ភាគទី30: Yes or No?

Start from the beginning
                                    

«ហឺយ!!!!បញ្ហាៗៗយូរៗទៅមានតែបញ្ហាតាំងពីមកដល់ទីនេះដូចគ្មានបានសម្រេចអ្វីសោះហើយពេលនេះហ្វូតក៏ត្រូវចាប់ទៅទៀត!» ភូវីន

«បងជេមផ្ញើសារមកថាព្រឹកស្អែកគាត់យកហ្វូតមកអោយពួកយើងវិញហើយ!» ដាំង

«ឯងជឿដេសចាប់ទៅប៉ុននេះហើយយកមកអោយវិញឯងគិតថានៅសភាពដើមឬអត់?»

«នៅតែមិនយល់ក្រុមយើងមានមនុស្សច្រើនណាស់ហេតុអ្វីវាចាប់ហ្វូតតែម្នាក់?»ផន

«ឆ្ងល់អ្វីច្រើនម្លេះវាចង់កាត់ដៃកាត់ជើងយើងម្ដងមួយៗនោះអីឯងមើលទៅអៃអូមក៏ត្រូវដេកពេទ្យហ្វូតក៏ត្រូវចាប់ទៅលើកក្រោយជាអ្នកណាទៀតក៏យើងមិនដឹងយើងថាគួរតែប្រយ័ត្នខ្លួនអោយល្អជាងនេះព្រោះថាគ្នាវាច្រើនណាស់ទៅដល់ទីណាក៏ឃើញពួកវាដែរ!» ជុង

«ខ្ញុំជឿថាទេវតាមិនខ្វាក់ភ្នែកអោយជនអាក្រក់រស់ស្រួលជនល្អត្រូវស្លាប់ទេពួកយើងត្រូវស៊ូជាមួយគ្នាមកដល់ត្រឹមនេះហើយបកក្រោយវិញក៏មិនកើតដែរ!»ដាំង

«ទោះបកក្រោយកើតក៏មិនអោយបកក្រោយដែរវើយរស់ត្រូវរស់ជាមួយគ្នាបើស្លាប់ត្រូវស្លាប់ទាំងអស់គ្នា!»

«បងជុងតែពួកយើងត្រូវធ្វើយ៉ាងមិចបន្ត?»

«...» ជុងមិនតបនោះទេគេងើបដើរចេញពីទីនោះទៅឈរនៅកន្លែងមួយទៀត

ពេលនេះជុងមានអារម្មណ៍ថាស្រ្តេសខ្លាំងណាស់គេជាមេក្រុមតែធ្វើអ្វីមិនបានសោះកូនក្រុមគ្រោះថ្នាក់រហូត÷

«កំពុងពិបាកចិត្តមេនទេ?» ដាំងដើរចូលមក

«អឹមបងគិតអ្វីមិនចេញនោះទេ!»

«គិតមិនចេញក៏សម្រាកសិនទៅណាបង!»

«អោយបងសម្រាកយ៉ាងមិចបានបើកូនក្រុមរបស់បងសុទ្ធយែស្ថិតក្នុងគ្រោះថ្នាក់បែបនេះ! បងជាមេក្រុមដែលអន់បំផុតបងស្អប់ខ្លួនឯងណាស់!»

«បងជុងតាំងសតិណា! បងធ្វើបានល្អហើយ ពួកយើងក៏គ្មានអ្នកណាមានបញ្ហានិងបងដែរបងគិតតែម្នាក់ឯងប៉ុណ្ណោះ!»

«តែបងគ្មានកម្លាំងចិត្តធ្វើអ្វីទៀតទេបងចាញ់ហើយ!»

«បងនៅមានខ្ញុំនៅមានក្រុមរបស់យើងនៅមានអ្នកស្រុកជាច្រើនអ្នកនិងអ្នកដទៃទៀតដែលជាកម្លាំងចិត្តរបស់បង!»

𑁍បេសកម្មមួយ•|• The Mission One𑁍Where stories live. Discover now