ep 10 អ្នកមីង

Start from the beginning
                                        

"ខ្ញុំមិនបាននិយាយជាមួយលោក " Han
"Han ស្ងប់អារម្មណ៍សិនទៅកូន " Han's mom
"ម៉ាក់ " Han
"Han កូនយល់ព្រមទៅណា ក្រុមហ៊ុនរបស់ប៉ាកូនគឺនៅក្រោមអំណាចរបស់គេនោះទេ បើសិនជាកូនមិនព្រមកូនគិតទៅមើលថាជីវិតយើងនិងជួបរឿងអី ម៉ាក់មិនចង់នោះទេតែចុះអនាគតកូនគិតយ៉ាងមិច " Han's mom
Han ពេលនេះអស់អីនិយាយហើយបានត្រឹមអោនមុខចុះប៉ុណ្ណោះ ព្រោះម៉ាក់គេនិយាយមកគឺចាក់ចំបេះដូងតែម្ដង
"ទៅបានឬនៅ " Lee know
"ខ្ញុំទៅរៀបចំអីវ៉ាន់សិន " Han
" មិនបាច់ទេ ឆាប់ទៅ " Lee know និយាយព្រមទាំងឡើងឈរមួយអស់កម្ពស់សម្លឹងទៅ Han
Han បានក្រោកដើរទៅជិត Lee know រួចពួកគេក៏ចាកចេញទៅ

*ត្រឡប់មកវិញ

"វែងអន្លាយលើសរឿងឥណ្ឌាទៀត" Felix
"ក្រែងឯងជាអ្នកឲខ្ញុំនិយាយហេស " Han សម្លក់ទៅកាន់ Felix
"ឯងសង្ខេបមិនបានហេស " Felix
" ឯងនេះ " Han ធ្វើជាង៉ក់ដាក់ Felix
"អ្នកប្រុសតូចដល់ពេលត្រឡប់ទៅវិញហើយ " jonh
កំពុងអង្គុយនិយាយគ្នាសុខៗ jonh អ្នកជាកូនចៅក៏បានចូលមកហៅដោយសារតែចៅហ្វាយ call មកឲនាំ Han ទៅវិញ
"ខ្ញុំមិនទាន់ចង់ទៅទេ " Han
"តែនេះជាបញ្ជាចៅហ្វាយ" jonh
"ហឹម ឯងគ្នាទៅហើយណា " Han
" អឹម " Felix
Han ក៏ចាកចេញទៅបាត់ទៅ

*Lee group

Han ដើរចូលទៅក្នុងក្រុមហ៊ុន Lee group សម្តៅទៅរកបន្ទប់របស់ប្រធានក្រុមហ៊ុន
*ផាំង
សម្លេងបើកទ្វាមួយទំហឹង ធ្វើឲម្ចាស់បន្ទប់ភ្ញាក់មិនស្ទើរទេ Han ដើរទៅអង្គុយលើសាឡុងទាំងមុខក្រញ៉ូវ
"កើតអី " Lee know
...... គ្មានការឆ្លើយតបមកវិញថែមទាំងងាកមុខចេញទៀតផង lee know ក៏ងើបពីកៅអីដើរទៅរករាងតូច
"កើតអីហា៎ កូនកំប្រុកតូច " Lee know អោបចង្កេះរាងតូចពីក្រោយ តែត្រូវរាងតូចបេះដៃចេញ
"ក្រែងថាឲខ្ញុំចេញក្រៅបានហេស " Han
" ចុះបងឲចេញហើយតើ " lee know
" មិនទាន់បានមួយម៉ោងោងហៅមកវិញនឹងហេស " Han
" ក៏មកពីបងនឹកអូននឹងណា " Lee know ទាញរាងតូចមកកាន់តែជិតរួចអោបចង្កេះរាងតូចនិងឈ្លៀតដាក់ចង្ការនៅត្រង់ចន្លោះក៏រាងតូចទៀត
"មើល លែងមើល " Han ព្យាយាមបេះដៃចេញតែមិនបានសម្រេច

*Skip

មួយអាទិត្យក្រោយមកគឺដល់ពេលដែល Hyunjin នាំ Felix មកជួបម៉ាក់ខ្លួនហើយ ឡានសេរីទំនើបមួយគ្រឿងបានចតនៅមុខផ្ទះ តែមិនឃើញវត្តមានអ្នកនៅក្នុងឡានចុះមកសោះ
"Felix តោះទៅ " Hyunjin និយាយសម្តីផ្អែមអាលួយទៅកាន់ Felix
"Hyunjin " Felix ចាប់ដៃ Hyunjin ក្នុងន័យអង្វរកុំអាលចុះដោយសារតែរាងតូចភ័យឡើងរឹងខ្លួនហើយ
"កុំភ័យជឿបងណា " Hyunjin អង្អែលដៃ Felix ថ្នមៗក្នុងន័យលួងលោម មួយសន្ទុះក្រោយមក Felix ក៏ព្រមចុះមកមែន Hyunjin ក៏កាន់ដៃរាងតូចនាំចូលទៅក្នុងផ្ទះ
"អ្នកម៉ាក់ " Hyunjin
" កូនមកហើយហេស "Mrs. Hwang គាត់និយាយទាំងមិនបានងាកមើលព្រោះគាត់កំពុងរៀបចំអាហារទុកទទួលកូនប្រសារ
"អ្នកមីងជម្រាបសួរ " Felix
"ចាក្មួយ អៅ នេះជាក្នួយ Felix ទេហេស " Mrs. Hwang ងាកមកឃើញថាជារាងតូច ក៏និយាយដូចជាភ្ញាក់ផ្អើលជាខ្លាំងជាហេតុធ្វើឲរាងក្រាស់ឆ្ងល់តែម្ដង
"អ្នកមីង " Felix
"ឈប់ៗ អ្នកទាំងពីរស្គាល់គ្នាហេស " Hyunjin
"ស្គាល់តើ ជាក្មេងម្នាក់ដែលម៉ាក់ប្រាប់ឯងថាបានជួយម៉ាក់ពេលម៉ាក់សន្លប់នៅឯផ្សា" Mrs. Hwang រាងក្រាស់គ្រាន់តែឮបែបក៏សម្លឹងមុខ Felix ភ្លឺសៗ
"មកបានហើយឆាប់ចូលមកញុាំបាយទៅ ម៉ាក់បានត្រៀមច្រើនណាស់ " Mrs. Hwang ដឹងដៃរាងតូចឲទៅអង្គុយទល់មុខខ្លួនចំណែក Hyunjin ក៏ទៅអង្គុយក្បែរ Felix
ពួកគេក៏ចាប់ផ្តើមញុាំអាហារទាំងនោះ
" ចុះលោកពូនោះដូចជាមិនឃើញ " Felix
"អូនញុាំបាយសិនទៅចាំបងនាំទៅជួបគាត់ " Hyunjin
Felix ក៏បន្តការញុាំអាហាររបស់ខ្លួនបន្តទៀត ពួកគេញុាំបណ្តើជជែកគ្នាបណ្តើរតែថា តែម៉ែក្មេកកូនប្រសារគេទេអ្នកនិយាយបើ Hyunjin វិញស្ងាត់ដូចគេយកស្កុតមកបិទចឹងដោយសារតែគ្មានអ្នកនិយាយជាមួយ




To be continue
Help vote and follow 💗🌹
បាច់ឆ្ងល់ថាមិចចេញរឿងជាប់ថ្ងៃគ្នាចឹងទេដោយសារទំនេរអត់អីធ្វើតែចូលកងវិញមួយភាគបាត់មួយខែ 😁 ហើយ all np ខ្ញុំសុំថែមគូ Minsung មួយគូទៀតណា
អត់បានអានសាថ្មីទេ អធ្យាស្រ័យ

សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete Where stories live. Discover now