Kenta:ខ្ញុំ...ខ្ញុំគិតមើលសិន

Way:និយាយអីនិងkentaមុខតានតឹងម្ល៉េះ

Pete:លួចស្រលាញ់គេម្នាក់ឯងនិងហាស៎អូនកុំខ្វល់អីចូលក្នុងឡានទៅខាងក្រៅក្ដៅខ្លាំងណាស់(នាំប្រពន្ធចូលឡានបាត់ទុកឲ្យប្អូនឈរគាំងនិងពាក្យបងប្រុស)

Kenta:បើបងជាខ្ញុំម្ដងទើបបងដឹង!(ថាហើយក៏ទៅក្នុងឡាន)

+ងាកមកខាងnorthsonicម្ដង

North:sonic....(ពេលដែលsonicចុះពីលើឡានរបស់ខ្លួនគេក៏ហៅsonic)

Sonic:មានអីមែនទេ?

North:គឺស្អែកជួបគ្នាណា...(ញញឹមបន្តិច)

Sonic:បាទស្អែកជួបគ្នា(លើកដៃលាហើយក៏ដើរចូលក្នុងផ្ទះបាត់ទៅ)

North:ឯងកើតអីនិងnorthហេតុអីក៏បេះដូងលោតញាប់យ៉ាងនេះ តើឯងកំពុងតែយ៉ាងម៉េចឲ្យប្រាកដ!(ដកដង្ហើមចេញចូលមួយសន្ទុះទើបចាកចេញពីមុខផ្ទះរបស់sonic)

+នៅពេលយប់

North:kimឯងគេងលក់ហើយឬនៅ?(callទៅសួរ)

Kim:គឺនៅទេ បើយើងគេងធ្វើម៉េចនិងមានអ្នកលើកទូរស័ព្ទឯង

North:យើងលលេង ឯងពិតជាមិនប្ដូរចិត្តពិតមែនឬ?

Kim:ប្ដូរចិត្តអី?

North:គឺប្ដូរជិះឡានជាមួយយើងវិញ

Kim:អត់ទេមិនប្ដូរទេព្រោះkentaបើកឡានផ្លូវឆ្ងាយមិនកើតទេយើងទៅបើកឆ្លាស់ជាមួយគេ ឯងសួរយើងច្រើនដងយ៉ាងនេះធ្វើអី?

North:គឺយើងចង់ឲ្យឯងជិះជាមួយយើងច្រើនជាង

Kim:បើsonicចេះបើកយើងប្រាកដជាជិះជាមួយឯងហើយ

North:ហឹម...(ដកដង្ហើមធំ)

Kim:ប៉ុណ្ណឹងបានហើយយើងងងុយគេងហើយស្អែកត្រូវងើបរៀបចំរបស់ដែលត្រូវយកទៅញ៉ាំទៀត bye bye(ចុចបិទភ្លាមៗ)

North:ព្រោះតែវានិងចូលមកឯងផ្លាស់ប្តូយើងលែងសំខាន់ហើយ!(មើលរូបដែលខ្លួនតាំងលើអេក្រង់ទូរស័ព្ទហើយក៏ធ្វើទឹកមុខយ៉ាងអន់ចិត្ត)

+ថ្ងៃស្អែកឡើង

Sonic:លោកមកយកលឿនជាងការគិតរបស់ខ្ញុំទៅទៀតនៀគ

North:ខ្ញុំមិនចង់ឲ្យsonicរងចាំយូរ

Sonic:ល្អបែបនេះអ្នកដែលបានnorthធ្វើសង្សារសំណាងស្លាប់ហើយ...

North:sonicចង់ក្លាយជាមនុស្សសំណាងម្នាក់នោះទេ?

Sonic:....(ឮចឹងស្រឡាំងកាំងមិនដឹងថាត្រូវឆ្លើយតបបែបណា)

North:ខ្ញុំលលេងទេកុំយកចិត្តទុកដាក់អី...

Sonic:បាទខ្ញុំក៏គិតថាលោកគ្រាន់តែលលេងដូចគ្នា(ពួកគេក៏ចាប់ផ្តើមស្ងាត់រាងខ្លួនរហូតទៅតាមផ្លូវ sonicក៏គេងលក់រហូត)
------

Kim:នេះឯងមិនឲ្យយើងឆ្លាស់បើកម្ដងទេហី?

Kenta:មិនចាំបាច់ទេ

Kim:មិនអីយ៉ាងម៉េច!ក្រែងឯងបើកផ្លូវឆ្ងាយមិនបានមែនទេ?

Kenta:ឥឡូវយើងគ្មានបញ្ហាទេចាំយើងត្រូវការចាំហៅ

Kim:okចឹងយើងសុំគេងបន្តិចហើយព្រោះយប់មិញគេងយប់ជ្រៅ

Kenta:ok

-ពេលមកដល់សមុទ្រ..

North:kimក្រែងឯងថាបើកឆ្លាស់ជាមួយគេមែនទេ?

Kim:អរ..គឺkentaគេថាគេបើកកើតយើងក៏មិនយល់ដែរហេតុអីក៏ចឹង

Kenta:kimយើងថាទៅលេងទីនោះទៅទេសភាពស្អាតណាស់(ទាញដៃkimចេញពីnorth)

Sonic:មានរឿងអីមែនទេ?(ឃើញថាnorthដូចជាមិនស្រស់សោះ)

North:អត់ទេ...ខ្ញុំសុំទៅបន្ទប់សម្រាកសិនហើយsonicប្រាប់ពួកគេផង(គេក៏ចាកចេញទៅបាត់ធ្វើឱ្យsonicឆ្ងល់ហើយថាមានរឿងអី)
-room

North:ហេតុអីៗក៏យើងមិននៅប៉ុន្មានឆ្នាំសោះឯងបែរជាលែងមានយើងក្នុងចិត្តចឹងkim បើយើងដឹងថាឃ្លាតហើយឯងប្រែយើងនឹងមិនទៅណានោះទេ ជួយពន្យល់ឲ្យយើងយល់ផងថាតើយើងខុសអីតើទង្វើរបស់យើងមិនច្បាស់ត្រង់ណាទើបឯងមិនយល់ថាយើងស្រលាញ់ឯង(អង្គុយអោបជង្គង់ទឹកភ្នែកហូរដោយការឈឺចាប់)

ចិត្តពីរ(ចប់)Kde žijí příběhy. Začni objevovat