ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!

Start from the beginning
                                    

« ហេ៎្អ! លោកឯងបើកឡានទៅណានឹង?? »ថេហីុ ប្រញាប់ស្រែកសួរជុងហ្គេនទាំងភ័យបុកពោះ

« ចុះយើងប្រាប់ហើយតើស ថាយកឯងទៅរំលោភ!! » ជុងហ្គេន

« ស្អីរបស់លោក!! ឆាប់ឈប់ឡានភ្លាម!!! ឈប់ឡានទៅ! ហ្ហឹកៗ! » ថេហីុ ស្រែកជំទាលពេញក្នុងឡាន ទាមទារឪ្យនាយក្រាស់ឈប់ឡាន ស្រែកយំមិនសំចៃ!

« ងឺុត~ ឯងស្ងាត់ខ្លះបានទេ?? »ជុងហ្គេន ជាន់ហ្វ្រាំងឡានចតនៅម្ខាងផ្លូវ មុននឹងសួរទៅរាងតូច!

« តែ...តែលោក! »

« យើងនិយាយលេងតើស៎ យើងចង់នាំឯងទៅកម្មវិធីយប់នេះ » ដោយឃើញនាយតូចដូចជាទឹកភ្នែកទឹកសំបោរ ភ័យខ្លាចនឹងពាក្យសម្តីរបស់ខ្លួន រាងក្រាស់ក៏ប្រញាប់បកស្រាយ!!

« ហ្ហឺយ~លោកឯងនេះ! »ឮដូចនេះ ថេហីុក៏ដកដង្ហើមធំ ធូរចិត្តបន្តិច!

« ហ្ហឹសៗ! យើងមិននឹកស្មានសោះ ថាឯងជាមនុស្សដែរស្រឡាញ់ខ្លួនដល់ម្ល៉ឹង! » ជុងហ្គេន សើចទាំងអស់សំណើច មុននឹងចេញឡានបន្តដំណើរទៅមុខទៀត! រួមទាំងនិយាយទៅកាន់នាយតូច

« ត្រូវហើយ! នរណាក៏គេស្រលាញ់ខ្លួនប្រាណគេដេស៎! »ថេហីុ

« ចឹងហ្ហេស?? »ជុងហ្គេន

« ត្រូវហើយ! »ថេហីុ ពេបមាត់បន្តិច ទើបញញឹមដាក់នាយក្រាស់វិញ!

« ......យប់នេះឯងត្រូវតែជាសង្សាររបស់យើង បើឯងហ៊ានតែបដិសេធ យើងនឹងមិនឪ្យឯងរួចខ្លួនទេ »ស្ងាត់បន្តិច រាងក្រាស់ក៏ចាប់ផ្តើមនិយាយសារជាថ្មី អំពីរឿងកាលពីយប់ដែរបាននិយាយគ្នា ហើយត្រូវរាងតូចបដិសេធវិញនេះ អស់ជម្រើសនាយក្រាស់ក៏ និយាយសារឡើងវិញជាមួយនឹងពាក្យគំរាម!!

« គំរាម?? »ថេហីុ ងាកមកសួរបញ្ជាក់ រាងក្រាស់យ៉ាងលឿន នេះដល់ថ្នាក់មកគំរាមគេផងឬ?

« មិនបានគំរាមទេ! គ្រាន់តែនិយាយ តែបើឯងមិនព្រមធ្វើតាមយើង យើងក៏មិនធានាដែរ »ជុងហ្គេន ញញឹមចុងមាត់ ពេលដែរឃើញទឹកមុខរាងតូច ដែរកំពុងតែខឹងនឹងនាយ

ទឹង*!!!

« ស្អីនឹង?? »ថេហីុ ងាកទៅសួរនឹងជុងហ្គេន ខណៈដែរបើកទូរស័ព្ទមក បានឃើញថាមានទឹកលុយលោតចូលកុងរបស់ខ្លួន!

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now