ទាសកររបស់ ចន ជុងហ្គុក (8)

Start from the beginning
                                    

តាមធម្មតានាងស្រស់ស្អាតណាស់ទៅហើយតែគ្រងឈុតមួយនេះទៀតកាន់តែស្អាតលើសដើមមិនត្រឹមតែស្អាតទេមើលទៅមានអំណាចថែមទៀត តែគ្រាន់តែថាម្ចាស់សមីខ្លួនមិនសូវជាចូលចិត្តប៉ុណ្ណោះដោយសារតែវាមានពណ៌ខ្មៅមិនមែនជាពណ៌ដែលនាងចូលចិត្ត ដែលជាពណ៌បែបស្រទន់ៗស្រាលៗ

"ស្មានថាក្លាយជាទេពធីតាទៅហើយបានជាយូរយ៉ាងនេះ"ជុងហ្គុក ងាកចេញពីការភ្លឹកមុននឹងនិយាយឌឺដងដាក់នាងខុសពីការពិតក្នុងចិត្តនាយទាំងស្រុង

"ខ្ញុំដឹងខ្ញុំមិចនឹងអាចស្អាតក្នុងក្រសែភ្នែករបស់លោកទៅ"ថេហ្យុង ពោលឡើងទាំងអន់ចិត្តបន្តិចបន្តួចដែរមកនៅជាមួយនាយជាមួយសប្តាហ៍មកនេះទោះជាត្រូវនាយធ្វើបាបរាល់ថ្ងៃប៉ុន្តែក៏អាចថានាងរាងបាក់ចិត្តមកលើនាយវិញខ្លះដែរ ព្រោះកាលពីមុននាងមិនមែនគ្មានចិត្តលើនាយសោះឯណា តែដែលនាងសម្រេចរត់ទៅតាមវូជីននោះនាយក៏មានចំណែកដ៏ធំដែរទើបនាងសុខចិត្តក្បត់រត់ទៅជាមួយមនុស្សដែលយល់ពីចិត្តនាងនោះ

"ពូកែសំដែងមែន"គ្រាន់តែនាយថាឱ្យបន្តិចបន្តួសោះក៏មកធ្វើជាទឹកមុខកំសត់ដែរ ដោយសារតែមិនចង់ឃើញមុខកំសត់នេះបន្តទៀតជុងហ្គុកក៏ដើរទៅឡានមុនទាំងមិនបហរាប់មួយម៉ាត់ ឃើញបែបនេះទើបថេហ្យុងប្រញាប់រត់ទៅតាមជាមួយដែរ

ងឺត ឡានសេរីទំនើបមកបញ្ឈប់នៅពីមុខហាងពេជ្រម៉ាកល្បីមួយកន្លែងដែលជាកម្មសិទ្ធិរបស់ត្រកូលចនដូចគ្នា គ្រាន់តែថាហាងនេះគឺគ្រប់គ្រងដោយអ៊ុំរបស់ជុងហ្គុក

គ្រាន់តែឃើញឡានមួយគ្រឿងនេះមកឈប់ចតភ្លាមឃើញមានក្រុមអ្នកកាសែតជាច្រើនមកតម្រៀបគ្នាបាញ់កាមេរ៉ាទៅព្រោងព្រាតតែម្តង ដឹងច្បាស់ថាម្ចាស់ឡានមួយនេះជាអ្នកណាមិនងាយរកបានពត៌មានដែលទាក់ទងនឹងនាយទេទាន់មានឱកាសដាក់ឱ្យអស់ដៃតែម្តងទៅ

"ក្រឹបៗៗៗៗ"សម្លេងកាមេរ៉ាជាច្រើនប្រជែងគ្នាចាប់យករូបភាពនាយកម្លោះសង្ហារម្ចាស់ជំនួញព្រមទាំងជាម៉ាហ្វៀយ៉ាងញាប់ដៃ ថ្ងៃនេះច្បាស់ជាព័ត៌មានទំព័រមុខមិនខានទេនាយមិនត្រឹមមកតែម្នាក់ឯងទេថែមទាំងមានបណ្តើរស្រីស្អាតមកម្នាក់ទៀតផងបើតាមមើលទៅពួកគេពិតជាមានភាពស្និទស្នាលខ្លាំងណាស់ មើលតែដៃជុងហ្គុកទៅដឹងហើយឱបចង្កេះនាងឱ្យជាប់តែម្តងហើយ អ្វីដែលសំខាន់សូម្បីតែឈុតក៏ត្រូវគ្នាណាស់ដែរសុទ្ធពណ៌ខ្មៅទាំងពីរបញ្ជាក់ពីអំណាចមិនធម្មតានោះទេ

🔞 SHORT NOVELS 🔞Where stories live. Discover now