Episode 1: ព្រោះស្រឡាញ់ទើបទ្រាំឈឺចាប់

Start from the beginning
                                    

« តើត្រូវការឱ្យខ្ញុំជួយកាន់អីវ៉ាន់ទេអ្នកប្រុស? » យ៉ុនហ្គី សួរឡើង ព្រោះមើលទៅនាយតូចដូចជាគ្មានកម្លាំងកម្ហែងក្នុងខ្លួនទាល់តែសោះហើយ ។

« ហឹម! » រាងតូចងក់ក្បាលតិចៗដើម្បីបញ្ជាក់ប្រាប់នៅគេវិញ ។ បន្ទាប់មកអ្នកទាំងពីក៏ចុះពីឡានចូលទៅក្នុងផ្សារដោយ ជីមីន ដើរខាងមុខនិងយ៉ុនហ្គី ដើរតាមពីក្រោយ ។

ចូលមកដល់ខាងក្នុងផ្សារពួកគេក៏សំដៅទៅកន្លែងលក់បន្លែ សាច់ បន្ទាប់ពីទិញរួចទើប ជីមីន ដើររកមើលសម្លៀកបំពាក់មួយចំនួន ។ ហើយមុននឹងទៅដល់កន្លែងលក់សម្លៀកបំពាក់ពួកគេត្រូវដើរកាន់ហាងអាហារមួយចំនួនទៀតទើបទៅដល់ ។ កែវភ្នែកស្អាតចាប់ផ្ដើមរលីងរលោងភ្លាមៗទឹកភ្នែកក៏ស្រក់ចុះមកដោយហាមមិនបាន ព្រោះតែរូបភាពចំពោះមុខវាបានអង្រួនភាពឈឺចាប់ដែលកប់ក្នុងទ្រូងនោះចេញមកខាងក្រៅ ។ ប្ដីរបស់គេកំពុងតែឱបថើបស្រីស្នេហ៍ដោយមិនក្រែងរអែងមនុស្សជុំវិញខ្លួនសូម្បីតែបន្តិច គេដឹងគ្រប់យ៉ាងប៉ុន្តែគេនៅតែទ្រាំរស់នៅជាមួយការឈឺចាប់ទាំងអស់នោះ ទ្រាំរហូតដល់ថ្ងៃមួយ ថ្ងៃដែលគេអស់ការអត់ធ្មត់ នោះជាថ្ងៃដែលគេដើរចេញមិនត្រឡប់ក្រោយជារៀងរហូត ។

« អ្នកប្រុស! » យ៉ុនហ្គី បន្លឺឡើងតិចៗជាការដាស់ស្មារតីរបស់ជីមីនឱ្យត្រឡប់មកវិញ ។

« តស់ ជូនខ្ញុំទៅហាងរបស់ជុងហ្គុក បន្តិច » និយាយចប់រាងតូចជូតទឹកភ្នែកដែលស្រក់ចុះមកនោះចេញហើយក៏ងាកមកនិយាយជាមួយយ៉ុនហ្គីវិញ ។

« បាទ » គេដឹងថាជីមីនឈឺចាប់ខ្លាំង តែនេះជាជម្រើសរបស់ជីមីនដោយខ្លួនឯងប៉ុណ្ណោះដែលទ្រាំអត់ធ្មត់រស់នៅជាមួយ ហាងស៊ូ ។

មកដល់ហាងសម្លៀកបំពាក់របស់ ជុងហ្គុក ដែលជាមិត្តភក្តិរបស់គេនិងជាប្អូនប្រុសរបស់ប្ដីគេផងដែរ ។ ជីមីន និង ជុងហ្គុក ស្គាល់គ្នានិងរាប់អានគ្នាតាំងពីក្មេងៗមកពួកគេស្រឡាញ់គ្នាដូចបងប្អូនយ៉ាងចឹង ។

« ជុងហ្គុក ហ្ហឹក! » គ្រាន់តែមកដល់ឃើញ ជុងហ្គុក ភ្លាមជីមីនរត់ទៅឱបមិត្តរបស់គេភ្លាមទាំងទឹកភ្នែករហាម ។

ព្រោះខ្ញុំស្រឡាញ់អ្នកWhere stories live. Discover now