ភាគទី16:បងមិនដោះលែងអូនឡើយ

Start from the beginning
                                    

លុះដល់ពេលត្រូវសោយក្រយ៉ារថ្ងៃត្រង់នាយមាំឲ្យអ្នកបម្រើធ្វើស៊ុបប៉ូវកម្លាំងមួយចានឲ្យនាយរួចនាយក៏បានយកវាមកបញ្ចុកឲ្យរាងតូចដែលលង់លក់ព្រោះហត់ដោយសារតែចំណាយកម្លាំងច្រើននោះ

«អធិរាជរបស់ដែលទ្រង់ចង់បានទូលបង្គុំបានយកមកហើយក្រាបទូល»ភ្លាមនោះអង្គរក្សសម្ងាត់របស់នាយមាំបានមកដល់ព្រមជាមួយប្រអប់ក្រហមតូចល្មមមួយ

«ល្អឯងទៅវិញចុះ»ដោយទទួលបានរបស់រួចនាយមាំក៏បានឲ្យអង្គរក្សនោះត្រលប់ទៅវិញហើយនាយក៏យកប្រអប់នោះមកព្រមទាំងសម្លឹងទៅមើលរាងតូចដោយក្រសែរភ្នែកពិបាកស្មានដល់

«អាយីង បងសុខចិត្តឲ្យអូនស្អប់បងក៏បងមិនឲ្យអូនទៅចោលបងម្ដងទៀតឡើយ»នាយមាំនិយាយឡើងព្រមទាំងថើបថ្ពាល់រាងតូចរួចក៏ចាកចេញទៅសាលប្រជុំ

ପ ខ្លាំងហា៎~~អត់ដេកសោះក៏មានកម្លាំងពេញបឹប(°∀°)

#skip

ក្រឡេកមកមើលអ្នកដែលនៅក្នុងក្រុងឯនេះវិញម្ដងគឺថាពិបាកបរិយាយយ៉ាងខ្លាំងដោយសារតែស៊ាវយានគេយំរកឪពុកគេឥតឈប់តែម្ដងទោះបីវ៉ាន់នីងខំលួងយ៉ាងណាក៏មិនបាត់យំដែរ ដោយអស់ជម្រើសគេក៏សម្រេចចិត្តនាំស៊ាវយានទៅរករាងតូចនៅឯរាជធានី

«វ៉ាវ. .ស្អាតណាស់ៗ លោកពូៗមើលនោះទៅអស្ចារ្យណាស់ ហិហិ»ស៊ាវយានគេពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឃើញទិដ្ឋភាពប្លែកៗជាច្រើនដែលគេមិនធ្លាប់ឃើញ

«ហឹម~~អស្ចារ្យណាស់»វ៉ាន់នីងតប

«ហិ. .ហិ. .អា៎!!លោកពូៗអូនចង់បានវា»ភ្លាមនោះស៊ាវយានក៏ឃើញគេលក់ស្ករតាំងម៉ែយ៉ាងច្រើនគេក៏បានទារចង់ឲ្យនាយតូចទិញឲ្យគេ ចំណែក៉វ៉ាន់នីងក៏ដូចចិត្តគេទៀតក្មួយចង់បានអ្វីក៏ព្រមទីញឲ្យទាំងអស់ផងដែរ

«ហេតុអ្វីបានជាអាយានមិនញ៉ាំវាអញ្ចឹង??»បន្ទាប់ពីទិញស្ករតាំងម៉ែរួចមួយសន្ទុះមកដោយឃើញថាស៊ាវ យានគេមិនញ៉ាំវា វ៉ាន់នីងក៏ចោទសួរ

«អត់ទេអូនអត់ញ៉ាំវាទេ អូនទុកឲ្យពុកតូចរបស់អូនគឺគាត់ចូលចិត្តវាណាស់»ស៊ាវយានឆ្លើយ

«អីយ៉ាច្រណែនពុកតូចក្មួយដល់ហើយ»វ៉ាន់នីងនិយាយបែបអន់ចិត្តនឹងស៊ាវយានដែលគេនៅជាមួយប៉ុន្មានថ្ងៃហើយតែបែរជាស៊ាវយានមិនខ្វល់ពីខ្លួនសោះ

«លោកពូ កុំចាណែនអីចាំពេលអូនធំឡើងអូននឹងចឹមពូតែតង(ម្ដង)ខិខិ»ស៊ាវយាននិយាយព្រមទាំងសើចយ៉ាងស្រស់តែម្ដង

«មែនឬ??ក្មួយចញ្ចឹមពូមែនហ៎អីយ៉ាក្មួយប្រុសអ្នកណាគេនឹង??ហេតុអីបានគួរឲ្យស្រឡាញ់យ៉ាងនេះ~~»

ខ្ចាយ*សំឡេងបែករបស់

«អាយ!!ហេតុអ្វី??ហេតុអ្វីបានជាវាត្រលប់មកវិញ??ហេតុអ្វីទៅ!!»ដំណឹងដែលថារាងមាំបាននាំរាងតូចត្រលប់មកគឺបានផ្សព្វផ្សាយពេញក្នុងរាជវាំង វាក៏បានលឺទៅដល់មនុស្សស្រីម្នាក់ផងដែរ

«វួយអ៊ូសៀន!!យើងនឹងសម្លាប់ឯងឲ្យបាន!!អាយ!!»

សូមរង់ចាំអានភាគបន្ត

សូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គងឬពាក្យសម្ដីមិនសមរម្យមួយចំនួន និងការសរសេរអក្សរខុសក្បួនខុសលំដាប់ទាំងឡាយដែលកើតមានក្នុងសាច់រឿង

សរសេរដោយ: យូរី

ស្អែកអត់មានភាគតរេទូរស័ព្ទខ្មីនដាច់លុយហើយ💁‍♀️

ABA : 008 156 098

អាចឧបត្ថម្ភឲ្យខ្មីនបានណាតាមសធារបស់អ្នកអាន🙇‍♀️

លក្ខណៈថាខ្មីនចឹមទូរស័ព្ទខ្មីនលែងរស់ហើយឲ្យអ្នកអានជួយចឹមម្ដង🥲❤

ខ្មីនសូមអរគុណទុកជាមុនផងណាឡាញ់អ្នកអានពេញបេះដូងទោះបីខ្មីនរត់ចោលមួយរយៈធំក៏នៅតែគាំទ្ររឿងរបស់ខ្មីន☺❤

You've reached the end of published parts.

⏰ Last updated: May 27 ⏰

Add this story to your Library to get notified about new parts!

MAKE YOU LOVE ME👉💝Where stories live. Discover now