ភាគទី19: ខ្ញុំមិនចូលចិត្តមនុស្សសាវ៉ា

ابدأ من البداية
                                    

កុក!កុក!សម្លេងចេញពីបង្អួចហាក់ដូចជាមានអ្នកណាយកដុំថ្មមកគុបពីក្រៅ÷

<ហ្វូតឯងទៅមើលមើសអាចង្រៃណាមកគុបបង្អួចអីកណ្ដាលយប់បែបនេះ!>ដាំង

ហ្វូតងើបទៅបើកបង្អួចសម្លឹងមើលទៅក្រោមក៏ឃើញជុងកំពុងឈរនៅទីនេះ÷

<បងមានការអី?>
<អោយដាំងចុះមកជួបបងបន្តិច!> ជុងស្រែកឡើង
<ដាំងបងជុងអោយទៅជួបគាត់នៅខាងក្រោម>

ដាំងដើរទៅអើតមើលបង្អួចឃើញជុងកំពុងបកដៃហៅគេដូចនាងបក់នាងបោយអញ្ចឹង

SKIP>>>

ដាំងបាននាំជុងមកអង្គុយនិយាយគ្នានៅខាងក្រោយផ្ទះ÷

<បងមានការអី?>
<នឹកពេកចេះតែមករកទៅ>
<សុំសាច់ការបន្តិចបានទេប្រាដឺ?>
<លេងសើចតិចតួចក៏មិនបាន!គឺចេះទេឃ្លាំងដែលឯងអោយបងទៅបងបានឃើញហើយតែវាមិនងាយស្រួលទេមនុស្សនៅយាមគ្រប់ពេលហើយសម្បូរឡានចេញចូលទៀត>
<ខ្ញុំប្រាប់បងមិនមេនអោយបងទៅកម្ទេចភ្លាមៗឯណា?បងចង់កំទេចពេលណាក៏បានតែកាន់តែឆាប់កាន់តែល្អដូចគ្នា>
<Ok ដាំងបងសុំអ្វីមួយបានទេ?>ជុងសម្លឹងមកដាំងដោយក្រសែភ្នែកបែបស៊ីជម្រៅបំផុត
<ស្អីបងនៀគ?អោយស្រួលបួលជាមួយខ្ញុំបន្តិចប្រយ័ត្នទៅវិញមិនគ្រប់សរីរាង្គ!>
<មិនគ្រប់តាំងពីយូរព្រោះបងបានបាត់បេះដូងមកយូរហើយ>
<បេះដូងបងបាត់នៅ London មេនទេ?>
<មិចក៏ឯងដឹង?>
<សង្សាបងនៅទីនោះបងគិតថាខ្ញុំមិនដឹងមេន?>
<ដឹងយូរនៅ?>
<យូរហើយបាទលើលោកនេះគ្មានអាថកំបាំងទេបងប្រុស!>
<អឺដឹងក៏ដឹងទៅ!រឿងដែលបងចង់សុំឯងគឺសុំអីញ៉ាំបន្តិចបានទេមិនទាន់បានញ៉ាំអីតាំងពីព្រឹក>
<ចាំបន្តិចចឹង>

ដាំងចូលទៅក្នុងផ្ទះរួចចេញមកវិញជាមួយស៊ុបសំបុកត្រចៀកកាំមួយចាន÷

<មានតែប៉ុននឹងទេបងញ៉ាំសិនទៅ!>
<អ្វីនិងដូច...>
<ដូចស្អីញ៉ាំទៅពិចារណាច្រើនម្លេះគ្រាន់តែសំបុកត្រចៀកកាំសោះ!>
<ហើយឯងគិតថាបងកំពុងគិតថាដូចអីចុះ?>
<បងខ្លួនឯងនៅមិនដឹងផងមកសួរខ្ញុំតើអោយខ្ញុំដឹងយ៉ាងមិច?>

ជុងសើចដាំងបន្តិចហើយលើកស៊ុបមកហុត÷

<រស់ជាតិល្អណាស់ឯងជាអ្នកធ្វើហ៍?>
<អត់ទេមីងចាន់ជាអ្នកធ្វើ!ខ្ញុំចេះធ្វើតែថ្នាំពុលទេ!>
<រៀនធ្វើខ្លះទៅកុំអោយពេលមានប្រពន្ធមិនចេះធ្វើអីនាំប្រពន្ធដៀលក្បាល!>
<អោយតែបងនិងល្អសិនទៅម៉ាអាលីអូមិនដែលបោកខ្លួនឯងផងកុំមកប្រដៅខ្ញុំ!>
<យើងជាបងប្រុសឯងយើងមានសិទ្ធប្រដៅ!>
<តែខ្ញុំមិនចង់ស្ដាប់!>
<ចចេសក្បាលរឹង!>
<មកសុំបាយគេស៊ីហើយសម្ដីលូយទៀតអោយមកវិញមកមិនបាច់ស៊ីមិនបាច់អីទេ!>

ដាំងទាញចានស៊ុបមកវិញ÷

<អេៗអោយហើយយកវិញយ៉ាងមិចប្រយ័ត្នប៊ីអេប៊ីវើយ!>
<បើខ្ញុំប៊ីអេប៊ីហើយគិតថាបងឯងនៅដែរមេនទេ?ដូចបងនេះមិនស្រួលច្រើនជាន់ជាងខ្ញុំផង!>
<អត់ខ្វល់សំខាន់នៅនរកសុទ្ធតែអ្នកស្គាល់គ្នាសោះ!>
<ញ៉ាំអោយលឿនៗខ្លាចអ្នកផ្ទះនេះដឹងថាយើងជួបគ្នា!>
<ដឹងក៏ដឹងទៅសង្សាគេណាត់ជួបគ្នាមានអីចម្លែក?>
<ចម្លែកត្រង់បងនិងហើយ! ម្ដងបងប្រុសម្ដងសង្សាយ៉ាងមិចអោយប្រាកដនិងបង?បងមានសង្សាហើយកុំមកញេះញោះខ្ញុំទៀតខ្ញុំមិនចូលចិត្តមនុស្សសាវ៉ាទេ!>
<លែងទេសនាចឹងម៉ង?>
<ញ៉ាំហើយទុកចាននៅទីនេះហើយខ្ញុំឡើងទៅគេងហើយ>

ដាំងឡើងទៅលើវិញបាត់÷

<Awwយ៉ាងមិចគេនិងម្ដងក្ដៅម្ដងត្រជាក់?>

End

ជុងញុមស្រឡាញ់យើងណាស់ អាចរិតចឹងកាលលក់ចេញ?

𑁍បេសកម្មមួយ•|• The Mission One𑁍حيث تعيش القصص. اكتشف الآن