ភាគ៧:យើងឆ្កួតព្រោះតែឯង ថេយ៉ុងអាយរូ

Start from the beginning
                                    

«ឈប់សិន!! នេះថេហ្យុនមិនឃើញទេហ្អេសថាអាប់ប៉ារបស់កូនចង់នាំកូនចេញពីប៉ា?»

«បានហើយ!! លោកនៅមិនយល់ទៀតហ្អេស? ទង្វើរបស់លោកសមជាប៉ាពួកគេទេ? លោកមិនអាចសូម្បីតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងផង លោកចង់ឲ្យកូនមកនៅក្បែរលោកបានយ៉ាងម៉េច? ខ្ញុំមិនចង់ឲ្យកូននៅក្បែរមនុស្សឃោរឃៅដូចជាលោកនោះទេ!!»ថេយ៉ុងស្ទុះក្រោកស្រែកមួយទំហឹង ប្រយោគនីមួយៗធ្វើឲ្យនាយស្ទើរស្ទះឈាមរកអីតបមិនបាន!! នាយបែបនេះមែន នាយជាមនុស្សដែលពិបាកគ្រប់គ្រងអារម្មណ៍ណាស់ ចុះបើថ្ងៃណាមួយនាយមួរម៉ៅឡើង តើនាយនឹងធ្វើបាបអ្នកនៅជុំវិញខ្លួនដែរទេ? គេមិនអាចឲ្យកូននៅក្បែរមនុស្សបែបនេះឡើយ។

«ល្អ!! ល្អណាស់!!បើឯងយល់ថាយើងបែបនេះទៅហើយ យើងនឹងធ្វើឲ្យឯងមើលថាយើងឃោឃៅដល់កម្រិតណា!! » ជុងហ្គុកនិយាយទាំងកំហឹងនិងឆ្អែតចិត្តបំផុត នាយគិតថាគ្រួសារតូចមួយនេះអាចឲ្យនាយព្យាបាលជំងឺផ្លូវអារម្មណ៍បាន នាយព្យាយាមបង្ហាញក្តីស្រលាញ់នឹងទង្វើល្អៗចេញមក តែគេមិនបានខ្វល់ឡើយ គេនៅតែចង់យកកូនចេញពីនាយម៉្លោះហើយបើទង្វើល្អមិនបានផល អញ្ចឹងមានតែទង្វើអាក្រក់។

«អាហ្យុន!!»

«បាទចៅហ្វាយ!!»

«នាំកូនយើងទៅបន្ទប់ !!»នាយក្រាស់ក៏ស្រែកបញ្ជាចំណិត ហ្យុនជីនក៏ធ្វើតាមដោយនាំក្មេងតូចទាំងពីរឡើងទៅបន្ទប់ ចំណែករាងតូចតាមមើលមិនឈប់ខ្លាចថាគេនាំទៅកន្លែងណាផ្សេង។

«លោកចង់ធ្វើអី?» រាងតូចប្រញាប់ថយក្រោយ ខណៈពេលនាយក្រាស់ដើមកជិតខ្លួន

«កុំភ័យអី ឯងមិនខ្លាចយើងស្រាប់ទៅហើយ ពិតទេ?»

«លោកឆ្កួតហើយ!!»

«ហាសហាសហា...យើងឆ្កួត!! យើងឆ្កួតព្រោះតែឯង ដឹងទេថេយ៉ុង? ឯងដឹងទេថាឯងធ្វើឲ្យយើងឆ្កួតហើយ!!» នាយស្រាប់តែសើចឡើងខ្លាំងៗដូចមនុស្សឆ្កួត រាងកាយនាយបែកញើសប៉ុនៗគ្រាប់ពោត ដៃទាំងទ្វេរចាប់អង្រួនស្មារតូចស្ទើរប្រេះជាបួន!! ថេយ៉ុងចាប់ផ្តើមទទួលដឹងពីអារម្មណ៍គ្រោះថ្នាក់ដែលនាយផ្តល់មកឲ្យគេ នាយពេលនេះខ្លាំងដូចគោព្រៃទោះបីគេរើបម្រះយ៉ាងណាក៏មិនរួច ភ្នែកដែលសម្លឹងមកញេហាក់កំពុងមានភ្លើងឆេះនៅខាងក្នុង ដែលគ្មានអ្វីអាចពន្លត់បាន គ្រប់គ្នាមិនហ៊ានហាស្តីបានត្រឹមឱនមុខចុះរងចាំបញ្ជាតែមួយមុខ ។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE END✔️)Where stories live. Discover now