប់មុខ ចង់យំមែនទែនហើយ ។
“បងឃើញនៅក្នុង Instagram របស់ខេត”
“ហ្អាស៎????” ខេត ភ្លាត់សម្លេង ស្រែកសឹងដាច់ក្រឡើតចោល ។
“កុំហ្អាស៎អី បងបានឃើញខេតផូសឲ្យគេជេរបងរួចហើយ!”
“អូយ៍! លោកប្ដី….អូននឹងលុបចោល!” ខេត ដើរដល់ផ្លូវទាល់ គេដឹងរឿងនាងខ្ទិចខ្ទីអស់ហើយ ។
“បងមិនគិតរឿងនោះទេ…តែអ្វីដែលសំខាន់ ខេតត្រូវតែមើលមេរៀន ដើម្បីសម្ភាស៍ចូលអង្គការយូនីសេហ្វ ដែលគេនឹងធ្វើជាសំណួរសរសេរផង និងផ្ទាល់មាត់ផង…បើភាសាបងគិតថាអូន អូខេហើយ គ្មានអ្វីគួរឲ្យបារម្ភឡើយ…ត្រូវតាំងចិត្ត កុំឲ្យធ្លាក់ ខូចក្រេឌីតលោកអូសាកៈ!!”
ខេតធី ពេបមាត់ចង់យំបន្តិច ចង់ជេរគេបន្តិច ប្រុសម្នាក់នេះខំណាស់ ខំឲ្យនាងមានការងាររវល់ឲ្យទាល់តែបាន ។
……………
រាងកាយរបស់ភៀល៍ត្រូវបានលូអេ បីមកដាក់លើពូថ្នមៗ មុននឹងគេឡើងទ្រោមពីលើខ្លួនតូច រៀបចំនឹងធ្វើរឿងអសីលធម៌ទៅហើយ តែទូរសព្ទរបស់គេក៏បានរោទិ៍ កាត់ផ្ដាច់អារម្មណ៍ពុះកញ្ច្រោលអស់រលីង ។
“សុំទោស!” លូអេ ក្រោកចេញពីភៀល៍ ដើរទៅយកទូរសព្ទមកទទួល ដោយទឹកមុខតានតឹង ។
ភៀល៍ តាមមើលខ្នងក្រាស់ ដែលចំហរឆ្វែលខាងលើ ដោយការសង្ស័យ ។ ការងារអ្វីបានជាគេដល់ថ្នាក់ដើរទៅនិយាយនៅខាងក្រៅដែរ ។
មិនអស់ចិត្ត នាងក៏ដើរលបៗទៅតាមគេ និងលួចស្ដាប់ការសន្ទនា តែនាងមិនឮអ្វីឡើយ ព្រោះមិនហ៊ានចូលទៅជិតគេ ដឹងត្រឹមថាវាមើលទៅដូចតានតឹងណាស់ ។
YOU ARE READING
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
RomancePart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...
៣២+៣៣
Start from the beginning
