🔥សង្សារចាស់🔥

Start from the beginning
                                    

" នេះពពួកបងចំាយូរទេ? សូមទោសផងដែលអោយរងចំា "
ថេយ៍និយាយដោយដឹងកំហុសដែលខ្លួនចេញពីបន្ទប់យឺតហើយក៏អោយគ្រប់គ្នានៅចំាខ្លួនទើបគេនិយាយសូមទោស ។
" ចរឹកមិនប្តូរចូលចិត្តអោយគេចំាតែឯងម្នាក់ " សម្តីមួយនិយាយចេញមកក៏ធ្វើអោយគ្រប់គ្នាគំាងអស់ដល់ថ្នាក់សម្លឹងមើលមុខជុងហ្គុកគ្រប់គ្នាតែម្តង ។
" ហ៊ឺយ...ថេយ៍កុំស្តាប់វាអី "
" ចេះចុះខ្ញុំនឹងផឹកមួយកែវនេះអោយអស់ចាប់ទុកថាដាក់ទោសដែលខ្ញុំមកយឺតចុះ " គ្រាន់តែលឺចឹងក៏ធ្វើអោយគ្រប់ភ្ញាក់ដោយសារតែដឹងថាថេយ៍មិនចេះផឹកស្រានោះទេតែលែងមកដាក់ចឹងនរណាក៏ភ្ញាក់ផ្អលើដែរ ។

" យេយ...ពេលនេះថេយ៍យើងគេប្តូរហើយចឹងយប់នេះយើងផឹកអោយអស់ដៃទៅ ជុល...មួយ "

គ្រប់គ្នាក៏លើកែវមកជុលហើយក៏លើកមកផឹកដំណាលគ្នាមិនខុសពីជុងដែលគេក៏ផឹកដែលតែគេនៅតែសម្លឹងមើលមកអ្នកដែលអង្គុយទល់មុខខ្លួនមិនដាក់ទោះជាថេយ៍មើលមកប៉ះចំភ្នែកគេក៏គេមិនដកវិញដូចគ្នា ។

ពីមួយកែវមកមួយកែវម្នាក់ៗដូចជាទន់អស់ហើយតែជាពិសេសគឺថេយ៍មើលទៅដូចជាស្រវឹងជាងគេនិយាយសើចញញឹមដល់ថ្នាក់មុខគេក៏ក្រហមអស់ហើយ។

ជុងហ្គុកដែលបានឃើញក៏ចង់នំាគេទៅបន្ទប់តែក៏មិនដឹងថានិយាយអីអោយសមបានតែអង្គុយនៅមើលមុខគេនឹងហើយអមនឹងខោដែលគេស្លៀកនោះធ្វើអោយគេនេះក្តៅឆួលឆេះណាស់នៅពេលនេះក៏ព្រោះតែវាខោតសឹងតែដល់គល់ភ្លៅទៅហើយ ។

មួយម៉ោងក្រោយ

ពេលនេះគ្រប់គ្នាក៏ផ្អាកផឹកដោយនំាគ្នាមកលេងហ្គេមកំម្សាន្តវិញដោយយកដបស្រាមកបង្វិលត្រូវនរណាម្នាក់នឹងគឺត្រូវទទួលពិន័យពីគេ ។

" យើងមិលេងទេ? "
" ចឹងឯងទៅគេងមុនទៅ "
" ខ្ញុំលេងដែរបានអត់ " ស្នាមសើចរបស់ថេយ៍ដែលបង្ហាញមកនេះក៏ចង់អោយមនុស្សម្នាក់នឹងវាធ្លុះធាយទ្រូងមែនទេ?
ចុងក្រោយជុងក៏អង្គុយហើយក៏ព្រមលេងនឹងគេដែរដោយមុននេះថានឹងមិនលេងតែមានអីលេងដដែលក៏ព្រោះតែមនុស្សម្នាក់នោះ ។

" ចាប់ផ្តើមហើយ... មួយ...ពីរ... បី "

ការបង្វិលដបក៏ចាប់ផ្តើមហើយក៏ត្រូវមកឈប់ងក់នៅពីមុខថេយ៍ហើយក៏ជាមនុស្សដែលនឹងមកទទួលពិន័យដូចគ្នា...

Short Novel 🔞Where stories live. Discover now