ភាគ០២ : អាក្មេងប្រែត

189 16 4
                                    

ពេលល្ងាខស្ថិតក្នុងភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែងនៅក្នុងទិក្រុងម៉ូស្គូរ ដែលអ្នកណាក៏ទទួលស្គាល់ថាកន្លែងមួយនេះគឺជាភោជនីយដ្ឋានដែលល្បីល្បាញ នុងពេញនិយមបំផុតសម្រាប់ពពួកអ្នកមាន។

ស្រីតូចច្រឡឹង សម្រស់យ៉ាងស្រស់ស្អាត អង្គុយនៅក្នុងតុម្នាក់ឯងហាក់កំពុងតែរង់ចាំនរណាម្នាក់ ដែលនាងត្រូវជួបនាងនៅពេលនេះ ខ្សែភ្នែកក្រលេងក្រឡង់សម្លឹងឆ្វេងស្តាំទាំងនៅមិនសុខ ព្រោះតែក្នុងចិត្តក៏កំពុងតែរំជើបរំជួលក្រោយដឹងថាត្រូវជួបមនុស្សនាងបានស្រឡាញ់មកជាយូរមកហើយ...

   ភ្លាមនោះដំណើរមួយៗតែជះនៅភាពស្រស់សង្ហានិងអំណាចយ៉ាងអស្ចារ្យបានដើរចូលមក ធ្វើឲ្យគ្រប់ដាក់ក្រសែរភ្នែកសម្លឹងទៅមិនដាក់ភ្នែក ជំហ៊ានយ៉ាងហំហានដើរមួយៗសម្តៅមករកកន្លែងដែលនារីវ័យទំទង់កំពុងតែអង្គុយ ក្រោយមកដល់ក៏ពោលជាមួយនិងស្នាមញញឹមយ៉ាងសុភាពបុរសជាមួយនិងសម្តីយ៉ាងស្រទន់ថា៖

   « សុំទោសណា!! ដែលឲ្យអូនរង់ចាំយូរយ៉ាងនេះ » នាយសង្ហាពោលឡើងភ្លាម នាងតូចក៏ងាកខ្លួនមកជាមួយនិងស្នាមញញឹមព្រោះតែកំពុងតែសប្បាយចិត្តដែលបានជួបមនុស្សដែលខ្លួនស្រឡាញ់ក្រោយបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ

   « បងសុងហ៊ុន... » នាងតូចជែល៍ឡាហៅឈ្មោះនាយសង្ហាយើងឲ្យស្រទន់ប្រកបជាមួយក្តីស្រឡាញ់ ហើយកែវភ្នែកទាំងគូរក៏សម្លឹងទៅកាន់នាយសង្ហាមិនដាក់ភ្នែក

   នាយសង្ហាបានដកផ្កាដែលកាន់មកទុកនៅក្រោយខ្នង ចេញមកបង្ហាញចំពោះមុខនាងតូចធ្វើឲ្យកែវភ្នែកទាំងតូចៗទាំងគូរបានបើកឡើងធំៗសម្លឹងមើលទៅកាន់បាច់ផ្កាកុលាបជាមួយនិងចង្វាក់បេះដូងដែលកាន់តែលោតញាប់ទៅៗ...

   « នេះសម្រាប់អូន!! » សុងហ៊ុន

   « អរគុណ បងសុង... » ជែល៍ឡា ទទួលបាច់ផ្កាមកកាន់ក្នុងដៃ មុននិងយកដាក់ទុកក្បែរខ្លួន នាងក៏បានហិតខ្លិនផ្កាកុលាបពណ៌ផ្កាឈូកនេះជាមួយនិងអារម្មណ៍សប្បាយសឹងតែមិនអាចមានអ្វីមកប្រៀបបាន

   « ស្អាតជាងមុនច្រើនណាស់នាងល្អិត... » សុងហ៊ុន និយាយហើយក៏ចូលកៀកខ្លួននាងតូចបន្ទាប់មកក៏ចាប់ដៃម្ខាងរបស់ស្រីក្រមុំដោយគ្មានការអនុញ្ញាតយកមកថើបជាការគួរសមសម្រាប់នាយចំពោះស្រីតូច!!

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now