ចាំបងចិញ្ចឹមហី?

598 63 23
                                    

part1|

នៅក្នុងបន្ទប់បង្ហាញអោយឃើញនាយតូចស៊ុងហ៊ុន(រៀបរាប់ពីតួអង្គនៅtrailerរួចហើយយើងមិនបាច់និយាយទៀតទេណ៎?) កំពុងតែរៀបចំខ្លួនដូចជាចង់ចេញទៅណាយ៉ាងចឹង style តែងខ្លួនរបស់នាយតូចខ្ជូតម៉ងណាស់តែអ្នកណាទៅដឹង គេទៅដាក់ពាក្យធ្វើការទេតាស៎

អូរ!ភ្លេចប្រាប់ថាស៊ុងហ៊ុននេះគេរស់នៅក្នុងខុនដូតែម្នាក់ឯងទេ ជេគដែលជាបងប្រុសរបស់គេនៅដល់ទៅភូមិគ្រឹះទៅហើយប៉ុន្តែស៊ុងហ៊ុនមិននៅជាមួយ មូលហេតុជេគនេះគេមិនចូលចិត្តស៊ុងហ៊ុនឡើយ តាំងពីតូចដល់ធំជេគធ្វើបាបស៊ុងហ៊ុនរហូតតែស៊ុងហ៊ុនហេតុតែស្រឡាញ់បងប្រុសមិនដែលស្អប់បងប្រុសឡើយ ជួនកាលគ្រាន់តែឮថាបងរបស់ខ្លួនឈឺក៏ទៅមើលដែរ...(ប៉ុណ្ណឹងសិន!)

"យើងទៅដល់អីឡូវហើយចាំយើងសិនទៅ!" ស៊ុងហ៊ុនកំពុងតែនិយាយទូរស័ព្ទជាមួយមិត្តរបស់ខ្លួនហើយដំណើររបស់នាយតូចមើលទៅដូចជាប្រញាប់ណាស់

"លឿនៗមកដល់ម៉ោងអីឡូវហើយ!" អ្នកដែលជាមិត្តហាក់ដូចជាកំពុងតែបំភ័យមិត្តរបស់ខ្លួនអញ្ចឹង

/skip/

ស៊ុងហ៊ុនបានមកដល់ក្រុមហ៊ុនដែលខ្លួនចង់ដាក់ពាក្យសម្ភាសន៍ការងារហើយក៏ដើរចូលក្នុងក្រុមហ៊ុនជាមួយមិត្តរបស់ខ្លួន ដោយមិត្តរបស់ខ្លួនជូនដំណើរទៅ
មកដល់មុខបន្ទប់សំភាស

"ស៊ូៗណាឯង" មិត្តរបស់ស៊ុងហ៊ុនបាននិយាយលើកទឹកចិត្តនាយតូចដើម្បីកុំអោយភ័យពេក

"អឹម..." ថាហើយនាយតូចក៏ដើរចូលទៅក្នុងនោះ

....

រំលងពេលរាងយូរដែរ នាយតូចស៊ុងហ៊ុនដើរចេញពីក្រុមហ៊ុនទាំងមុខស្អុយ

"ទៀតហើយ! មិនដែលជាប់ម្តងណាទេពេលណារកការងារបានធ្វើ? ហ៉ើយ~ "

"មិនបាច់រកការងារធ្វើទេ ចាំបងចិញ្ចឹមហី?" ស្របពេលនោះមិនដឹងជាសំឡេងកម្លោះមកពីណាទេហាក់ដូចជាចូលមកកាន់តែកៀកស៊ុងហ៊ុន

ស៊ុងហ៊ុនឆ្ងល់ថាកម្លោះម្នាក់នោះចង់និយាយទៅកាន់នរណាទើបងាកមើលជុំវិញខ្លួនបន្តិចក៏គ្មានឃើញនរណាក្រៅពីខ្លួននិងអ្នកកម្លោះនោះ
អ្នកកម្លោះនោះជានីគីហ្នឹងឯង ការតែងខ្លួនវិញស្ទាវជប៉ុនម៉ងហា៎ នាយកម្លោះមកកាន់តែជិតស៊ុងហ៊ុន

My men 4🔞 (Completed)Tahanan ng mga kuwento. Tumuklas ngayon