ឡានចេះតែរំកិលទៅមុខដោយមាន Kai ជាអ្នកបញ្ជា Hyunjin បានដាក់ឲ Felix គេងកើយភ្លៅរបស់ខ្លួន ចំណែកឯដៃក៏ចេះតែអង្អែលសក់រាងតូចជារឿយៗ លុះបានមកដល់ហើយ Hyunjin ក៏លើកបី Felix ថ្នមៗចូលទៅក្នុងទៅក្នុងវិមានរួចក៏សម្តៅទៅក្នុងបន្ទប់តែម្ដង Hyunjin បានដាក់កាយតូចឲគេងនៅលើពូកថ្នមៗ រួចគេក៏អង្គុយចុះក្បែរនោះ មើលទៅ Felix
" អរគុណអូនណា ដែលចូលមកក្នុងជីវិតបងធ្វើឲជីវិតស្រស់បំព្រងឡើងបន្ទាប់ពីគ្មាននាង " Hyunjin ថើបថ្ងាស Felix មួយខ្សឺតរួចក៏ទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន បនញតាប់ពី Hyunjin ទៅបាត់ Felix ក៏បើកភ្នែកឡើងសម្លឹងមើលទៅអ្នកដែលដើរចូលបន្ទប់ទឹកអម្បិញមិញ
"តើនាងជាអ្នកណាទៅ" Felix និយាយតិចៗម្នាក់ឯង
*Skip
ព្រឹកឡើងក៏បានមកដល់ Hyunjin បានជូន Felix មកផ្ទះវិញរួចគេក៏ចាកចេញទៅធ្វើការបាត់ទៅ Felix ដើរចូលទៅក្នុងផ្ទះដោយស្នាមញញឹមជាប់មុខ ប៉ុន្តែនៅពេលដែលបើកទ្វារឡើងស្នាមញញឹមអម្បិញមិញក៏រលត់បាត់ភ្លាមៗក៏ដោយសារតែ ពេលនេះម្ចាស់បំនុកកំពុងនៅក្នុងផ្ទះរបស់ខ្លួន ហើយថែមទាំងបានកម្ទេចរបស់របរនៅក្នុងផ្ទះ អ្វីដែលសំខាន់វាបានចាប់ម៉ាក់ Felix ជាប់បាត់ទៅហើយ
" ម៉ាក់" Felix បម្រុងរត់ទៅម្តាយតែត្រូវគេច្រានមកវិញ
"នេះពួកឯងចង់បានអី លុយក៏យើងបង់ឲហើយមិនចឹងហេស" Felix
"ក៏ត្រូវហើយតែពេលនេះចៅហ្វាយឲយើងមកយកបន្ថែមនោះអី" Man ដឬលមើលទៅដូចជាបងធំក្នុងក្រុមនិះបាននិយាយឡើង
" យើងគ្មានលុយនោះទេ" Felix
"គ្មានលុយហេស" Man ថាហើយគេក៏ច្រាន Felix ឲដួលទៅលើដីរួចដាល់រាងតូច2ដៃធ្វើឲហូរឈាមតាមគេមមាត់មករឹមៗ
"យើងអាណិតថាឯងជាក្មេងទន់ខ្សោយយលងមិនវ៉ៃច្រើននោះទេ តែបើអាទិត្យក្រោយឯងគ្មានលុយឲយលង យើងមិនប្រាកដទេ ពួកឯងទៅវិញ " Man ថារួចក៏ចាកចេញទៅបាត់ Felix ក៏ប្រញាប់ប្រញាលងើបទាំងត្រដាបត្រដួសរត់ទៅមើលម្តាយ
" ម៉ាក់ៗ មិនអីទេហេស " Felix
" ម៉ាក់មិនអីទេ កូនឈឺទេ " Mrs. Lee លើកដៃទៅប៉ះមាត់ Felix តែត្រូវគេគេចចេញ
" មិនអីទេ " Felix ក៏ជួយគ្រាម្ដាយឡើងទៅអង្គុយលើសាឡុង រួចខ្លួនក៏ចាប់ផ្តើមបោសម្អាតផ្ទះឲបានរៀបរយ ថ្ងៃនេះគេមិនបានទៅធ្វើនោះទេ ម្យាងមាត់ជាំបែបនេះបើឲ Hyunjin ឃើញមិនកើតទេ គេក៏បានដាក់ច្បាប់រួចហើយដែរ Felix បន្តធ្វើនេះធ្វើនោះរហូតទាល់តែថ្ងៃត្រង់ទើបរួចរាល់
"Felix សម្រាកខ្លះទៅកូន " Mrs. Lee
"ក៏រួចដៃហើយចឹងកូនទៅខាងលើសិនហើយ" Felix
ពេលមកដល់ក្នុងបន្ទប់ Felix ក៏ទៅសម្អាតខ្លួនរួចក៏ទម្លាក់ខ្លួនទៅលើពូក គេងលង់លក់បាត់ទៅ ព្រោះថាថ្ងៃនេះគេអស់កម្លាំងខ្លាំងណាស់ ថែមទាំងត្រូវគេវាយទៀត
"អ្នកមីងជម្រាបសួរ" Hyunjin
"ក្មួយ hyun ទៅណាមកណានឹង " Mrs. Felix
"គឺមករក Felix គឺព្រឹកមិញមិនបានឃើញគេទៅធ្វើការទេ ក៏ឈាងចូលមកមើលគេបន្ទិចទៅ " Hyunjin
" គេនៅខាងលើក្មួយអាចទៅរកបាន " Mrs.Lee បញ្ជាក់តិចម៉ាក់ Felix អត់ទាន់ដឹងពីទំនាក់ទំនងគេទាំងពីរទេ
"បាទ តែអ្នកមីងហេតុមានរបស់របរបែកបាក់ច្រើនម្ល៉េះ " Hyunjin
" គឺព្រឹកមិញមានរឿងតិចតួចនឹងណា " Mrs. Lee
" បាទចឹងខ្ញុំសុំទៅរក Felix សិនហើយ" Hyunjin ថាហើយគេក៏ឡើងទៅបន្ទប់ Felix បាត់ទៅ
To be continue
Help vote and follow
នឹកអូនអត់បងៗ
ជិតគ្រប់100 follow ហើយសុំថែមទៀតមក
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...
ep 12 ម្ចាស់បំណុល
Start from the beginning
