" ហិស... ឯងមិនច្រឡំទេ " សម្លេងរបស់នរណាម្នាក់មើលជីមីនចាកចេញពីចម្ងាយ ពេលជីមីនចេញបាត់ គេម្នាក់នោះក៏ទៅដែរ
_______________________________
+ ពេលល្ងាច
" ចៅហ្វាយដល់ម៉ោងចេញហើយ " ស៊ូសុីចូលមកប្រាប់យ៉ុងហ្គី
" អឹម... យើងធ្វើការភ្លេចមើលម៉ោង " យ៉ុងហ្គីក៏រៀបយក៕កសារខ្លះទៅមើលនៅផ្ទះបន្ត
" ថ្ងៃនេះមានអ្នកចូលធ្វើការថ្មីមែនទេ?? " ពេលដើរមករកឡាន យ៉ុងហ្គីឆ្លៀតសួរ ព្រោះក៏លឺថាមានអ្នកចូលធ្វើការថ្មីដែរ
" ត្រូវហើយចៅហ្វាយ ថ្ងៃនេះមានអ្នកចូលធ្វើការ3នាក់ មាមឈ្មោះឆេយ៉ុង លីអាន និង យ៉ុងវ៉ូ " ស៊ូសុីមើលឈ្មោះអ្នកចូលធ្វើការថ្មីតាម ipad ដែលគេផ្ញើអោយ
" ឯងថាមានឈ្មោះ យ៉ុងវ៉ូហេស៎?? " យ៉ុងហ្គីឈប់ដំណើរ ងាកមកសួរស៊ូសុី
" ប្រហែលជាគេគ្រាន់តែឈ្មោះដូចទេ យ៉ុងវ៉ូបានស្លាប់ហើយ ចៅហ្វាយកាត់ចិត្តទៅ " ស៊ូសុីដឹងថាយ៉ុងហ្គីកំពុងគិតអ្វី គេក៏ដឹងថាយ៉ុងហ្គីមិនទាន់ភ្លេចយ៉ុងវ៉ូនោះទេ ទើបគេនិយាយដាស់តឿន ណាមួយយ៉ុងហ្គីក៏មានប្រពន្ធជាជីមីនហើយដែរ ថែមទាំងមានកូនទៀត មិនអាចអោយគិតផ្តេសផ្តាសទេ
" យើងដឹងហើយ ដើរទៀតទៅ " យ៉ុងហ្គីដើរទៅបន្តទៀត កូនចៅគេនិយាយត្រូវហើយ
" បាទ ចៅហ្វាយ .... ចៅហ្វាយចាំត្រង់និងហើយ ខ្ញុំទៅយកឡានសិន" ស៊ូសុីក៏ចេញទៅយកឡាន
" យ៉ុងវ៉ូ បងនឹកអូនណាស់ ពេលនេះប្រហែលជាអូននៅលើមេឃ កំពុងមើលបងហើយ" យ៉ុងហ្គីងើយក្បាលមើលទៅលើមេឃ ដែលព្រះអាទិត្យកំពុងតែរៀបលិចហើយ
" ហើុយ... យ៉ុង..វ៉ូ " យ៉ុងហ្គីដកដង្ហើមធំ នាយក្រវៀសភ្នែកមើលទៅម្ខាង ក៏ឃើញដូចនរណាម្នាក់ដូចយ៉ុងវ៉ូដែលកំពុងដើរចូលក្នុងផ្សារទំនើប
" ចៅហ្វាយ .. ចៅហ្វាយ ចង់ទៅណា ?? " ស៊ូសុីចូលមកចាប់ដៃយ៉ុងហ្គីដែលនាយកំពុងតែចង់ដើរទៅណា
" យើងទៅរកយ៉ុងវ៉ូ .. លែងយើងទៅ " យ៉ុងហ្គីមានះចង់អោយស៊ូសុីលែងនាយ
" យ៉ុងវ៉ូ ឯណា ?? គ្មានទេ ចៅហ្វាយស្រមើស្រម៉ៃទៀតហើយ " ស៊ូសុីមើលទៅកន្លែងដែលយ៉ុងហ្គីចង់ទៅ តែមិនឃើញនរណាទេ គេក៏ដឹងថាយ៉ុងហ្គីមមើមមាយទៀតហើយ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...
Episode 7 : បុគ្គលិកថ្មី
Start from the beginning
