part 7: ធ្វើតាមបេះដូង🔞

Start from the beginning
                                    

" ទីងឈួនកុំអីក្មួយ...ពូនិងបាននិយាយរឿងក្មួយជាមួយកូនចាន់អោយគេបានដឹង" គាត់រហ័សឃាត់ នាយកម្លោះក៏ងក់ក្បាលយល់ស្រប

" រឿងអីប៉ា...? " ស៊ាវចាន់ងើយមុខមើលនាយរួចទើបចោទសួរលោកស៊ាវ   គេនិងនាយទាក់ទងគ្នាយ៉ាងម៉េចមិនដែរស្គាល់ផង?

" ទីងឈួនក្មួយមកជិតពូមក!"

" បាទលោកពូ"

"  ចាន់កូន...ប៉ាចង់អោយកូនរៀបការជាមួយទីងឈួន"គាត់ចាប់ដៃទីងឈួនមកដាក់ពីលើដៃស៊ាវចាន់ហើយនិយាយឡើងតែថា...

" លោកប៉ា!!! " គេនិយាយឡើងទាំងហួសចិត្តនិងក្រោកខិតចរញពីអ្នកទាំងពីរ

"ស៊ាវចាន់ក្មួយចិត្តត្រជាក់សិន កុំអាល់ច្រឡោត"អ្នកមីងភីរ៉ា ស្រដីឡើងជួយសម្រួល

" នេះជា ហ្វឹង ទីងឈួនកូនប្រុសតែមួយគត់របស់លោកហ្វឹងជាម្ចាស់ក្រុមហ៊ុន អចលនទ្រព្យធំបំផុតក្នុងប្រទេសចិន កូនកុំបង្ហាញរឹកពារមិនសមរ្យបែបនិងអី"

" ប៉ា...ខ្ញុំមិនខ្វល់ថាគេមានកម្រិតណាឡើយ តែខ្ញុំមិនយល់ព្រម "

" ..." នាយកម្លោះមិនបានមាត់ករគ្រាន់តែចាំស្តាប់ប៉ុណ្នោះ

" ស៊ាវចាន់កូនមានហេតុផលបន្តិចទៅ ប៉ាធ្វើដើម្បីកូន គេអាចមើលថែរកូនបានយ៉ាងល្អ កូនមិនអាចនៅតែម្នាក់ឯងរហូតទេ" គាត់និយាយពន្យល់ តែថាស៊ាវចាន់ឯណាស្តាប់នោះ?

" ខ្ញុំខំបារម្ភពីលោកប៉ា...តែមើលចុះ ប៉ាមិនសួរចិត្តខ្ញុំ នៅបង្ខំខ្ញុំទៀត? ដែលអោយ សឺលៀរ៍ ងាកទៅហៅៗខ្ញុំ គ្រាន់តែដើម្បីចាប់ផ្សុំផ្គុំជាមួយគេទេឬប៉ា!! "

" ក្មួយទីងឈួនជាមនុស្សល្អ! កូនបានរៀបការជាមួយគេជីវិតនឹងល្អប្រសើរ-"

" ប៉ា!!!! "

" លោកពូ...រឿងរៀបការចាំនិយាយពេលក្រោយចុះ" ឃើញប៉ាកូនគេមិនចុះសម្រុងគ្នានាយក៏និយាយឡើង បើបន្តទៀតក៏មិនល្អដដែល

"ខ្ញុំក៏ជាប្រុសដូចជាលោក រៀបការអ្នកដទៃគិតបែបណា?"

" ចាន់! "

" បើលោកចង់រៀបការ រៀបការជាមួយសឺលៀ៍ទៅ" ចាន់សម្លឹងមុខនាយនិយាយទាំងមិនខ្វល់ច្រើន

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now