"ឆាប់ចុះទាន់ខ្ញុំនិយាយស្រួលបួល"ថេហ្យុងកាន់ចង្កូតងាកករមកត្រង់នឹងនិយាយទាំងទឹកមុខមិនលេងសើចមិនរួសរាយដូចរាល់ដង
ក្រឹប!
"....."ជុងហ្គុកមិនមាត់តែទាញខ្សែរក្រវាត់មកកឹបជាប់នឹងអង្គុយតោងកៅអ៊ីធ្វើព្រងើយចង់អោយនាយចុះមែនទេទាល់យូ
"មុខក្រាស់គួរអោយរំខាន ហ្ហឹស!"សម្ដីដែលនាយធ្លាប់ថាអោយថេហ្យុងឥឡូវត្រូវរាងតូចជះមកវិញកណ្ដាលមុខតែនាយនៅមិនហ៊ានមាត់តបតហើយមិនហ៊ានសូម្បីតែខឹងវិញបើតាមចរឹកម៉ួម៉ាវរបស់នាយមុខជាចុះពីលើឡានហើយតែនេះនាយបាត់អស់ចរឹកម៉ួម៉ាវសល់តែពាក្យទន្ទេញក្នុងចិត្តថាទ្រាំដើម្បីលួងគេ
ងឺត!ង៉ោង!ៗៗ ស្របពេលនោះថេហ្យុងជាន់ហ្គែថយក្រោយនឹងបត់កាច់ទៅឡើងជ្រែកង់ឡានហើយជាន់ល្បឿនមួយកប់ហោះស្ទុះទៅតែម្ដងរឿងបើកឡានសាហាវនេះទុកអោយថេហ្យុងចុះ
"អូ...ថេយ៍បងអត់ទាន់បានប្រពន្ធទេណាកុំបើកលឿនពេក"ជុងហ្គុកតោងខ្សែរក្រវាត់ជាប់នឹងនិយាយបែបលលេងជាមួយរាងតូច
"រឿងខ្ញុំកុំចេះ!"ថេហ្យុងសម្លក់នាយភ្លេតៗដូចជាស្អប់មុខមកពីជាតិណាអញ្ចឹង
«ហេតុអីគេប្ដូជាកាចម្លេះ?»នាយលួចពោលក្នុងចិត្តក្មេងដែលធ្លាប់តែឡូឡាមាត់មិនចេះស្ងៀមសម្បូររឿងសើចគ្មានទុក្ខកង្វល់នៅជិតដាមជាប់ក្នុងភ្នែកនាយថ្មីៗសោះបែរមកជាក្រម៉ង់ក្រម៉ូវនិយាយៗរកតែស្រែកសម្លុតនាយ។
#Skip
ចាប់តាំងពីថ្ងៃដែលគេបង្ករអោយមានរឿងធំដល់ថ្នាក់យុនហ្គីអស់ទ្រាំរត់ចេញជីមីនខូចចិត្តយ៉ាងខ្លាំងស្វាមីដែលគេស្រលាញ់ប៉ងប្រាថ្នាតាមស្នេហ៍រហូតយកមកធ្វើជាស្វាមីស្របច្បាប់បានបែរជានាយរស់នៅគ្មានក្ដីសុខឆ្អែតឆ្អន់នឹងទង្វើររបស់គេរហូតដល់នាយរត់ទៅបាត់ទាំងមិនស្ដាយស្រណោះឬទុក្ខឱកាសអោយខ្លួនបាននិយាយអ្វីទៀតទេ ជីមីនគិតតែពីគេងយំនឹងព្យាយាមផ្ញើរសារcallទៅយុនហ្គីជាច្រើនលើកច្រើនសារតែប្រហែលជានាយបិទទូរស័ព្ទទើបទាក់ទងមិនបានសោះ
"អ្ហោ..លោកអ្ហើយលោកមានកូនតែមួយទេតែខ្ញុំនេះប្រេះទ្រូងដល់ម្លឹងហើយបង"អ្នកស្រីឡូឡាដាក់លោកផាកដោយសារតែគាត់ពិបាកចិត្តរឿងជីមីនមានកូនមួយព្រួយទ្រូងឥតល្ហែរតាំងពីក្មេងមកពិបាកសព្វគ្រប់ស្រលាញ់គ្នាជាមួយអ្នកណាមិនដែលថាបានយូគាត់សប្បាយចិត្តណាស់ដែលឮគេទារសុំរៀបការជួបបុរសដែលល្អដូចយុនហ្គីឥឡូវប្រេះឆាទៀតតើគាត់ត្រូវធ្វើបែបមិច
DU LIEST GERADE
♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]
Fanfiction"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើតក្នុងត្រកូលម៉ាហ្វៀដូចគ្នាហើយថ្ងៃមួយក៏មានបេសកម្មដែលត្រូវកំចាត់សត្រូវរួមគ្នាហេតុតែលង់ស្នេហ៍បងប្រុសជីដ...
ភាគទី41: ច្រណែន
Beginne am Anfang
![♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]](https://img.wattpad.com/cover/347619512-64-k668722.jpg)