«ខ្ញុំមិនថោកទាបដូចជាលោកនោះទេ!!»
«កុំឲ្យយើងដឹងឲ្យសោះ យើងមិនលើកលែងឲ្យឯងឡើយ!!» ជុងហ្គុកនិយាយគម្រាម ថេយ៉ុងស្ងៀមលែងមាត់បន្តឱបកូនតែម្យ៉ាង វិនាទីបន្ទាប់ស្ថានភាពក៏ប្រែជាស្ងាត់ ក្នុងឡានលឺតែសម្លេងចម្រៀងតិចៗបទមនោសញ្ចេតនាដែលប្រគំឡើងធ្វើឲ្យនាយតូចនឹកស្រមៃស្រណោះដល់ខ្សែជីវិតរបស់ខ្លួនដែលរកក្តីសុខឲ្យខ្លួនឯងមិនបាន។
@ព្រលានយន្តហោះ
រថយន្តម៉ាកល្បីលូនចូលយឺតៗសំដៅយន្តហោះដែលសំកាំងខ្លួនយ៉ាងត្រចះត្រចង់បូករួមជាមួយក្បាច់រចនាយ៉ាងពិសេសនិងមានសម្គាល់អក្សរR.N.Dបញ្ជាក់ថាវាជាកម្មសិទ្ធពេញច្បាប់របស់គ្រួសារត្រកូលរេនដូ ឃើញហើយមិនស្ងើចសរសើរមិនបាន។ យន្តហោះមួយនេះឌីសាញឡើងដោយមានគ្រប់យ៉ាងនៅខាងក្នុងមិនថាបន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក កន្លែងញ៉ាំអាហារ សរុបមកមិនខុសពីផ្ទះនោះទេ ។ថេយ៉ុងបីកូនដែលគេងលក់ចុះពីលើឡាន មួយតួខ្លួនមានត្រឹមសម្លៀកបំពាក់មួយឈុត លុយក៏គ្មាន ទូរស័ព្ទក៏មិនបានយកមកព្រោះនាយមិនអនុញ្ញាត ។ ជុងហ្គុកឃើញគេបីកូនរៀងពិបាកដែរព្រោះកូនធំល្មមហើយមិនមែនកូនង៉ាដូចពីមុនទើបសុំចូលខ្លួនបីម្តង រាងតូចក៏មិនប្រកែក ព្រមតាមនាហតែម្យ៉ាង តែក៏ភ្ញាក់ផ្អើលពេលឃើញថាក្នុងយន្តហោះមានវត្តមានមនុស្សម្នាក់។
«ថេហ្យុន!!»
«អាប់ប៉ា!!» អាល្អិតថេហ្យុនដែលអង្គុយរងចាំខាងក្នុងរួចជាស្រេចរត់មកឱបអាប់ប៉ាវ័យក្មេងទាំងត្រហេបត្រហប ។
«ហេតុអីក៏នៅទីនេះ?ក្រែងកូននៅសាលាមិនអញ្ចឹង?»
«មានលោកពូសង្ហាម្នាក់ទៅយកកូនចេញពីសាលា គាត់ប្រាប់កូនថាអាប់ប៉ាឲ្យមកទទួលព្រោះប្រញាប់ទៅលេងលោកតាលោកយាយ តែពេលមកដល់ទីនេះកូនមិនបានឃើញអាប់ប៉ា កូនភ័យណាស់!!»ថេហ្យុនរៀបរាប់តាមដំណើររឿង បេះដូងថេយ៉ុងស្ទើរធ្លាក់ដល់ដី នាយចង់យកគ្រប់យ៉ាងចេញពីគេឬ? តែប៉ុណ្ណេះ គេគ្មានថ្ងៃរួចផុតពីកណ្តាប់ដៃនាយនោះទេ ។
« ថេហ្យុន ហេតុអីក៏កូនជឿគេ?»
«ព្រោះគាត់ស្គាល់អាប់ប៉ា..!!»
ភាគ៦:អ្នកណាអោយឯងបង្រៀនកូនអោយស្អប់យើង!!
Depuis le début
