ងាកមកមើល Felix វិញពេលនេះគេកំពុងនៅហាងមួយកន្លែង ដើម្បីចាំ Han មក
"ហ៉ើយឯង សុំទោសណាដែលមកយឺត " Han
" អឹម មិនអីទេ " Felix តបទៅរួចក៏លើកស្រាមកអកទាំងដបតែម្ដង Han
"ឯងកើតអីហេស " Han
" ហឹម គឺឯងដឹងទេHyunគេបានជួបស្នេហាគេវិញហើយ " Felix និយាយមកទាំងរលីងរលោង
" ឯងនិយាយមានន័យថាមិច " Han
"ឯងស្គាល់ Yami ទេ គេជាសង្សាចាស់ Hyun ជាស្នេហ៍គ្រាដំបូងរបស់គេ គេនៅតែនឹកគិតដល់គ្នារាល់ថ្ងៃហើយពេលនេះនាងបានត្រឡប់មកវិញហើយ ហឹកៗ" Felix
បន្ទាប់ពីរៀបរាប់អស់មកទឹកភ្នែកដែលខំលាក់ទាំងប៉ុន្មានក៏បានធ្លាយមក Han ឃើញមិត្តខ្លួនក្នុងសភាពបែបនេះក៏ចូលទៅអោបលួងលោម ធ្វើឲរាងតូចយំកាន់តែខ្លាំងឡើង
" ឈប់យំទៅណា យ៉ាងណាៗយើងមិនទាន់ដឹងច្បាស់នោះទេ ចាំស្ដាប់ចម្លើយរបស់ Hyunjin សិនទៅ " Han
អង្អែលស្មារាងតូចតិចៗ បន្ទាប់ពីប្រលែងការអោបនោះមក
ពួកគេក៏ចាប់ផ្តើមញុាំអាហារបណ្តើរផឹកបណ្តើ រហូតទាល់តែល្ងាចទើបទៅវិញ រាងតូចមិនជាស្រវឹងណាស់ណាទេអាចនៅដើរបានតែអ្នកមកកំដរវិញគឺថាគេងស្តូកតែម្ដង ធម្មតាទេ អ្នកកំដរតែងតែស្រវឹងជាងអ្នកសេដចឹងហើយ
Felix ក៏ទាញទូរស័ព្ទ call ទៅ Lee know ដើម្បីឲមនុស្ស
មកយក Han និងឯង Felix បានគ្រា Han មកដល់មុខហាងព្រោះ Lee know បានឲ jonh មកទទួលហើយ
បន្ទាប់ពី Han បានចាកចេញទៅ Felix កីដើរទៅជារឿយៗក្រែងលោឃើញតាក់ស៉ីនឹងបានហៅជិះ តែភ្លាមនោះក៏មានឡានខ្មៅមួយបានបើកមកឈប់ពីមុខរាងតូច បុរសមាឌធំប៉ុន្មាននាក់ក៏បានចុះមកខ្ទប់មាត់ រាងតូចរហូតសន្លប់ទើបលើដាក់ឡានរួចចាកចេញទៅ
"ម៉ាក់ មានឃើញ Felix ត្រឡប់មកវិញទេ " Hyunjin
"មិនទាន់មកទេ មានរឿងអីហេសកូន " Mrs. Hwang
" គឺកាលពីថ្ងៃមិញ គេបានជួបនិង Yami បន្ទាប់ពីនោះមកគេស្រាប់តែបាត់ខ្លួនតេក៏មិនលើក រកក៏មិនឃើញដែរកូនរកគ្រប់កន្លែងអស់ហើយ " Hyunjin និយាយចេញមកទាំងទឹកមុខព្រួយបារម្ភ
"Yami ហេស ត្រូវហើយកូនព្រឹកមិញ Felix បានសួរម៉ាក់ពីរឿង Yami ដូចគ្នា " Mrs. Hwang
" ម៉ាក់ថាមិច " Hyunjin ឮបែបនេះគេកាន់តែស្រ្តេសឡើង Hyunjin យកដៃទៅជ្រោកសក់រួចរកនឹកកន្លែងដែលខ្លួនមិនទាន់បានទៅរក ភ្លាមនោះ Hyunjin ក៏នឹកឃើញអ្វីម្យ៉ាងរួចក៏ទាញទូរស័ព្ទចុច call ទៅមនុស្សម្នាក់
" ឯងបានឃើញ Felix ទេ " Hyunjin
"ក្រែង Felix ទៅផ្ទះវិញហើយហេស " Lee know
" បានន័យថាឯងឃើញតើគេនៅឯណា " Hyunjin
"យើងមិចនឹងដឹងគេទើបតែផ្លូវគ្នាជាមួយ Han មុននេះតើ ចាំយើងផ្ញើរទីតាំងហាងនោះឲ" lee know
ទូរស័ព្ទក៏បានផ្តាច់សំឡេងសារក៏បានលោតចូល មួយជាសាររបស់ Lee know ផ្ញើពីទីតាំងហាង មួយទៀតជាសារចម្លែកដែលធ្វើឲ Hyunjin ចាប់អារម្មណ៍និងចូលមើលយ៉ាងលឿន
*ក្នុងវិដេអូ
"រកប្រពន្ធមែនទេ យើងគិតថាយើងដូចជាឃើញយ៉ាងមិចទេ " .... និយាយបានត្រឹមនេះបុរសម្នាក់នោះក៏បានបង្វែរកាំមេរ៉ាឲចំរាងតូច ......
To be continue
Help vote and follow 🙏🏻 💗
ភ្លាវហា៎ // ចូលរៀនវិញមានអារម្មណ៍ថាខ្ជិលចង់ផ្អាកសរសេររឿង🙂
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...
ep 16 រកប្រពន្ធមែនទេ
Start from the beginning
