“តាមសប្បាយ…លាហើយ!”
“ចា៎!”
បន្ទាប់ពីលោកពូអេនឌី ចាកចេញទៅ ខេតនាងឈរឡេឡង់ មិនដឹងទៅណា ឯអ្នកកាន់វ៉ាលីនាង ក៏មិនដឹងយកទៅណា ។
“ហ៊ឹម….លោកយកវ៉ាលីខ្ញុំទៅដាក់នៅក្នុងទៅ!” ខេត ដកដង្ហើមបែរខ្លួនមក និយាយជាមួយបុរសមាឌមាំម្នាក់ ទើបគេឱនមុខចុះទទួលបញ្ជារួចក៏ដើរចូលទៅក្នុងអគារ ។
“ខ្ញុំមិននឹកស្មានថាខ្លួនឯងមករស់នៅកន្លែងស្ងាត់ជ្រងំអញ្ចឹងឡើយ…មើលចុះ បើបុគ្គលិកទៅផ្ទះអស់ នៅអគារនេះនឹងគ្មានមនុស្ស តើវាអាចមានខ្មោចលងដែរឬអត់?” នាងគិតថា នាងគួរតែចូលក្នុងមើលគ្រប់យ៉ាងឲ្យលំអិត តែនាងក៏បានឃើញថា ផ្លូវដើរទៅឃ្លាំងជួសជុលឡានថ្ងៃមុន ត្រូវបានក្រាលបេតុង យ៉ាងស្អាត ។
“ថ្ងៃមុនខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះ?” កាលពីដំបូង នាងថាព្រោះមួម៉ៅ នាងមិនបានចង់ឲ្យម្ចាស់នៃទីកន្លែងផ្លាស់ប្ដូរឡើយ ។
“គេមិនមែនធ្វើដើម្បីខ្ញុំទេ!” ខេត គ្រវីក្បាលបណ្ដេញគំនិតចង្រៃៗចេញ មុននឹងនាងដើរចូលទៅក្នុងអគារធ្វើការរបស់អេឌែន ។
ស្របពេលនោះ មើលទៅម្នាក់ៗហាក់ខ្លាចខេតណាស់ ព្រោះពួកគេចាំបាន ថានាងនេះហើយដែរធ្វើឲ្យចៅហ្វាយខឹង និងមានអារម្មណ៍មិនល្អ ។
“នាង! ខ្ញុំចង់ដឹងថាបន្ទប់សម្រាករបស់អេឌែន នៅទីណា?” ខេត បានដើរមកសួរ រីយូ នារីទទួលភ្ញៀវនៅតុខាងមុខ ។
“អធ្យាស្រ័យអ្នកនាង! លោកអេឌែន មិននៅទេ….អ្នកនាងមានការអ្វី អាចផ្ដាំនាងខ្ញុំបាន”
ផាំង!> ចប់សម្ដីរបស់រីយូ ធ្វើឲ្យខេត ច្រឡោតទះតុមួយទំហឹង ។
“នាងមិនដឹងថាខ្ញុំជាអ្នកណាទេ?” មិចនារី ម្នាក់នេះមិនដឹងអីសោះអញ្ចឹង អេឌែន មិនបានប្រាប់គ្រប់គ្នាទេមែនទេថានាង ជាម្ចាស់នៅទីនេះដែរ?
“សុំទោសអ្នកនាង….ខ្ញុំពិតជាមិនដឹងអី សុំអ្នកនាងជួយបំភ្លឺខ្ញុំផង!” រីយូ ឱនមុខចុះ និយាយញ័រមាត់ ព្រោះខ្លួនពិតជាល្ងិតល្ងង់ណាស់ ។
“ណ្ហើយ!” ខេត ដកដង្ហើមធុញថប់ បែរខ្លួនផ្អែកខ្នងនឹងតុ ឱបដៃជាប់ទ្រូង សម្លឹងមើលបុគ្គលអង្គុយធ្វើការញ៉ាប់ដៃ ញ៉ាប់ជើង ។
ESTÁS LEYENDO
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
RomancePart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...
