ភាគទី7:បងពីមុនបាត់ទៅណាហើយ?

Start from the beginning
                                    

ផនភូវីនចង់វាយគ្នាទៀតហើយដាំងសឹងតែសន្លប់នៅនិងកន្លែងក្រពុលមុខខ្លាំងណាស់មិនដឹងថាមកដោះស្រាយឬមកបន្ថែមរឿងទេ÷

<ហូយបានហើយ!កុំវាយគ្នាបានទេតាំងពីខ្ញុំស្គាល់អ្នកទាំង2មកឃើញតែវាយគ្នា!>fot
<មកពីវារករឿងយើងមុន!>phu
<ឯងនិងរករឿងយើងមុន!>

ផនភូវីនប្រកែកគ្នារញៃទៀតហើយជុងដែលជាដើមហេតុអង្គុយស្ងៀមសម្លឹងមើលដាំងមិនដាក់ភ្នែកទេ÷

<ដាំងបងមានរឿងចង់និយាយជាមួយ!> ជុងងើបចេញពីកន្លែងអង្គុយរួចដាំងក៏ដើរទៅតាម
<អេចង់នាំមិត្តខ្ញុំទៅណានិង!>Phuwinចង់ទៅតាមតែផនទាញមកវិញ
<ចង់ទៅណាដោះស្រាយជាមួយយើងសិន!>

អាណិតfotណាស់ត្រូវមកឈរមើលគេវាយគ្នាបែបនេះសង្ស័យទីចាត់ការsoon

SKIP>>>

ព្រុស! ជុងរុញដាំងខ្ទប់និងជញ្ជាំង
(កូនខ្ញុំប៉ុន្មាននាក់ហើយចរិតបានទាំងអស់ចូលចិត្តហិង្សាដាក់ប្រពន្ធ)

<បងមានរឿងអ្វីចង់និយាយក៏និយាយមកខ្ញុំគ្មានពេលលេងជាមួយបងទេ>
<យើងប្រាប់ឯងហើយមេនទេថាហាមប្រាប់អ្នកណារឿងនេះហើយឯងយកទៅប្រាប់មិត្តរបស់ឯងអោយមករករឿងយើងបែបនេះមេនទេ?>
<ខ្ញុំមិនបានអោយវាទៅរករឿងតែពួកវាទៅរករឿងដោយខ្លួនឯង>
<បើឯងហាមគិតថាវាហ៊ានមេនទេ?>
<សម្បត្តិត្រឹមបងនៅភូវីនហ៊ានប្រកួចកអាវចុះទម្រាំខ្ញុំទៅហាមអ្វីវាបាន?>
<ឯងមានបំណងចង់អោយយើងខ្មាស់គេក៏ថាទៅមនុស្សដូចឯងពិសពុលសឹងអីមិនចាំបាច់និយាយកែខ្លួនទេ!>
<ខ្ញុំបកស្រាយបងថាខ្ញុំកែខ្លួនចឹងតើបងនាំខ្ញុំមកសួរនាំរកអី?> ដាំងនិយាយខ្លាំងៗទាំងទឹកភ្នែក
<ទឹកភ្នែករបស់ឯងមិនអាចធ្វើអោយយើងទន់ចិត្តទេបើឯងមិនចង់ឈឺខ្លួនទៀតត្រូវស្ដាប់តាមបង្គាប់យើងចាំទុកក្នុងខួរឯងផង!>ជុងនិយាយព្រមទាំងច្របាច់ថ្គាមដាំងឡើងក្រហម

<បងស្អប់ខ្ញុំដល់ថ្នាក់នេះហេតុអ្វីមិនសម្លាប់ខ្ញុំចោលតែម្ដងទៅ!>
<គិតថាយើងមិនហ៊ានមេនទេ?ដូចឯងយើងចង់សម្លាប់ពេលណាក៏បានតាមយើងចង់តែមិនមេនពេលនេះព្រោះយើងមិនទាន់សប្បាយជាមួយឯងអស់ចិត្តទេ>
<ខ្ញុំនឹកបង!នឹកបងពីមុន!>ដាំងនិយាយធ្វើអោយជុងឆ្ងល់
<ឯងចង់លេងល្បិចអីទៀតហើយ?>
<ថ្ងៃដំបូងដែលខ្ញុំបានជួបបងនិងថ្ងៃចុងក្រោយដែលខ្ញុំបានជួបបងខ្ញុំតែងស្រមៃចង់ជួបបងម្ដងទៀតព្រោះបងប្រៀបដូចជាទេវតាប្រចាំចិត្តរបស់ខ្ញុំតែពេលខ្ញុំបានជួបបងម្ដងទៀតវាផ្ទុយស្រឡះពីអ្វីដែលខ្ញុំធ្លាប់គិតកន្លងមក បងអាក្រក់ខ្លាំងណាស់!ចិត្តបងសាងពីអ្វីទៅហេតុអ្វីបងអាត្មានិយមដល់ថ្នាក់នេះ?ខ្ញុំមិនបានធ្វើអ្វីបងសោះបងក៏ស្អប់ខ្ញុំបងចង់អោយខ្ញុំបាត់មុខពីពិភពលោកនេះ បងពីមុនបាត់ទៅណាហើយ?>
<ឯងកាន់តែនិយាយយើងកាន់តែមិនយល់ ឯងចង់លេងល្បិចដាក់យើងទៀតហើយមេនទេ?>
<ក្នុងភ្នែកបងខ្ញុំអាក្រក់ខ្លាំងណាស់មេនទេ? ទង្វើល្អរបស់ខ្ញុំបងមានដែលមើលឃើញទេ?បងគិតតែពីចាប់កំហុសខ្ញុំបន្តិចខ្ញុំខុសនេះបន្តិចខ្ញុំខុសនោះចំណុចល្អរបស់ខ្ញុំបងដែលមើលឃើញទេ?>
<ឯងមានចំណុចល្អអ្វីអោយយើងមើលឃើញទៅ?ឯងនិយាយខ្លួនឯងមិនចឹងហីថាធាតុពិតរបស់ឯងវាអាក្រក់បើយើងនិយាយថាឯងអាក្រក់តើខុសត្រង់ណាទៅ?>
<ខុសត្រង់បងនិយាយអ្វីធ្វើអ្វីមិនចេះគិតនោះអី!សម្ដីរបស់បងមុតជាងកាំបិតទៅទៀត!ខ្ញុំជាមនុស្សណាបងខ្ញុំចេះឈឺ ខ្ញុំចេះយំ បងគិតតែចង់ធ្វើបាបខ្ញុំបងមានអាសូរដល់ទ្រូងខ្ញុំខ្លះទេ?>

ផ្លាប់ៗៗសុខៗជុងក៏ទះដៃឡើង

<សម្ដែងបានល្អណាស់ដាំង!យើងប៊ិះនិងជឿស្លុងជាមួយឯងទៅហើយ>

ជុងធ្វើបែបនេះដាំងរឹតតែនិយាយអ្វីលេងចេញ

<សម្ដីខ្ញុំនិយាយបងគិតថាខ្ញុំសម្ដែងហ៍?>
<មេនហើយឯងសម្ដែង!សម្ដែងតាំងពីដំបូងម្លេះ!>
<ខ្ញុំសម្ដែងដល់ថ្នាក់ហ៊ានយកទឹកភ្នែកមកលេងចឹងមេនទេ?>
<ត្រូវហើយព្រោះឯងចង់អោយយើងអាណិតតែចៃដន្យអីយើងមិនបានអាណិតសូម្បីបន្តិចចូលរួមសោកស្ដាយផងណា>

ជុងនិយាយព្រមទាំងទះស្មាដាំងតិចៗនិងដើរចេញទៅ។ ដាំងគេពិតជាចុកចាបអួលណែនខ្លាំងណាស់មិនដឹងថាត្រូវបកស្រាយយ៉ាងណានោះទេ គេព្យាយាមហើយព្យាយាមអោយជុងយល់ពីគេ តែមើលទង្វើជុងចុះ រឹតតែធ្វើអោយដាំងឈឺលើសដើម។

ដាំងអង្គុយអោបជង្គង់យំខ្លាំងៗតាមអ្វីដែលគេឈឺសិស្សដែលដើរកាត់ទីនោះសម្លឹងមកគេទាំងចម្ងល់។
បន្តិចយើងឃើញភូវីនរួមទាំងfotដើរចូលមក÷

<ដាំងឯងយ៉ាងមិចនិងបងជុងធ្វើអីឯងទៀតហើយ?>
<ភូវីន ហ្វូត! យើងព្យាយាមហើយតែគាត់មិនយល់ពីយើងទេហឹក...ហឹក...>

ដាំងយំអោបភូវីននិងហ្វូត

<ដាំងឯងកុំយំឯងត្រូវរឹងមាំឡើង! រឿងតែប៉ុននឹងឯងចុះចាញ់ហើយមេនទេ?ឯងមើលយើងទៅយើងតាមស្រឡាញ់បងជេមបងច្រើនឆ្នាំហើយតែគាត់មិនដែលឆ្លើយតបមកយើងវិញសូម្បីតែម្ដង តែយើងក៏នៅតែព្យាយាមតាមគាត់រាល់ថ្ងៃ ចំណែកឯងក៏ដូចគ្នាគង់តែមានថ្ងៃណាមួយគាត់និងយល់ពីឯងទេឯងកុំខូចចិត្តអី>fot
<តែយើងមិនអាចទ្រាំនិងការឈឺចាប់មួយនេះបានទេ>
<ចឹងឯងយំមកយំអោយអស់ហើយថ្ងៃស្អែកឯងត្រូវរឹងមាំឡើងវិញ>
<ហឹម....>

មិត្តភក្តិទាំងបីនៅអង្គុយលើកទឹកចិត្តគ្នាទៅវិញទៅមកពួកគេទាំងបីស្រឡាញ់គ្នាណាស់មិនថាសុខទុក្ខយ៉ាងណាគឺតែងជួយចែករំលែកនិងដោះស្រាយគ្នាជានិច្ចសប្បាយជាមួយគ្នាយំជាមួយគ្នានេះហើយមិត្តភាពពិត!

End

អេតមីនសរសេរឡើងចង់ហូរទឹកភ្នែកដាក់អារម្មណ៍ពេកអេតមីនមិនដឹងថាអ្នកទាំងអស់គ្នាអានហើយមានអារម្មណ៍មិចទេតែអេតមីនឈឺជំនួសដាំង ព្រោះអេតមីនធ្លាប់ជួបអារម្មណ៍មួយនិងវាឈឺណាស់មិនបានធ្វើអីសោះសុខៗមានកំហុស💔

𑁍𝑴𝒊𝒔𝒔𝒊𝒐𝒏 𝑶𝒏𝒆𑁍[END]Where stories live. Discover now