ភាគទី ១០: ជើងរន្ទះ

Start from the beginning
                                    

« រាងកាយស្អាតសឹងអី យើងមើលមិនចេះឆ្អែតទេស៎! »ជុងហ្គេន ញញឹមចុងមាត់បន្តិច

ដឹប!!!

« អួយ~»មួយជើងរន្ទះរបស់ថេហីយចំស្មាខាងឆ្វេង ធ្វើឪ្យរាងកាយមាំរបស់ជុងហ្គេនត្រូវផ្ងាក្រោយធ្លាក់ពីលើគ្រែ សឹងបាក់ឆ្អឹង!

« ហ្ហឹស! លើកឯងនេះ ហ្ហាសៗហ្ហាសៗ» រាងតូចឈរសើចលើគ្រែ ចង្អុលទៅនាយក្រាស់ដែរ ធ្វើទឹកមុខពិបាកបរិយាយ !

« ចង្រៃយ៎! ហើយវាថីឯង បានជាមកធាក់យើង អួយ! សឺត~ » ជុងហ្គេនស្រវ៉ា ងើបទាំងពិបាក ឈឺចុកត្រង់ចង្កេះ ប្រើដៃម្ខាងស្រវ៉ាតោងគ្រែ ដៃម្ខាងក៏ច្រត់ចង្កេះ ថ្លោះបាត់ហើយទេដឹង

« ហ្ហាសៗ នរណាឪ្យលោកឯង មកនិយាយ ហើយធ្វើទឹកមុខឡប់អី បែបនេះ សីុមួយជើងរន្ទះនេះ វានៅស្ទើរផង!! ហ្ហាសៗ ខ្ញុំទៅងូតទឹកហី! »ថេហីុ និយាយចប់ ក៏រត់គេចចូលបន្ទប់ទឹក ទាំងសប្បាយអរ!

« ហ្ហើយ! អាក្មេងនេះ បាក់ចង្កេះឬនៅនឹង? »ជុងហ្គេន ដកដង្ហើមធំ ញេញធ្មេញទាំងខឹងមួម៉ៅ នឹងច្របាច់ចង្កេះខ្លួនឯងរួមទាំងតប់វាតិចៗ!

_____________

នៅជាន់ខាងក្រោមឯណេះវិញ គ្រប់គ្នានៅអង្គុយជុំគ្នានៅតុអាហារ រងចាំថេហីុនឹងជុងហ្គេន មកបរិភោគអាហារ តែមិនទាន់ឃើញអ្នកទាំងពីរចុះមកសោះ!!

« ម៉ែដោះ!! ទៅមើលថេហីុនឹងជុងបន្តិចមើល ក្រែងលោមានរឿងអី! »លោកគីម

« ចាស៎! លោកម្ចាស់! »ម៉ែដោះ អោនគំរាបបន្តិចមុននឹងដើរទៅធ្វើតាមបញ្ជារ!

« អេ៎! ហើយ2នាក់នឹងកើតអីន៎ មិចក៏យូរម្ល៉េះ ឬមិនទាន់ក្រោកទេដឹង!? »អ្នកស្រីគីម និយាយឡើងទាំងងឿងឆ្ងល់

« ខ្ញុំថាឈ្លោះគ្នាទេដឹងម៉ាក់ ព្រោះពេលខ្ងុំចុះមកមុននេះ ឮដូចសំឡេងប្រកែកគ្នា! »ថេអីុ

« ពិតមែនហ្ហេសកូន? »អ្នកស្រីគីម

« បាទ អ្នកម៉ាក់!» ថេអីុ

« មិនដឹងជាស្អីទេ ក្មេងៗ ឈ្លោះត្រូវៗនឹងឯង! ហ្ហឹសៗ »លោកគីមក្រវីក្បាល នឹកឃើញហើយក៏សើចហួសចិត្ត

______________

+ ត្រកូលផាក៚
នៅឯភូមិគ្រឹះរបស់ជីមីន ក៏ជាមិត្តរបស់ថេហីុឯនេះ រាងតូចកំពុងអង្គុយក្នុងសួនទាំងធុញថប់ ព្រោះមិនដឹងថាទៅណា ដោយសារតែចង់ចេញទៅលេងក្រៅ តែអត់មានគ្នា ព្រោះបបួលរាងតូចថេហីុ គេមិនព្រមទៅជាមួយ!

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now