ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!

Começar do início
                                    

« នែ៎! ជេហូប! ឯងមិនទៅមើលថេហីុនៅមន្ទីពេទ្យទេឬ?? »ជីន

« ទៅល្ងាចនេះហើយ! »នាយសង្ហា ជេហូប ឆ្លើយតបទៅមិត្តវិញទាំងអត់ជាតិ។

« អរ៎ ឯងបារម្ភពីគេដែរទេ? »ជីន ឃើញជេហូបឆ្លើយមកដូចមិនសូវខ្វល់ ទើបសួរបន្ត។

« មិនសូវបារម្ភទេ ព្រោះគេមានមនុស្សម្នាក់ ចាំមើលថែហើយ! » នាយសង្ហា និយាយតបទៅមិត្តវិញក្រោមទឹកមុខស្រពាប់ស្រពោន អ្នកថាគេមិនខ្វល់ មិនបារម្ភ តែគេគ្មានសិទ្ធិបារម្ភឬខ្វល់លើសពីអ្នកស្គាល់គ្នាឡើយ។

« ហ្ហឺយ~យើងអាណិតឯងណាស់អាហូប! កាត់ចិត្តលឿនៗទៅ »ណាមជូន ដកដង្ហើមធំតឹងទ្រូងអាណិតដល់មិត្ត មុនឹងនិយាយរួមទាំងយាដៃទៅទះស្មាគេតិចៗ ទើបកាហ្វេមក្រេប។

« យើងថាឯងគួរតែសារភាពសិន ចាំកាត់ចិត្តតាមក្រោយ យ៉ាងណាសារភាពទៅ ឪ្យវាបានធូរនៅក្នុងចិត្ត ក៏បានឪ្យគេនោះដឹងដែរណា » ជីន

« ទេ! យើងថា កាត់ចិត្តឪ្យហើយៗទៅ ចាំសារភាព ពេលសារភាពបើគេបដិសេធ យើងនឹងមិនបាច់ត្រូវឈឺចិត្ត ព្រោះយើងមិនបានស្រឡាញ់គេទៀតនោះទេ »ណាមជូន ប្រញាប់និយាយតវ៉ា ធ្វើដូចជីននិយាយ ប្រាកដជា ជេហូបឈឺចិត្ត កើតឆ្កួតមិនខាន ដែរត្រូវមកឈឺហើយក៏ឈឺទៀត។

« អ្អឹម! »ជេហូបមិនមាត់អ្វីច្រើន បានត្រឹមតែក្រហឹមដើម.ក.ងក់ក្បាលយល់ស្រប តែមិនដឹងថា យល់ស្របតាមអ្នកណាឡើយ! ពេលនេះនាយកំពុងតែបារម្ភ កំពុងស្រពាប់ស្រពោន មិនចង់និយាយច្រើនឡើយ ។

__________________

    +នៅក្នុងបន្ទប់VIPនៃមន្ទីពេទ្យ

« លោកពូ អ្នកមីង! »ជុងហ្គេន ដែរអង្គុយជិតរាងតូច ក៏បានឃើញ លោកគីមនឹងអ្នកស្រីគីមដើរចូលមក។

« ចាស៎/បាទ »មនុស្សវ័យចំណាស់ទាំង២ ញញឹមដាក់នាយសង្ហា រួមទាំងឆ្លើយនឹងងក់ក្បាលទទួលដឹងឮ ការហៅ។

« ក្មួយបានញាំអីឬនៅជុង?? »អ្នកស្រី គីមទុកកាបូបលើតុ រួចក៏សួរទៅនាយសង្ហា។

« ខ្ញុំញាំុរួចហើយអ្នកមីង »នាយសង្ហា ញញឹមស្រាលតបទៅអ្នកស្រីវិញដោយសុជីវធម៌។

💐គ្រងបេះដូង♡CEOសង្ហា✨Onde histórias criam vida. Descubra agora