ភាគ០១ : គូរដណ្តឹង

Start from the beginning
                                    

   « ចៅស្រីរបស់ខ្ញុំ ទោះបីជានាងមិនទាន់ពេញវ័យក៏ពិតមែន ប៉ុន្តែសម្រស់គឺស្រស់ស្អាត ហើយពួកយើងក៏អាចប្រព្រឹត្តពិធីដែលបានសន្យាឲ្យលឿនជាងមុនបានដូចគ្នា» លោកតាដែលមានអាយុចំណាស់ក្រែលបន្តិចដែលគ្រប់គ្នាហៅថាលោកឌីម៉េឌ្រី ឬលោកអុីហ្គឺរ៍ ដែលជាឈ្មោះរបស់គាត់ផ្ទាល់ ពេលនេះគាត់បាននិយាយឡើងជាមួយនិងស្នាមញញឹម ប្រាប់ទៅកាន់តាចាស់ដែលជាមិត្តសម្លាញ់កំពុងតែអង្គុយក្បែរ

   « ល្អណាស់!! ល្អណាស់!! ពួកគេទាំងពីរច្បាស់ជាសមគ្នា! ហឹសៗ » ប្រមុខត្រកូលនីកូឡៃ លោកមេគ៍ស៊ីស គាត់និយាយផងសើចផងមើលទៅហាក់បីដូចជាកំពុងពេញចិត្តយ៉ាងខ្លាំងក្រោយពីបានឮសម្តីបែបនោះចេញពីមិត្តរបស់គាត់

   « តើឯងយល់អញ្ជឹងដែលទេ? ជេគ » លោកតាអុីហ្គឺរ៍ ដែលជាប្រធានាធិបតី គាត់បានមានប្រសាសន៍ទៅកាន់កូនប្រុសតែម្នាក់របស់គាត់ជាមួយស្នាមញញឹមដែលបង្គប់ដោយអត្ថន័យរយលានដែលយើងគ្រប់គ្នាស្មានមិនត្រូវ

   « បាទ!! លោកប៉ាមើលឃើញយ៉ាងម៉េចច្បាស់ជាបែបនោះ » ជេគ ឆ្លើយជាមួយនិងស្នាមញញឹម ប៉ុន្តែក្នុងចិត្តក៏មិនសូវជាពេញចិត្តប៉ុន្មានឡើយ តែទោះប្រកែកយ៉ាងម៉េចក៏មិនអាចអញ្ជឹងហើយគឺមាមតឬយល់ស្រប ព្រមលើកកូនស្រីជាទីស្រឡាញ់ឲ្យទៅអ្នកដទៃទាំងចិត្តមិនចង់។

« យល់ល្អគួរតែឲ្យពួកគេជួបគ្នា » លោកដេនីស ដែលត្រូវជាកូនប្រុសលោក មេគ៍ស៊ីស បានបញ្ចេញមតិភ្លាមៗធ្វើឲ្យគ្រប់គ្នាងាកសម្លឹងដោយកែវភ្នែកមិនធម្មតាព្រោះក្នុងចិត្តក៏មិនទាន់ប្រាលដប្រជា ប៉ុនហរែបើមើលទៅលោអុីហ្គឺរ៍វិញហាក់ពេញចិត្តពេញថ្លើមខ្លាមងណាស់ក្រោយពីបានស្តាប់សម្តីដែលលោកដេនីសបានលើកឡើងមក។ ប៉ុន្តគាត់ក៏មិនបាននិយាយអ្វីភ្លាមៗដែលព្រោះតែពេលនោះលោកមេគ៍ស៊ីសក៏បាននិយាយឡើងជាមួយនិងសម្តីយ៉ាងផ្អែមធ្វើឲ្យលោកអុីហ្គឺរ៍កាន់តែពេញចិត្តលើសដើម។

« អញ្ជឹងចាំយើងឲ្យចៅប្រុសរបស់យើងមកទទួលចៅស្រីរបស់ឯងល្ងាចនេះ » លោកមេគ៍ស៊ីស

« ល្អៗ !! » លោកអុីហ្គឺរ៍ និយាយខ្លាំងៗតែមួយម៉ាត់គត់យ៉ាងប្រកដប្រជាជាមួយស្នាមញញឹមដផយសារតែគត់គឺពិតជាពេញចិត្តជាមួយនិងគ្រួសារត្រកូល នីកូឡៃខ្លាំងណាស់តាំងតែពីដំបូងមកទៅហើយ។ ក្រោយពីបញ្ចេញស្នាមញញឹមបានបន្តិចគាត់ក័ងាកក្រឡេកទៅរកកូនប្រុសរបស់គាត់និងនិយាយប្រាប់ពីក្រោយថា « ជេគ កូនជួយប្រាប់ ជែល៍ឡា ផងដឹងទេ? »

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now