ភាគ33 : បបរទឹកភ្នែក🥺💔

110 4 0
                                    


.ចាប់តាំងពីព្រឹកយុនចុងមិនព្រមទៅណា៎ឡើយនាយសង្ងំស្ងៀមនៅលើសាឡុងគិតអំពីរឿងដែលអុីបូបាននិយាយមុននេះទៅមកគិត អំពីវាមិនឈប់ឈរឡើយ។
"យុនចុង "ស៊ាវចិនដែលជាសៀនចិនក៏ហ៎ាមាត់ស្ដីឡើង នាងមិនដឹងទេ ថាអុីបូនិយាយអ្វីក៏ពិតមែនតែរឿងខ្លះនាងហាក់ដូចជាប្រហែលៗនឹងវាហាក់ដូចធ្លាប់ឆ្លងកាត់មកជាមួយគេ មុខមាត់រូបរាងនាងចងចាំបានខ្លះៗ។
"ហ៎ា.? "យុនចុងឆ្លើយទៅប្រពន្ធទាំងទឹកមុខស្លៀកៗនាយដាស់សតិមកវិញមុននឹងសម្លឹងមុខស៊ាវចិនភ្លឹសៗដូចភាំងៗម្ដេចនោះទេស វិញ្ញាណនាយក៏រសាត់តាមខ្យល់។
" តើបង ស្គាល់បុរសកាលពីព្រឹកមិញដែលទេ ?"ទីបំផុតស៊ាវចិនក៏អាចហា៎មាត់សួឡើងមកបាន នាងគិតអំពីសំណួរនេះជាច្រើនដងសឮច្រើនសារមុននឹង សួទៅកាន់យុនចុង ។
"វាជាមនុស្សបែកថ្នាំ បងមិនស្គាល់ "យុនចុងឆ្លើយទាំងកំបុតៗទាំងមិនចង់គិតអំពីគេភ្លាមក្ដៅដូចបាយពុះ ព្រោះតែមិនពេញពេលនាងសួអំពីប្រុសផ្សេងនៅនឹងមុខ ម្យ៉ាងនាយស្អប់អុីបូដល់ឆ្អឹង។
"..... "ស៊ាវចិនឮហើយក៏បើកភ្នែកធំដោយសារតែមិនចង់ឲ្យនាយក្រាស់រករឿងទើបងក់ក្បាលរួចក៏ដើរទៅថតតុរួចក៏យកប្រអប់ថ្នាំមកសាឡុងមុននឹងលាបថ្នាំលើគៀមមាត់យុនចុងដែលមានឈាមរឹមនឹងជាំ។
"អួយ .ឈឺ "គ្រាន់តែលាបលើថ្នាំបានបន្តិចយុនចុងក៏ស្រែកឡើងទាំងឈឺចាប់ ព្រោះវាក្រហាយ នឹងផ្សាខ្លាំង បូកផ្សំនឹងចិត្តដែលឈឺផ្សានេះផង។
"មាត់របស់បង អាចនឹងកកឈាមបើមិនលាបថ្នាំ កុំស្រែកបន្តិចក៏រួចហើយ "សើចដើមកប្រុសតែស្រែកដូចស្រីទៅកើត ស៊ាវចិនលាបកាន់តែថ្នមដៃនឹងប្រញ៉ាប់បំផុត ។
"ឈឺ..តិចៗ "ជាម៉ាហ្វៀយ៉ាងណា៎ក៏ទ្រាំមិនបានដែល តែវាឈឺណាស់សម្រាប់នាយនោះ ក្រហាយនឹងផ្សាលាយបញ្ចូលគ្នា មិនដឹងជាសាច់កម្មស្អីណាស់ណា៎ទេ ។
"ហ្វូ..."បន្ទាប់ពីលាបថ្នាំមាត់រួចស៊ាវចិនក៏ភ្លុំខ្យល់លើបបូរមាត់យុនចុងដោយការយកចិត្តទុកដាក់មុននឹង ក្រោកយកថ្នាំទៅទុក។
"ហឺស អាបូអាចង្រៃ យើងកាន់តែមិនមាត់ឯងកាន់តែ រករឿងយើង មែនទេបានតើ "យុនចុងក្ដៅក្នុងចិត្តយ៉ាងមែនទែនទើទាញទូរស័ព្ទពីហោប៉ៅចុចខលទៅនរណា៎ម្នាក់។
"យើងចង់ឲ្យឯង ទៅសម្លាប់វ៉ាងអុីបូដល់ភូមិគ្រឹះ ឯងចង់ប៉ុន្មានក៏បាន "ដោយមិនចាំទាល់តែគេតបនោះទេ កូនចៅខ្លួនលើកទូរស័ព្ទភ្លាមនាយក៏បញ្ជាយកតែម្ដង ព្រោះតែចិត្តកំពុងខឹង។
"បាទចៅហ្វាយ "នាយហ្វុងឆ្លើយតបពីខាងនោះ យុនចុងងក់ក្បាលរួចចុចបិទទូរស័ព្ទយ៉ាងរហ័ស ព្រោះថាប្រពន្ធខ្លួនកំពុងតែយកស៊ុបមករកខ្លួន។
"បងនិយាយ ទូរស័ព្ទជាមួយអ្នកណា៎ "ស៊ាវចិនទុកថាសស៊ុបក្ដៅទៅលើតុរួចក៏សួឡើងទាំងងើយឆ្ងល់ព្រោះថានាងបានឮដែលតែស្ដាប់មិនបានថាគេនិយាយពីរឿងអ្វី។
"បងនិយាយរឿង ការងារនឹង ណា៎បងកំពុងគិតថាស្អែកទៅប្រជុំសារជាថ្មី "យុនចុងលេបទឹកមាត់នាយធ្វើរឹកពារធម្មតាតបទៅប្រពន្ធទាំងស្នាមញញឹមតែនាយញញឹមមិនសមនោះទេ។
"ហិុម..អូនដឹងថារឿងថ្ងៃនេះបងមានអារម្មណ៍មិនល្អ តែះូនសុំចិត្តបងកុំរករឿងដល់គេអី យ៉ាងណា៎បើគេឆ្គួតទៅហើយ យើងគួតែលើកលែងទោសឲ្យគេ "មិនថាខ្លួនឈឺយ៉ាងណា៎នោះទេនាងចហ់ឲ្យគេលើកទោសឲ្យអុីបូដោយយល់ថាគេឆ្គយតដូចសម្ដីយុនចុង។
"វា ហ៊ានវ៉ៃបងហើយ ហ៊ានឱបអូនទៀតបងមិនទុកឲ្យវារស់នោះទេ "ឲ្យគេរស់នាយដូចជាចិត្តល្អពេករូបភាពឱបរួមរឹទ្ធនាយឃើញច្បាស់។
"គេគ្រាន់តែយល់ច្រឡំ ប៉ុណ្ណោះ បានហើយយុនចុងអូនអង្វរបងណា៎"នេះជាលើកទីមួយហើយដែលស៊ាវចិនអង្វរយុនចុងនាងធ្វើបែបនេះនាយកាន់តែគិតថានាងនឹងអុីបូពិតជាដូចសម្ដីគេមែនហើយ វាដូចជាកាំបិតមួយដើមដែលពុះទម្លុះបេះដូងនាយចឹង។
"បាន..វានឹងរស់បើអូនយល់ព្រមនៅជាមួយបង "តើនាយ អាត្មានិយមណាស់មែនទេដឹងហើយយល់ហើយថានាងជាប្រពន្ធខ្លួនតែគ្រប់សម្ដីអុីបូវាក៏មិនខុសនោះដែល វាធ្វើឲ្យនាយខ្លាចបាត់បង់យកតែមែនទែន។
"ហឺស...អូនជាប្រពន្ធប្រាដកជានៅជាមួយនិង បងនឹងហើយ "ស៊ាវចិនងក់ក្បាលនាងចូលមកឱបក្រសោបស្វាមីទាំងស្នាមញញឹមយុនចុង ឃើញនាងញញឹមឱបខ្លួននាយក៏ឱបតបទាំងក្នុងចិត្តហាក់រីករាយបំផុត។
"(មិនថាអូនជារបស់ អ្នកណា៎ អូនត្រូវតែជារបស់បងម្នាក់គត់ )" សម្ដីលាក់បង្កប់ក្នុងចិត្តលាក់យ៉ាងជិតឈឹងក្រអៅបេះដូង ។
កាត់មកកាណាដាឯណេះវិញ ពីខែកន្លងមុខរបរ របស់លោកស៊ាវកាន់តែរីកចម្រើនកាយរបស់គាត់ក៏កើនជាលំដាប់ សមល្មមនឹងលោះកូនប្រុសស្រីត្រឡប់មកវិញហើយ។
"បងសង្ឃឹមថានឹង ជួយកូនទាន់ពេលទៅចុះ "រយះពេល2ខែមកនេះគាត់គេងមិនលក់ បកមិនរហើយកង្វល់ពីកូនៗទាំងពីគាត់ខំប្រឹងខ្ចីបុលគេមករកសុីពេករកសុីបានមកវិញក៏យកលុយទាំងនោះទៅសងបំណុល ពេលនេះក៏សមល្មមនឹងកយយដែលជំពាក់អុីបូ។
"ហិុម.តោះបង យើងទៅយកកូនទៅ "អ្នកស្រីស៊ាវញញឹមរួចក៏យកវ៉ាលីឡើងយន្តហោះដើម្បីត្រឡប់ទៅចិនវិញ។
រយះពេល3ម៉ោងក្រោយក៏មកដល់គាត់មិនចាំយួរត្រឡបើទៅផ្ទះតួចរបស់ខ្លួនរង់ចាំថ្ងៃស្អែកទៅទទួលកូនប្រុសស្រីត្រឡបើមកវិញ។

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now