#បេសកម្មមួយ
#ភាគទី2
_________________________________________•10ឆ្នាំក្រោយមក
វេលាចេះតែកន្លងហួសទៅជាច្រើនឆ្នាំរាងកាយរបស់ជុងក៏ប្រែប្រួលទៅតាមវ័យផងដែរ។ ជាមួយរាងកាយសង្ហាខ្ពស់ស្រឡះមាឌមាំបូករួមនិងស្ដាយអ្នកជិះម៉ូតូធំទៀតធ្វើអោយជុងកាន់តែមានមុនស្នេហ៍លើសដើម។
Joong archenថ្ងៃនេះក៏ដូចជាថ្ងៃមុនជុងបានជិះម៉ូតូរបស់គេទៅរៀនតាមធម្មតាតែការធ្វើដំណើររបស់គេមួយនេះមិនមេនធម្មតាឡើយគឺជុងបានប្រណាំងជាមួយមិត្តរបស់គេម្នាក់ផងដែរ÷
<យ៉ាងមិចត្រៀមខ្លួនហើយឬនៅ?>
Ohm Pawat ជាមិត្តរបស់ជុងតាំងពីវិទ្យាល័យមកម្លេះពួកគេទាំងពីរសង្ហាដូចគ្នាថែមទាំងចូលចិត្តលេងម៉ូតូដូចគ្នាទៀតផង
<ត្រៀមរួចហើយ>
<ថ្ងៃនេះបើឯងចាញ់ឯងត្រូវបាយព្រឹកមកយើង>
<ចាំតែខ្លាចតើ>1-2-3 កង់ម៉ូតូចាប់ផ្ដើមវិលលឿនខ្លាំងតាមកុងទ័រនិងអ្នកដែលបញ្ជាពួកគេទាំងពីរវ៉ាគ្នាទៅមកៗគ្មានអ្នកណាមុនក្រោយឡើយ។
ជិះមកដល់ផ្លូវចូលក្នុងបរិវេណសកលវិទ្យាល័យOhmបានវ៉ាដាច់ជុងយ៉ាងឆ្ងាយជុងខំប្រឹងបន្ថែមលឿនដោយមិនបានដឹងឡើយថាមានកម្លោះវ័យជំទង់ម្នាក់បានឆ្លងផ្លូវ÷
ប្រាវ....ដោយខ្លាចបុកមនុស្សជុងបានជិះគេចរហូតខ្លួនគេបានធ្លាក់ពីលើម៉ូតូរមៀល3ជុំកន្លះ។ មនុស្សដែលគេប៊ិះបុកមិញនេះបានរត់មករកគេទាំងផិតភ័យមកក្បែរជុងដែលកំពុងដេកនិងដី÷
<បងប្រុសយ៉ាងមិចហើយ>
ជុងមិនតបគេបានដោះមួកការពាររបស់គេចេញរួចសម្លឹងមកកាន់មុខអ្នកដែលនៅក្បែរគេ។ វិនាទីនេះយើងក៏បានដឹងដែរថាកម្លោះម្នាក់នោះគឺជាក្មេងរើសអេតចាយនោះហើយ។ កម្លោះតូចចាំមុខជុងតែជុងមិនបានចាំមុខរបស់គេវិញឡើយអ្នកណាទៅចាំឡើងមួយទសវត្សរ៍ហើយនិង?