Ep31: មករកកូន!

Zacznij od początku
                                    

"កូនញាំអ្វីក៏បានអ៊ីចឹងម៉ាក់ធ្វើអាហារដែលម៉ាក់ចូលចិត្តញាំអោយកូនមក"ជីមីនញញឹមប្រាប់អ្នកជាម្តាយ ថ្ងៃនេះគាត់ជាអ្នកធ្វើអាហារអោយគេញាំនិងមិនអោយគេចូលផ្ទះបាយនោះទេ។

"OKអ៊ីចឹងចាំសិនណាម៉ាក់ធ្វើមិនយូរទេ"

"ហានស៊ូស្រលាញ់ក្មេងណាស់ពេលគេដឹងថាកូនគេនៅរស់គេរំភើបដល់យំ ម៉ាក់ពិតជាត្រេកអរណាស់ដែលពួកយើងទទួលបានកូនជាកូនក៏ដូចជាកូនប្រសារ"លោកស្រីអ៊ូលហ៊ីនិយាយទាំងញញឹម គាត់មិនស្មានថាបានជួបជាមួយកូនប្រសារដែលល្អបែបនេះទាល់តែសោះព្រោះតែគាត់ធ្លាប់ឃើញព័ត៌មានកូនគាត់បណ្តើរស្រីញឹកដែរតែចុងក្រោយក៏ជាប់អន្ទាក់កូនមីនរបស់គាត់ទៅវិញ។

"កូនក៏សប្បាយចិត្តដែលកូនមានអ្នកម៉ាក់ក្មេកដ៏សែនល្អនិងស្រស់ស្អាតព្រមជាមួយអ្នកម៉ាក់ដែលកូនមិននឹកស្មានថាអាចបានជួបគាត់វិញម្តងទៀត"

"និស្ស័យពិតមែន"

"ហិហិ"

ក្រោយពីនិយាយជាមួយអ្នកម៉ាក់រួចអាហារក៏មកដល់ល្មមមានដល់ទៅបីចានញាំជុំគ្នាជីមីនញាំផងសរសើរផង
ម៉ាក់គេពូកែធ្វើម្ហូបណាស់។

"ខិខិ!"

"ហានស៊ូឯងយ៉ាងមិចហើយ?"អង្គុយញាំសុខៗលោកស្រីហានស៊ូស្រាប់តែឈ្លក់បន្ទាប់ពីមើលទូរស័ព្ទរួច
ទើបលោកស្រីអ៊ូលហ៊ីសួរទាំងបារម្ភ។

"គេមកដល់កូរ៉េហើយ"គាត់បើកទូរស័ព្ទក៏មានអ្នកផ្ញើរសារមកពេលគាត់ចុចចូលក៏ឃើញរូបប្រុសម្នាក់នោះមកដល់កូរ៉េថែមទាំងផ្ញើរមកថាគាត់មកដល់កូរ៉េថែមទៀត
លោកស្រីអ៊ូលហ៊ីចាប់ផ្តើមភ័យហើយគាត់បានលើក
ទូរស័ព្ទអោយលោកស្រីអ៊ូលហ៊ីបានឃើញ។

"ឯងកុំបារម្ភអីគេមិនហ៊ានទេ"

"បើគេហ៊ានយើងស៊ូស្លាប់ក៏មិនអោយគេមកប៉ះកូនយើងដែរ"

"មានរឿងអ្វីមែនទេម៉ាក់?"ជីមីនដែលអង្គុយញាំធ្វើមុខភ្លឹសៗសួរពួកគាត់ដែលអោនទៅនិយាយជាមួយគ្នាតែពីរនាក់។

"គឺគ្ម-"

"ឯងគួរតែប្រាប់ដើម្បីអោយកូនបានប្រយ័ត្នខ្លួនបើសិនប៉ាគេចង់មកយកគេទៅ"

‼️💲កម្មសិទ្ធ Billionaire💲‼️Opowieści tętniące życiem. Odkryj je teraz