ភាគទី20: របូតដៃ

Start from the beginning
                                    

អ្នកភូមិខ្លះបានមករកទិញថ្នាំអ្នកខ្លះក៏បំបែកគ្នាទៅវិញ។ បន្ទាប់ពីលក់ថ្នាំអីរួចអស់ផនមកអង្គុយក្នុងហាងកាហ្វេ÷

<អ្នកលក់សុំទឹកសេរ៉ូទឹកដោះគោមួយ>

ពេលដែលផនកំពុងផឹកទឹកសេរ៉ូយ៉ាងមានសេចក្ដីសុខស្រាប់តែបក្សអ្នកលេងនាយចឺតបានមកដល់ទៀតហើយ÷

ផាំង!គោះតុដែលផនកំពុងអង្គុយ

<តាវ៉ាន់យាយចាន់Joong archen នៅទីណា!>
<ខ្ញុំមិនដឹងហើយក៏មិនដែលស្គាល់ដូចគ្នាលោក>
<តែកាលពីយប់មិញយើងឃើញវាដើរចេញពីផ្ទះរបស់ឯង!>
<មនុស្សដើរពេញដីអ្នកណាទៅដឹងថាអ្នកណាជាអ្នកណានោះ!>ដាំង
<ឯងនេះហើយដែលគួរតែដឹងច្បាស់ជាងគេនោះ!>
<ហើយយ៉ាងមិចចង់យ៉ាងមិចជាមួយយើង?>
<ប្រាប់យើងមកថាពេលនេះវានៅឯណាបើឯងមិនឆ្លើយយើងនិងកំទេចហាងនេះចោល>
<ហឺយៗចង់ធ្វើអីមិត្តយើងហាស?>ភូវីន
<ឯងកុំមកចេះ!>នាយចឺតរុញភូវីន

ផាំង!ពេលនោះស្រាប់តែកែវមួយហោះមកត្រូវក្បាលនាយចឺត÷

<អាណាគប់យើង?>
<កុំមកមើលមុខខ្ញុំ ខ្ញុំអត់បានគប់ទេខ្ញុំរបូតដៃតើ>ផន
<យឺសឯងហ៊ានមកលេងសើចជាមួយយើងផងហេស?>
<ចុះបងសើចដែរទេបាទ?>
<សើចឪឯងនិង! បើឯងមិនទទួលខុសត្រូវយើងទេយើងនិងសម្លាប់ឯងចោល>
<ទេខ្ញុំអត់បានធ្វើអោយបងមានកូនទេណាអោយខ្ញុំទទួលខុសត្រូវយ៉ាងមិច!>
<កុំមកភ្លើជាមួយយើងណា!>
<អត់ហ៊ានភ្លើជាមួយបងទេខ្ញុំទុកអោយបងភ្លើម្នាក់ឯងចុះ!>
<ក្បាលយើងបែកចឹងក្បាលឯងក៏ត្រូវបែកដែរ!>
<អត់ទេបងខ្ញុំប្រាប់ហើយថាខ្ញុំរបូតដៃ!>

នាយចឺតគិតតែពីតាមវាយផនតែវាយគ្មានត្រូវមួយដៃទេផនគេចឡើងវិលហើយ។ ផាំង!នាយចឺតចង់ដាក់ផនមួយដៃតែផនយកចានដែកមករងធ្វើអោយដៃនាយចឺតបានទៅថើបគូទចានដែកលេង÷

<សុំទោសលោកបងឈឺដែរទេបាទ?>
<ឯង!>

ផ្លុក!គ្រាន់តែនាយចឺតហាមាត់ផនគប់ថ្នាំមួយគ្រាប់ចូល÷

<ឯងគប់អ្វីចូលមាត់យើងនិង?>
<ឃើញបងមុខក្រហមៗគិតថាបងទល់លាមកទើបខ្ញុំអោយថ្នាំបញ្ចុះទៅបង>
<ឯងអាប្រហើន!>

នាយចឺតចង់ទៅវាយផនអោយស្លាប់តែម្ដងតែក្រពះកំពុងតែធ្វើទុក្ខហើយនាយចឺតទ្រាំមិនបានទៀតទេបើទ្រាំតទៀតលិចដាក់ខោមិនខាន÷

<ផ្ញើទុកសិនចុះឯង!>
<ចាំមកយកវិញផងណាបង>

ក្រុមនាយចឺតនាំគ្នាត្រឡប់ទៅវិញអស់អ្នកស្រុកបានទះដៃសរសើផនឯផនបានអោនគោរពនិងថ្លៃអំណរគុណធ្វើដូចខ្លួនឯងជាតារាល្បីអីចឹងហា៎÷

ព្រុស!ភូវីនបានបោះអំបែងកែវដែលបែកនៅលើតុ÷

<សង!>
<ហាសសងអី?>
<សងថ្លៃបែកកែវនិងហើយគ្រួសារឯងអ្នកផលិតកែវមេនទេទើបឯងគប់កែវចោលគ្មានស្ដាយបែបនេះ?>
<ភូវីនក្មួយខាងនេះបានជួយហាងយើងណាកែវប៉ុននឹងមិនបាច់សងអីទេ>
<មេនហើយអ៊ំស្រីចិត្តល្អហើយស្អាតទៀតមិនសមមានក្មួយចិត្តចង្អៀតចឹងសោះ>
<ឯងចង់យ៉ាងមិចហាស?>
<អ៊ំស្រីមើលក្មួយអ៊ំចង់វាយខ្ញុំហក>
<នែ៎អានាងល្មមៗជាមួយប្រពន្ធអ៊ំប៉ុននឹងបានហើយកុំសូវអោបដៃអោបជើងពេក>
<ហូយអ៊ំហួងហែងម្លេះខ្ញុំដឹងថាប្រពន្ធអ៊ំស្អាតហើយអ៊ំក៏សង្ហាចឹងខ្ញុំមិនដណ្ដើមទេពួកអ៊ំសមគ្នាសឹងអី>
<អើចឹងក៏ល្អហើយ>
<តែថាសុំខ្ចី20បាតសិនមកអត់មានលុយចាក់សាំងទៅវិញទេ>
<អរចាក់មនោគមន៍អ៊ំយើងមួយថ្ងៃតាមពិតចង់ខ្ចីលុយទេហី?>ភូវីន
<ខ្ញុំគ្រាន់តែខ្ចីតើនៅពេលដែលយើងបញ្ចាំងកុនរួចយើងយកលុយមកសងវិញហើយ>
<ខ្ចីៗនិងប្រហែលមិនទុំទេដឹង>
<មើលងាយជីវភាព?>
<អឺៗបានហើយនេះលុយអ៊ំអោយ50ចុះណា>
<អោយfreeឬអោយខ្ចីអ៊ំ?>
<អោយខ្ចី!>
<មិនដែលហេអ៊ំគេខ្ចី20បាតសោះអោយគេ50បាត>
<ហើយយកឬមិនយកលូវ?>
<យកបាទ!ចឹងសុំត្រឡប់ទៅវិញសិនហើយណាលើកក្រោយជួបគ្នាទៀត>
<មិនបាច់មកទេ>
<ចង់មកមិចចុះ?>

ផនដើរចេញយ៉ាងសង្ហាភូវីនសម្លក់ទាល់តែផនចេញផុត÷

<តាមមើលទៅពួកវាគ្មានថ្ងៃត្រូវគ្នាទេ>ហ្វូត
<ថាមិនត្រូវស្អប់ជំពប់លើណាវើយ>ដាំង

End

មើលទៅរឿងនេះសរសេរចប់អត់ទេខ្ញុំ🙂

𑁍បេសកម្មមួយ•|• The Mission One𑁍Where stories live. Discover now