ភាគទី ១៤ : សន្យា!

Start from the beginning
                                    

« អាយ~~~»សំឡេងស្រែកចាច់របស់រាងតូច នៅក្នុងបន្ទប់ទឹក ដែរធ្វើឲ្យនាយសង្ហានៅខាងក្រៅ ក៏ប្រញាប់ស្ទុះវឹងចូលទៅមើល នាយតូច។

« ថេ! កើតអី?ៗ» ជុងហ្គេនមកដល់ក៏សួរនាយតូច នឹងជួយលើកគេ ព្រោះឃើញគេអង្គុយនៅម្ខាងនៃកន្លាតចានបង្គន់។

« នួក! » ថេហីុ ចង្អុលទៅសត្វតុកកែទាំងញ័រដៃ ងាកមុខចេញ សត្វតុកកែតោងស្អិតអាក្រក់ណាស់ ចឹងហើយទើបរាងតូវរអានឹងវា ព្រោះខ្លាចវាហក់មកតោង បើមើលតាមរូបរាងវា រាងតូចមិនខ្លាចទេ។

« ចាំបន្តិច!! »នាយសង្ហា ប្រាប់ទៅរាងតូចហើយក៏ដើរចេញទៅក្រៅ នឹងចូលមកវិញដោយមានស្រោមដៃពាក់ជាប់ដៃ នឹងប្រអប់មួយផងដែរ។

« លោកចង់ធ្វើអី?? »ថេហីុ ឃើញបែបនេះក៏សួរទៅនាយ

« ចាប់វាមកបន្លាចឯងទេដឹង?? »ជុងហ្គេនងាកទៅនិយាយជាមួយរាងតូចវិញ មុននឹងដើរលបៗចូលទៅចាប់តុកកែនោះជាប់ ហើយដាក់ចូលក្នុងប្រអប់មានប្រហោងតូចៗរួចបិទកំម្រប់។

« លោកចាប់វាទុកក្នុងនឹងធ្វើអី??»ឃើញបែបនេះរាងតូចក៏សួរទៀត

«ថាទុកបន្លាចក្មេងខ្លះនឹងហើយ! »នាយសើចបន្តិច លើកប្រអប់នោះឡើង តបទៅកាន់រាងតូច ក្នុងន័យចង់បន្លាចគេ ។

« លោកឆ្កួតទេហ្ហេស! ចេញទៅវិញទៅ ខ្ញុំងូតទឹក! » ថេហីុ ស្តីឪ្យនាយហើយក៏រុញនាយចេញបិទទ្វារបន្ទន់ទឹកបាត់ទៅ។

« ហុះៗ »នាយសង្ហាសើចម្នាក់ឯង ទាំងហួសចិត្ត មុននឹងកាន់ប្រអប់នោះទៅខាងក្រៅផ្ទះ ហើយក៏បើកប្រអប់នោះ ប្រលែងឪ្យតុកកែនោះវាចេញ នាយចាប់ពីក្នុងផ្ទះយកមកប្រលែងបែបនេះឯង។

« កុំចូលមកក្នុងផ្ទះយើងទៀតឪ្យសោះ បើសិនជាឯងមិនចង់ខ្លោចស្លាប់ទេនោះ! » នាយសង្ហា និយាយទៅកាន់សត្វតុកកែជាន័យកំរាម បើហ៊ានចូលម្តងទៀត នាយនឹងចាប់វា អាំងភ្លើងឪ្យខ្លោចមិនខានទេ។ (សូម្បីតែសត្វក៏គំរាមដែរ🙂)

____________________

    +ហាងកាហ្វេ☕

    នៅក្នុងហាងកាហ្វេមួយកន្លែង មានកម្លោះៗបីនាក់កំពុងអង្គុយជជែកគ្នាពីនេះពីនោះ នាយសង្ហាថ្ពាល់ខួចមានឈ្មោះថា គីម ណាមជូន ជាម្ចាស់ហាង ម្នាក់ទៀតមានឈ្មោះថា គីម សុខជីន ជាតារាសម្តែងដ៏ល្បីម្នាក់ ហើយម្នាក់ចុងក្រោយគឺ ជេហូប។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now