«អឺម...» រាងតូចភ្ញាក់ពីដំណេកពត់ខ្លួនបន្ទិចព្រោះគេងក្នុងឡានធ្វើឲ្យចុកពេញខ្លួនតែម្តង។គេក្រលេករកមើលកូនៗតែមិនឃើញ ក្នុងចិត្តចាប់ផ្តើមភ័យ តែលុះចេញមកក្រៅក៏ឃើញពួកគេកំពុងលេងយ៉ាងសប្បាយជាមួយដេយ៉ុន គេក៏ធូរចិត្តវិញ។
«ថេយ៉ុងភ្ញាក់ហើយហេស៎?!!» ដេយ៉ុនដែលកំពុងលេងដីខ្សាច់ជាមួយថេជុងងើបមកញញឹមដាក់រាងតូចពោលពាក្យយ៉ាងទន់ភ្លន់។
«បាទ!! ថេហ្យុនម៉េចមិនលេងជាមួយគ្នា?» រាងតូចតបទាំងញញឹមរួចងាកមកសួរកូនប្រុសដែលអង្គុយមើលតែមិនចូលរួមជាមួយ។
«កូនមិនមែនក្មេងទេ!!»អាល្អិតថេហ្យុនតបទាំងមានទំនុកចិត្តចំណែកអ្នកស្តាប់វិញគាំងរកអីតបមិនបាន!!
«ពុទ្ធោកូនអាប់ប៉ា!!»
«មោះថេយ៉ុង ឆាប់មកលេងជាមួយគ្នាមក!!» ដេយ៉ុនស្រែកហៅរាងតូចពីចម្ងាយ គេក៏ដើរទៅរកទាំងញញឹម គិតថានឹងនៅទីនេះឲ្យយូរបន្ទិចទម្រាំធ្វើចិត្តបាន!!
«អូយ ចូលខ្ញុំភ្នែកហើយ!!»
«នៅឲ្យស្ងៀមខ្ញុំមើលឲ្យ!!!» ក្រឹបៗ...មាននរណាម្នាក់លួចថតពួកគេពីចម្ងាយ លុះរួចរាល់ក៏ប្រញាប់ចេញទៅជាមួយនឹងស្នាមញញឹមជាប់មាត់។
«យ៉ាងម៉េចហើយបាត់ឈឺនៅ?»
«បាត់ហើយ!!»
«អាប់ប៉ាកូនឃ្លានហើយ!!»
«ថេជុងឃ្លានហើយហេស៎កូន អញ្ចឹងតោះទៅរកអីញ៉ាំ!!» រាងតូចក៏ដឹកដៃកូនទាំងពីរសំដៅភោជនីយដ្ឋាននៅក្បែរនេះ ចំណែកដេយ៉ុនមិនបានទៅជាមួយព្រោះរវល់រកកន្លែងចតឡានឲ្យបានត្រឹមត្រូវសិន។
«សួស្តីបង សុំមីនុយបន្ទិច!!»ថេយ៉ុងស្រែកហៅអ្នករត់តុសុំមីនុយ អ្នករត់តុក៏យកមកឲ្យយ៉ាងរហ័សទាន់ចិត្ត។
«សុំបាយឆាសាច់ក្តាម៤ចាន និង ស៊ុបគ្រឿងសមុទ្រពីរចានមក!!»
«ចាសអ្នកប្រុស សុំចាំបន្ទិច!!»
«ដេយ៉ុនអីក៏យូរម៉្លេះ?» រាងតូចក្រលេករកមើលដេយ៉ុន មុននេះប្រាប់គេថាទៅចតឡានមួយភ្លែត ឥឡូវជិត20នាទីហើយនៅមិនទាន់មកវិញទៀត!!
«អាហារមកដល់ហើយចាស!!» អ្នករត់តុលើកម្ហូបមកល្មម ថេយ៉ុងចាប់ផ្តើមបារម្ភ ព្រោះនាយបាត់សូន្យឈឹងតែម្តង ។
«ថេហ្យុនថេជុង ឆាប់ញ៉ាំបាយទៅ អាប់ប៉ាទៅតាមដេតឌីកូនបន្ទិច!!»
«បាទ/ចាស!!»
«មកហើយៗ...!!»នាយតូចប្រុងនឹងទៅតាមតែនាយក៏មកដល់ល្មម គេក៏ធូរចិត្តវិញ ស្មានថាកើតរឿងអីហើយតាស៎!!
«បាត់ទៅណាយូរម៉្លេះ?»
«ព្រោះរបស់នេះឯង!!»
_សូមរងចាំភាគបន្ត_
អេតមីនមិនបានពិនិត្យមើលឡើងវិញទេ បើមានកន្លែងណាខុសអក្ខរាវិរុទ្ធសូមអភ័យទោសផង😊🙏
ភាគ១១:យើងនឹងទទួលខុសត្រូវលើនាង!!
Depuis le début
