ភាគទី2: សុំលែងលះ

1K 86 3
                                    

#សមុទ្រទឹកភ្នែក
#ភាគទី2
_______________________________________

ពេលវេលាចេះតែរំកិលទៅមុខរហូតដល់ម៉ោងដែលហ្វូតត្រូវទៅយកកូនចេញពីសាលា។ ហ្វូតបានជិះតាក់ស៊ីទៅយកគីនរួចទើបត្រឡប់មកផ្ទះវិញ÷

«រៀនថ្ងៃនេះហត់ទេកូនKeen?»

«ឃើញមុខប៉ាតូចកូនបាត់ហត់ហើយ»

«ប៉ិនសម្ដីណាស់ឯងនេះតោះឆាប់ទៅងូតទឹកដូរខោអាវទៅណាចាំប៉ាតូចធ្វើអាហារឆ្ងាញ់ៗអោយញ៉ាំ»

«យេ.....»

គីនរត់ឡើងទៅលើផ្ទះយ៉ាងញាប់ជើងបន្ទាប់មកហ្វូតបានចាប់រៀបចំដាំបាយធ្វើម្ហូបសម្រាប់កូននិងប្ដី។ ហ្វូតដៃធ្វើម្ហូបតែចិត្តកំពុងតែគិតពីជេមរហូតធ្វើអោយគេជ្រុលដៃមុតកាំបិទដែលចិតបន្លែនោះ។ ហ្វូតប្រញាប់លាងទឹកចេញកុំអោយមេរោគចូលទាន់។ ពេលលាងទឹកនោះហ្វូតស្រមៃឃើញគេនិងជេមពីមុន គឺពួកគេតែងចូលមកធ្វើម្ហូបជុំគ្នានៅពេលដែលហ្វូតមុតដៃជេមជាអ្នករុំរបួសអោយតែពេលនេះគ្មានទៀតទេ

ធ្វើម្ហូបអាហាររួចស្រេចអស់ហ្វូតលើករៀបចំដាក់លើតុយ៉ាងមានរបៀបរាបរយ÷

«កូនគីនហើយឬនៅកូន?»

«រួចហើយបាទ»

គីនរត់ចុះពីលើកាំជណ្ដើរមកព្រុយរត់ចូលតុបាយ÷

«កូនគីនលើកក្រោយកុំរត់បែបនេះទៀតប្រយ័ត្នដួលណាកូន!»

«យើងញ៉ាំបាយមុនប៉ាធំទៅមើលទៅប្រហែលយប់ទើបគាត់មកដល់»

«បាទ»

ញ៉ាំអាហារបានមួយសន្ទុះជេមក៏មកដល់ដែរមកហើយដើរហួសទៀត÷

«ជេមមិនញ៉ាំបាយសិនទេហេស?»

«អត់ទេបងញ៉ាំខាងក្រៅរួចហើយ»

ថាហើយគេឡើងទៅខាងលើបាត់។ហ្វូតព្យាយាមប្រាប់ខ្លួនឯងថាកុំគិតច្រើនខំលេបបាយទាំងពិបាក។ចាប់ពីពេលនោះមកស្ថានការណ៍គឺរឹតតែយ៉ាប់យឺនហ្វូតខំតែម្នាក់ឯងជេមគ្មានខ្វល់ជាមួយហ្វូតអ្វីបន្តិចទេព្រឹកបាត់ល្ងាចចូលថ្ងៃខ្លះបាត់ឈឹងរហូតព្រឹកទើបមកវិញក៏មាន។

ថ្ងៃនេះគីនមិនបានទៅរៀនទេព្រោះជាថ្ងៃសម្រាកទើបហ្វូតនាំគីនមកលេងហាងរបស់គេ÷

✵𝑩𝒆𝒕𝒘𝒆𝒆𝒏 𝑼𝒔✵[END]Donde viven las historias. Descúbrelo ahora