«ខ្ញុំមិនយល់នោះទេ!!»
«ហ៊ឹសៗ... ឯងល្ងង់ពិតឬក៏ធ្វើល្ងង់? ឯងគិតថាយើងស្រលាញ់ឯងទុកជាបងប្រុសពិតឬ? ការសម្តែងរបស់យើងល្អដែរទេ បោកឯងមកជាយូរហើយនៅភ្លើមិនដឹងទៀត!!»
«នេះគ្រប់យ៉ាងនាងជាអ្នករៀបចំឡើងមែនទេ?»
«ឯងឆ្លាតនៅពេលនេះហួសពេលហើយ ... ពួកឯងឆាប់ទៅចាប់គេមក!!»
«ឆាប់លែងពួកគេភ្លាម...ឌឹប..អ៊ូយ...!!»ជុងហ្គុកបម្រុងចូលទៅជួយភរិយានិងកូនៗតែភ្លាមៗស្រាប់តែអ្នកទាំង៥ចូលមកវាយនាយតែម្តង...
«ឈប់ទៅ កុំវាយគេអី...ហ៊ឹកៗ...»
«ដេតឌី...ហ៊ឹកៗ...»
«កុំវាយដេតឌីថេជុង លោកពូកុំវាយដេតឌីថេជុងអី ថេជុងសុំអង្វរ...ហ៊ឹកៗ...!!»
«ឌឹបៗ...» អ្នកទាំង៥មិនស្តាប់តាមការអង្វរកនៅតែវាយមិនប្រណីដៃ រាងកាយក្រាស់ប្រែជាទន់ល្អូកដោយដង្ហើមចង្រឹត លើខ្លួននាយមានឈាមសព្វកន្លែង ត្រង់ក្បាលក៏បែកជាដំណំ មានហូរឈាមដាបពេញមុខ ...
«បានហើយពួកឯង...» សម្លេងវាយដំក៏បញ្ឈប់ ពេលលឺបញ្ជារបស់ស្រីល្អ នាងមិនចង់ឲ្យជុងហ្គុកស្លាប់ទេព្រោះនាយជាស្នេហារបស់នាងតែអ្នកដែលនាងចង់ឲ្យស្លាប់គឺជារាងតូចទៅវិញទេ...
«អូនសួរបង រវាងអូននិងគេ បងរើសយកមួយណា?» ស្រីកញ្ជ្រោងដើរមកអង្គុយទល់មុខរាងក្រាស់ សួរសំណួរមួយដែលនាងតែងតែប្រាថ្នាចង់សួរនាយ ហើយចម្លើយគឺជ្រើសយកនាង នាងស្រមៃបែបនេះមកជាច្រើនខែហើយ ហើយថ្ងៃនេះក៏បានមកដល់ពិតមែន...
«ទោះយើងស្លាប់ក៏យើងមិនយកនាងដែរ!!»
«អូនស្រលាញ់បងណាស់ អូនគ្មានថ្ងៃឲ្យបងស្លាប់ទេ!!»វ៉ុនយ៉ុងក្រោកឈរពេញកម្ពស់ នាងដើរសំដៅប៉ារបស់នាងដែលអង្គុយមើលពីចម្ងាយ វិនាទីបន្ទាប់ក៏ដើរមកវិញជាមួយកាំភ្លើងខ្លីមួយដើម...
«អូនសួរបងជាលើកចុងក្រោយ បងរើសយកអូនមែនទេ?»
«យើងគ្មានថ្ងៃយកនាងទេ!!»
«...បងមិនយកអូនព្រោះវាមែនទេ? »នាងប្រែជាខឹងស្រែកឡើងទាំងក្តីឈឺចាប់លាយឡំនឹងអារម្មណ៍តូចចិត្តដែលនាងធ្វើគ្រប់យ៉ាងគឺដើម្បីនាងនិងនាយបាននៅជាមួយគ្នាតែប៉ុណ្ណោះ...
ភាគ៤១:ជ្រើសរើស!!
Start from the beginning
