ភាគទី០២៖អាមនុស្សកំសាក

449 18 1
                                    

    ថេយ៉ុង ស្ទុះវឹងចាប់ក្រសោបថើបបឺតជញ្ជក់បបូរមាត់ ជុងហ្គុក គ្រញិចខ្លាំងៗ ញ៉ាំងឱ្យទស្សនីយភាពក្រោមពន្លឺរាត្រីពណ៌ក្រហមកាន់តែឆេះឆួលខ្លាំងឡើងៗ។ ប្រអប់ដៃដ៏ស្រឡូនលូកចូលទៅស្ទាបអង្អែលលើដើមទ្រូងហាប់ណែន អណ្តាតដ៏រស់រវើកក៏លិឍខ្លាំងៗរលាស់ចលនាយ៉ាងប៉ិនប្រសប់ទៅលើបបូរមាត់ប្រុសកំលោះ។
    "អូយ..ជាប្រុសរបស់គេពិតមែនតើស!" មិត្តភក្តិឯទៀតនាំគ្នាលាន់មាត់និយាយយ៉ាងភ្ញាក់ផ្អើលសកម្មភាពថើបបឺតជញ្ជក់ដាក់គ្នាបង្ហាញឡើងយ៉ាងច្បាស់ៗដល់ថ្នាក់នេះទៅហើយបើមិនជឿទៀត មិនដឹងថាគួរត្រូវយកអ្វីមកសម្អាងបញ្ជាក់ទៀតនោះទេ។ ពេលដឹងថាអ្នកកំលោះនៅឈរស្ងៀមទ្រឹងគ្មានចលនាកម្រើកតបតនឹងខ្លួនរាងតូចរឹតតែខឹងសម្បារសន្សឹមដកខ្លួនចេញមកសម្លឹងមើលផ្ទៃមុខសង្ហាដោយកែវភ្នែកក្រហមងាំងស្ទើរតែស្រក់ដំណក់ឈាមទាំងថ្លុក។
    "ថ្វើយ!" ថេយ៉ុង ស្តោះទឹកមាត់ចំកណ្តាលផ្ទៃមុខ ជុងហ្គុក ដោយភាពម៉ាកងាយជាន់ឈ្លីមើលងាយគេខំឱ្យដៃខ្លាំងប៉ុណ្ណឹងទៅហើយកោតតែនាយហ៊ានធ្វើខ្លួនមិនព្រមអើពើទៅរួចដែរ។ ប្រងើយកន្តើយបែបនេះគិតថាងាយទទួលបានឱកាសទាំងអស់នេះណាស់ឬ?។
    "ម៉េចក៏..ម៉េចក៏ពួកគេធ្វើអ៊ីចឹង?" គ្រប់គ្នាលើកដៃខ្ទប់បបូរមាត់ពេលឃើញ ថេយ៉ុង ស្តោះទឹកមាត់ដាក់ ជុងហ្គុក រួចមិនត្រឹមតែប៉ុណ្ណឹងនោះទេ នៅចាប់យកកែវស្រាជះទឹកបាចសាចដាក់ខ្លួនប្រាណអ្នកកំលោះថែមទាំងគ្រវែងកែវថ្មគប់ក្បាលនាយទាល់តែដាចរលាត់ស្បែកហូរឈាមរលាក់ទៀត។
    ប្រាវវវ!!!!
    "ហ៊ានជំទាស់ចិត្តខ្ញុំផងមែនទេ?" ថេយ៉ុង ស្រែកឮខ្លាំងៗ ខណៈមនុស្សឈុតខ្មៅមួយក្រុមបានស្ទុះស្ទាវឹងដើរចូលទៅឈរកៀកជិតនឹង ជុងហ្គុក។
    "វាយគេឱ្យដឹងដៃម្តងទៅ!" គ្រាន់តែចៅហ្វាយតូចថាចប់ពួកគេម្នាក់ៗក៏ព្រួតវាយធ្វើបាបទៅលើរាងកាយរបស់ ជុងហ្គុក ខ្លាំងៗតែម្តង កម្លាំងទាត់ធាក់និងភាពព្រៃផ្សៃរបស់ពួកគេវាមានមិនស្មើនឹងចិត្តថ្លើមខ្មៅងងឹតដែល ថេយ៉ុង កំពុងតែមាននោះទេ។ រាងកាយមាំដួលខ្ពោកទៅលើឥដ្ឋការ៉ូទទួលរង់ដោយការវាយតំច្រំធាក់រហូតដល់ក្អួតក្អកសម្រក់ឈាមតាមមាត់ជោកក្រណាត់អាវពណ៌សគួរឱ្យអាណិតអាសូរ។
    "បានហើយ!" ថេយ៉ុង ស្រែកបញ្ជាពួកគេក៏ឈប់វាយ។
    "ចេញឱ្យអស់ទៅ!" រាងតូចបន្លឺសម្តីចប់គ្រប់គ្នាបូករួមទាំងបុគ្គលិកដទៃនាំគ្នាដើរចាកចេញទៅទាំងអស់សូម្បីតែមិត្តភក្តិរបស់គេក៏ដូចគ្នាដែរ គ្មាននរណានៅហ៊ានតវ៉ាជាមួយនឹង ថេយ៉ុង ឡើយ ព្រោះពួកគេតែងតែដឹងកន្លងមកថានៅពេលដែល ថេយ៉ុង ខឹងមាននិស្ស័យអាក្រក់ខ្លាំងប៉ុណ្ណានោះ។ ប្រអប់ជើងតូចស្រឡូនសសៀរដើរចូលទៅឈរប្រកៀកជិតនឹងរាងកាយក្រាស់ដែលដេកស្តូកស្តឹង ខំប្រឹងដកដង្ហើមទាំងភាពលំបាកលំបិនប្រផាត់ប្រផើយ រួចក៏ញញិមចុងមាត់ដោយបន្ទន់ជង្គង់ចុះ ញែកប្រឡោះជើងអង្គុយលើត្រគាកមាំ ហើយឱនចំកោងខ្នងប្រើម្រាមដៃវែងស្រួចដូចជាបន្លាក្រូចច្របាច់លើមុខរបួសប្រុសសង្ហាសង្កត់មួយទំហឹងកម្លាំងដៃញ៉ាំងឱ្យមានដំណក់ឈាមក្រហមច្រាលក្លិនឆ្អាបសាយភាយកាន់តែហូរស្រក់ចុះមករហាម។
    "រអើមខ្ញុំណាស់ណាទៅអ្ហេស? ទើបលេងខ្លួនដល់ថ្នាក់នេះ?"
    "..." ជុងហ្គុក ដេកសម្លឹងមើលមុខ ថេយ៉ុង ដោយគ្មានពាក្យវាចាតបតប្រយោគនិងគេ ព្រោះឃើញច្បាស់ថា ថេយ៉ុង ក៏អាក្រក់យង់ឃ្នងមិនខុសពីនិស្ស័យឪពុករបស់គេអ្វីប៉ុន្មានដែរ។
    "លោកគិតថាខ្ញុំងាយស្រួលយកបបូរមាត់ទៅប៉ះពាល់មនុស្សប្រុសផ្តេសផ្តាសណាស់តើមែនទេ? ម្តេចក៏មិនព្រមឆ្លើយមក?"
    "ព្រោះខ្ញុំមិនចូលចិត្តធ្វើខ្លួនតាមការសប្បាយរបៀបនេះទេ"
    "អាមនុស្សកំសាក.."
    ផាច់!!!
    ផ្ទៃមុខសង្ហាងាកខ្វាច់ទៅម្ខាងតាមដោយកម្លាំងទះខ្ទប់ប្រអប់ដៃ ថេយ៉ុង លូកដៃចូលទៅចាប់បោចកន្ត្រាក់សរសៃសក់ ជុងហ្គុក ទាញយកផ្ទៃមុខនាយឱ្យងាកត្រលប់មកសម្លឹងមើលមុខរបស់ខ្លួនម្តងទៀត។
    "ខ្ញុំចាំមើលថាលោកទ្រាំបានប៉ុន្មានក្តារទៀត?" កំប៉ុងថ្នាំគ្រាប់ដែលត្រូវបានដកចេញពីកាបូបម៉ូដសម័យទំនើបស៊ីវិល័យត្រូវបានរាងតូចយកចេញមកប្រើប្រាស់ ហើយចាក់គ្រាប់ថ្នាំញាត់ចូលទៅក្នុងមាត់ក្រអូមមាត់ប្រុសកំលោះអស់ចំនួនមួយគ្រាប់។
    "លេបទៅ.." ថេយ៉ុង លូកដៃខ្ទប់បិទលើបបូរមាត់ ជុងហ្គុក ទាល់តែនាយកំលោះព្រមលេបថ្នាំមួយគ្រាប់នោះចូលទៅក្នុងពោះបានសម្រេច។
    "ខិខិ!!" ជុងហ្គុក បញ្ចេញអាការះក្អកទាល់តែស្លេកមុខ ថេយ៉ុង ប្រញាប់ប្រញាល់ងើបចេញមុនពេលដើរទៅចាប់យកសោរឡានសំដៅចេញទៅរកមាត់ទ្វារ ជុងហ្គុក ដឹងថាក្មេងនេះមានល្បិចកិច្ចកលច្រើនណាស់។ ទើបព្យាយាមស្ទុះស្ទាក្រោក ព្រោះមិនចង់ខកខានជំហ៊ានត្រូវតែតាមឃ្លាំមើលសុវត្ថិភាពរបស់ ថេយ៉ុង មិនឱ្យបាត់ដានជើងនោះទេ។ 
    "អ្នកប្រុសឈប់.." ប្រអប់ជើងដែលសឹងតែគ្មានកម្លាំងកំហែងព្យាយាមរត់ប្រដេញតាមរាងតូចរហូតទៅដល់រថយន្តសេរីទំនើបដែលចតទុកចោលរួចស្រាប់នៅខាងមុខក្លឹបកម្សាន្តមួយកន្លែងនេះ។
    ក្រាក!!
    អឹក..
    "អ្នកប្រុស.." ជុងហ្គុក តាមមកបើកទ្វារឡាន កាលបើឃើញរាងតូចទៅអង្គុយនៅបាំងខាងក្រោយសំដែងដោយទឹកមុខខឹងគ្រោតគ្រាតចំពោះខ្លួន។ នាយចូលទៅអង្គុយខាងក្នុងសឹងតែដកដង្ហើមមិនដល់គ្នា កាលបើត្រូវគេវាយទាល់តែទ្រុឌទ្រោមកម្លាំងកាយស្ទើរតែរកផ្លូវដកដង្ហើមមិនបានទៅហើយ។
     "អ្នកប្រុសគិតចង់ទៅណាបន្ត?"
     "ទៅអាផាតមីន៍!"
     "នៅទីណាដែរបាទ?"
     "បើកឡានទៅចាំខ្ញុំប្រាប់!" ជុងហ្គុក បញ្ឆេះម៉ាស៊ីនឡានមុនពេលបញ្ជាបើកចាកចេញទៅ។

💞 ភ្នាក់ងារយកការណ៍សម្ងាត់ 💞Dove le storie prendono vita. Scoprilo ora