Fourth be like : នេះយើងត្រូវរៀនទៀតហើយមែនទេគួរអោយធុញណាស់ រៀនឡើងអស់ថ្នាក់រៀនបានធ្វើជាម៉ាហ្វៀហើយឥឡូវមករៀនសារឡើងវិញគួរអោយស្អប់ ។
មួយសប្តាហ៍កន្លងផុតទៅថ្ងៃចូលរៀនក៏បានមកដល់ ហ្វូតបានស្លៀកសម្លៀកបំពាក់ឯកសណ្ឋានរបស់សាលា របស់របរចំបាច់សម្រាប់ប្រើប្រាប់ប្រចាំថ្ងៃ ដោយខាងសាលាគឺតម្រូវអោយស្នាក់នៅទីនោះផងដែលរៀបចំខ្លួនរួចរាល់ហើយហ្វូតក៏បានលាអ្នកមានគុណទាំងពីរ ទៅណាដោយមានជំនិតរបស់ខ្លួនទៅជាមួយផងដែល ការធ្វើដំណើរទៅសាលាគឺធ្វើដំណើរដោយថ្មើរជើងរឺជេះឆៅកែវ ដោយសាលាវិន័យគឺនៅចំកណ្ដាលក្រុង អយុធ្យា ។ ធ្វើដំណើរអស់ពេលរាងយូរទីបំផុតហ្វូតនិង Joo បានមកដល់សាលា គ្រាន់តែឈានជើងចូលសាលាវិន័យភ្លាម កែវភ្នែកជាច្រើននៅក្នុងសាលាបានក្រឡេកមកមើលពួកគេទាំងពីរ
ហ្វូត មិនបានខ្វល់និងក្រសែភ្នែកទាំងនោះទេ គេដើរតម្រង់ទៅកន្លែងអង្គុយរៀនធម្មតា ហ្វូតអង្គុយតុទី 4 ជួរទី 3 ចំណែក Joo អង្គុយតុទី 4 ជួរទី 2 ដែលនៅជាប់តុហ្វូត ។
Por << Fourth នេះឯងជាហើយមែនទេ បានជាមករៀនវិញ >> Por ជាមិត្តរបស់ហ្វូត បានសួរទៅកាន់ ហ្វូត កន្លងមកបីខែហើយទើបតែឃើញហ្វូតបង្ហាញខ្លួននៅសាលារៀន ។
Fourth << បើមិនទាន់ជាដែលឃើញយើងនៅទីនេះរឺ ចេះសួរទៅកើត >> គ្រាន់តែលឺចម្លើយភ្លាមម្នាក់ៗភាំងតែម្ដង ព្រោះហ្វូតគេមិនដែលនិយាយស្ដីបែបនេះពីមុនមកឡើយ ហ្វូតជាមនុស្សសុភាពរាបសារ និយាយស្ដីទន់ភ្លន់ ( នែ៎ ហ្វូតនេះជាហ្វូតម៉ាហ្វៀ មិនមែន fot fot មនុស្សមុនទេចា៎ )។
Por << ហើយចុះម្នាក់មកជាមួយឯងនោះជាអ្នកណាដែរដូចមិនដែលឃើញពីមុនមកទេ >> por សួរទៅកាន់ហ្វូត និងភ្នែកសំឡឹងទៅ Joo ។
Fourth << ជាជំនិតរបស់យើង យើងអោយគេមករៀនជាមួយ មានអ្វីមែនទេ >>
Por << គឺគ្មានទេគ្រាន់សួរធម្មតា >>
ការសន្ទនា por និង Forth បានបញ្ចប់ ចំណែកសិស្សក្នុងថ្នាក់សង្កេតឃើញថា ហ្វូត មានកិរិយាខុសភ្លែងពីរាល់ដងឆ្ងាយណាស់ដោយពេលនិយាយក្រសែភ្នែករបស់គេគឺត្រជាក់ស្រេប ទឹកមុខស្មើរធេង មិនញញឹមដូចមុនឡើង មើលទៅជាមនុស្សរឹងមាំអង្គអាច មិនបង្ហាញភាពទន់ភ្លន់មកបន្តិចសោះ បានបន្តិចក្រោយមក លោកមុឺន Gemini ក៏បានមកដល់គេបានដើរតុរៀនតាមធម្មតា តែអ្វីដែលមិនធម្មតាគឺសិស្សក្នុងថ្នាក់ចាប់ផ្តើមភ្លែកចិត្តទៀតហើយ រាល់ដងអោយតែ Gemini មកដល់តែងតែឃើញ Fourth រត់ទៅទទួលជួយកាន់នេះជួយកាន់នោះ និងទៅអង្គុយនិយាយរំខាន Gemini គ្រប់ពេល ព្រោះ Fot fot បានលួចស្រលាញ់ Gem តែ gem គេមិនចូលចិត្ត fot ឡើងតែងតែស្ដីអោយមុខក្រោយនិងបោះពាក្យសម្ដីខ្លាំង តែនេះ Gemini មក Fourth មើលទៅដូចមិនខ្វល់និងវត្តមានរបស់គេសោះ អង្គុយនិយាយជាមួយ Joo ធម្មតាដោយមិនចាប់អារម្មណ៍ថាអ្នកណាកំពុងសម្លឹងមកខ្លះនោះទេ ម៉ោងចូលរៀនក៏បានមកដល់គ្រូក៏បានដើរចូលមកសិស្សទាំងអស់ក៏សំពះនិងឱនគោរពលោកគ្រូ ។ ម៉ោងសិក្សារក៏ចេះតែរំកិលទៅមុខពេលនេះដល់ម៉ោងសម្រាកហូបបាយថ្ងៃត្រង់សិស្សទាំងអស់ក៏នាំគ្នាទៅកាន់តុបាយដែលខាងសាលាវិន័យបានរៀបចំ ពេលសម្រាកមានរយៈពេលពីរម៉ោងសម្រាន់សិស្សទាំងអស់ នៅក្នុងសាលាវិន័យក៏មានសិស្សស្រីដែលតែពួកជាសុទ្ធសឹងតែជាកូនអ្នកធំៗទើបអាចចូលរៀនបាន ។ fourth និង Joo អង្គុយហូបធម្មតា តែហូបមិនទាន់បានប៉ុន្មានស្រាប់តែមានសម្លេងមួយបន្លឺឡើង
<< នែ៎! អាមនុស្សស្រីមិនចំស្រី ប្រុសមិនចំប្រុស នៅមានមុខមករៀនទៀតមិនចេះខ្មាស់គេទេរឺ>> នារីម្នាក់នោះមានឈ្មោះថា ណាត បាននិយយាមកកាន់ហ្វូត ។
Fourth << គ្រាន់តែមករៀនថី មានអីត្រូវខ្មាស់ >> ហ្វូតតប ទៅស្រីម្នាក់នោះបែបហី ហី ។
<< រឺមួយក៏មករៀនដើម្បីទាក់លោកមុឺនៗ >> Nat
គ្រាន់លឺសម្ដីនាងនិយាយមុននេះភ្លាមហ្វូត គោះតុបាយ ផាំង ធ្វើអោយគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើលខ្លាំង ជាពិសេស Nat នាងមិនធ្លាប់ឃើញ ហ្វូត ហ៊ានមកតតាំងជាមួយនាងបែបនេះទេ ចំណែក Joo គ្មានភ្ញាក់ផ្អើលអីទេ អង្គុយហូបបាយយ៉ាងសង្ហា ។
Fourth << នែ៎ ! នាងប្រយ័ត្នសម្តីនាងបន្តិច មើលទៅនាងមិនមែនជាមនុស្សក្នុងត្រកូលតូចតាចនោះទេ តែចរឹកអន់ ការនិយាយស្ដីអសីលធម៌គ្មានមាយាទ >>
Nat << នេះឯងថាអោយអ្នកណាគ្មាន មាយាទ អៃហ្វូត >>
Fourth << អ្នកណាតសម្ដីជាមួយខ្ញុំ គឺអ្នកនោះហើយ ភ្លើហើយនៅថាខ្លួនឯងឡូយទៀត >>
Nat << នេះឯងដូចជាខ្លាំងណាស់ រឺលើកមុនមិនទាន់រាងចាល >>Nat ជាមនុស្សដែលលួចស្រលាញ់ Gemini នាងតែតែធ្វើបាប ទៅកាន់ fot fot ពេលដែលហ្វូតព្យាយាមទៅស្និតស្នាជាមួយ Gemini នាងក៏ជាដើមហេតុដែលធ្វើអោយហ្វូតឈឺអស់រយៈបីខែនេះឯង ។ ចំណែកជេមក៏មានចិត្តលើនាងផងដែល ពេលនាងធ្វើបានហ្វូត ជេមតែងតែធ្វើមិនដឹងមិនលឺ. ជេមមិនចូលចិត្តចរឹករបស់ហ្វូតទន់ជ្រាយពេក គេតែងតែស្អប់ហ្វូតដែលព្យាយាមមកនៅជិតគេធ្វើអោយមិត្តរបស់គេចំអន់និងលេបខាយ។
Fourth <<មានអីបើខ្លាំងក៏ហក់មក គិតថាយើងខ្លាចនាងមែន ការពិតទៅយើងមិនចង់លើកដៃវៃស្រីទេ តែបើស្រីដូចនាងនៀកមើលទៅគួរអោយចង់វៃណាស់ >> សម្ដីហ្វូតទាំងប៉ុន្មានមុននេះធ្វើអោយអ្នកនៅទីនោះកាន់តែភ្ញាក់ផ្អើល រឺឯ Joo ដោយឃើញស្ថានការមិនស្រួលក៏ចូលទៅសម្រួល គេដឹងចរឹកហ្វូតច្បាស់ណាស់ថាតែវៃហើយមិនងាយដកដៃនោះទេ គេធ្លាប់ឃើញការហ្វូតនៅសម័យការបច្ចុប្បន្នធ្លាប់វៃមនុស្សស្រីដល់ដេកពេទ្យ មានចរិកដូចជាងនាងច្រើនមកហើយ ។
Joo << ចៅហ្វាយ ទីនេះមិនមែនកន្លែងយើងទេចៅហ្វាយ >> Joo ឱនទៅខ្សឹបដាក់ត្រចៀកហ្វូត ចំណែងហ្វូតមិននិយាយអីទៀតទេបាយក៏លែងហូបតរដែលគេបានដើរចេញនិងមិនភ្លេចទាញដៃ Joo ទៅជាមួយនោះទេ ។
Nat វិញនាងក្ដាប់ដៃយ៉ាងណែនដោយកំហឹងគំគួនទៅលើហ្វូត << ចាំមើលថាយើងនិងមិនអោយឯងរស់នៅបានសុខឡើយ យើងនិងអោយឯងសងនៅអ្វីដែលឯងធ្វើអោយយើងអាម៉ាសនៅថ្ងៃនេះ >> Natគិតក្នុងចិត្ត ។
be like : ប៉ះកូនខ្ញុំត្រៀម ដីកប់អោយហើយទៅនាង .... ☺️🦋
Ep 2 : ថ្ងៃចូលរៀនដំបូង
Start from the beginning
