ភាគ២៣:ពួកយើងត្រូវគ្នាហើយ!!

6.7K 276 2
                                        

<<ជុងហ្គុក!!» ថេយ៉ុងរហ័សខ្ទប់មាត់នាយកុំឲ្យនិយាយច្រើនជាងនេះ ចំណែកកូនៗបានត្រឹមសម្លឹងមុខគ្នាមិនយល់ ពួកគេមិនគិតថានេះជារឿងចម្លែកទេព្រោះអាប់ប៉ារូបនេះក៏ធ្លាប់គេងឱបពួកគេដែរ។ ស្រីស្រស់ដែលឈរនៅក្បែរនេះដែរបានឃើញទាំងអស់នូវសកម្មភាពគ្រួសារគេដែលកំពុងមានក្តីសុខបំផុត នាងបានត្រឹមក្តាប់ដៃឈរសម្លក់ពីចម្ងាយ ភ្លើងទោសៈក៏ឆាបឆេះឡើងពេញទាំងខ្លួន តែក៏ព្យាយាមធ្វើជាស្ងប់អារម្មណ៍ចូលមកនិយាយយ៉ាងគួរសម...

« នាំគ្នាទៅណាមែនទេ?» គ្រប់គ្នាដែលកំពុងសើចសប្បាយក៏ងាកមករកម្ចាស់សម្លេងព្រមៗគ្នា រាងតូចទម្លាក់ទឹកមុខបន្ទិច នាយក្រាស់ឃើញបែបនេះក៏រហ័សតបមិនចង់ឲ្យនាយតូចទើសចិត្ត។

« មិនពាក់ព័ន្ធនឹងនាង!! បើចង់នៅទីនេះបន្តក៏នៅឲ្យស្ងៀមៗទៅ!! » សម្តីចាក់ដោតធ្វើឲ្យនាងក្រមុំទើសចិត្តយ៉ាងខ្លាំង នាងខំទ្រាំតែមិនដឹងថាទ្រាំបានយូរប៉ុណ្ណាទេ កុំឲ្យដល់វេននាងឲ្យសោះណា៎!! នាងស្បថក្នុងចិត្ត អ្វីដែលនាងបាត់បង់ នាងនឹងយកមកវិញឲ្យបាន!!

«តោះពួកយើងឆាប់ទៅ!!»ជុងហ្គុកចាប់ដៃប្រពន្ធដើរពីក្រោយកូនៗសំដៅរថយន្តដែលចតចាំជូនដំណើរ ទុកឲ្យនាងក្រមុំឈរសម្លក់ពីចម្ងាយតែម្នាក់ឯង ដោយទ្រាំមិនបាននាងក៏ទាញកាបូបដៃចេញទៅខាងក្រៅហៅតាក់ស៊ីជិះចេញទៅភ្លាម ។
 
SKIP (កន្លែងបញ្ចុះសព)

«ប៉ា ម៉ាក់!!» មកដល់កន្លែងបញ្ជុះសពភ្លាម ថេយ៉ុងរត់ពីចម្ងាយពេលឃើញប៉ាម៉ាក់របស់គេកំពុងរៀបចំសែនផ្នូរឲ្យលោកយាយរបស់ខ្លួន ចំណែកជុងហ្គុកដើរតាមពីក្រោយដោយស្នាមញញឹមដឹកដៃកូនទាំងពីរ។

«ថេយ៉ុង!! » លោកអាយរូនិងអ្នកស្រីអាយរូរហ័សមកឱបកូនប្រុសជាប់ដោយក្តីនឹករឮក គាត់ស្មានថាគរមិនមកហើយតើ ព្រោះមិនឃើញទាក់ទងមកសោះ តែនេះបែរជាមកស៊ុបប្រាយគាត់ទៅវិញ។ សេចក្តីរីករាយរសាយបាត់ពេលអ្នកទាំងពីរក្រលេកភ្នែកឃើញរាងក្រាស់ដឹកដៃកូនដើរមកពីចម្ងាយ ។

« ជម្រាបសួរប៉ាម៉ាក់ក្មេក!! ទៅរកលោកតាលោកយាយទៅកូន!!»នាយក្រាស់រហ័សឱនគំនាបអតីតប៉ាម៉ាក់ក្មេក នៅហៅយ៉ាងគួរសមដូចកាលពីមុនថែមទៀត ធ្វើឲ្យលោកអាយរូទើសចិត្តជាខ្លាំងតែដោយសារចៅរត់មករកទើបគាត់ប្តូរទឹកមុខមកជាញញឹមវិញមិនចង់ឲ្យចៅមានអារម្មណ៍មិនល្អតាមគាត់ដែរ។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE END✔️)Where stories live. Discover now