ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន

Start from the beginning
                                    

«ចុះឯង អូ៎មិនធម្មតាទេនេះ តោះ ទិញប៉ុណ្ណឹងបានហើយ បងចង់ទៅញាំអីសិន! »ជីមីននិយាយក្រោយឃើញថារបស់របរលីមីនក៏មានច្រើនដូចគ្នា ទើបចង់នាំនាងតូចទៅញាំអីសិន។

« okបង! »លីមីនញញឹម ហើយពួកគេក៏នាំដើរទៅរកភោជនីយដ្ឋាន!

« ការសិក្សាឯងដល់ណាដល់ណីហើយ! »ពេលកំពុងតែដើរ ជីមីនក៏ចង់ដឹងឮពីការរៀនសូត្ររបស់នាងតូចលីមីន

«មិនអីទេបង ខ្ងុំរៀនបានកម្រិតមធ្យមរហូតតើស! ហិហិ »លីមីន តបទៅជីមីនវិញដោយស្មោះត្រង់ មិនលាក់នោះទេ នាងជាមនុស្សស្មឡត្រង់ណាស់ ក៏មិនខ្មាស់និងបង្ហាញអ្វីដែរខ្លួនមានដែរ ទួសជាវា អន់ក៏ដោយ។

« ហ្ហឺយ~ឯងនេះ ប្រឹងប្រែងឡើង ជិតចប់វិទ្យាល័យហើយណា យ៉ាងណាបងជាកម្លាំងងចិត្ត! » ជីមីន

«អរគុណបងមីនណាស់! ស្រឡាញ់បងជាងគេ! ហិហិ »លីមីន លោចូលទៅអោបរាងតូចពីចំហៀងទាំងសប្បាយចិត្ត រាល់ថ្ងៃនាងជាកូនពៅក្នុងគ្រួសារតែមើលទៅគ្រួសារនាងដូចមិនសូវខ្វល់សោះ មានតែជីមីនទេដែរល្អដាក់កន្លងមក។

« បានហើយៗ បងថាហាងអាហារមួយនេះដូចទំនងហេ៎ក! តោះចូលទៅមើល! » រាងតូចងាកទៅប្រាប់លីមីន ក្រោយឮសម្តីបងប្រុសនាងតូចក៏ងក់ក្បាលយល់ព្រម ហើយអ្នកទាំងពីរក៏ចូលញាំអាហារនៅទីនោះតែម្តង! តែថានៅទីនោះ មានភ្ញៀវស្រីប្រុសមួយគូរកំពុងអង្គុយជជែកគ្នា ទាំងសប្បាយរីករាយមើលទៅដូចជាស្និតស្នាលនឹងគ្នាណាស់ ថែមទាំងបញ្ចុកអាហារឪ្យគ្នាទៀត នាំឪ្យលីមិនដែរបានឃើញហើយក្តៅស្លឹកត្រចៀកឆេវ តែនាងសុខចិត្តទ្រាំមិនមាត់មិនស្តីអ្វី ទាំងដែរខាងក្នុងកំពុងខ្ទេចខ្ទាំ។

«ឯងកើតអីឬ? »ជីមីនងាកឃើញលីមីនដូចមិនសូវស្រួលទើបសួរទាំងព្រួយបារម្ភ។

«ខ្ងុំមិនអីទេបង! ពួកយើងទៅញាំអីកន្លែងផ្សេងទៅ មើលចុះនៅទីនេះមនុស្សច្រើនណាស់ ខ្ញុំមិនសូវចេះនៅកន្លែងមនុស្សច្រើនចឹងទេ ហើយខ្ញុំនឹងប្រាប់បងរឿងមួយ »លីមីននិយាយរកលេស កហុកជីមីន ឪ្យចេញពីទីនេះសិន នឹងបានប្រាប់គេឪ្យដឹងអំពីចិត្តដែរកំពុងតែរលាយរលត់របស់នាង។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now