ស្របពេលដែលមនុស្សសំខាន់ៗរបស់គ្រួសារទាំងសងខាងមកជុំគ្នាអស់ហើយ តែខេតធី នាងភ័យណាស់ សូម្បីតែទឹកក៏នាងផឹកមិនចូល ដង្ហើមវិញក៏ដកថប់ៗទៀត បើអាចនាងចង់រត់!
“ខេតធី!....នាងនេះរាល់ថ្ងៃក្លាហានណាស់ មិចឥឡូវធ្វើអីមិនចេញអ៊ីចឹង?” ខេត សម្លក់ខ្លួនឯងនៅក្នុងកញ្ចក់មុខតុសម្អាង ។ ថ្ងៃនេះនាងតុបតែងខ្លួនសុភាពណាស់ ក្រែមក៏មិនហ៊ានលាបពណ៌ដិត រ៉ូបវិញ នាងយក មួយដែលវែង មិនឆើតឆាយដូចរាល់ដងទេ តែនាងនៅតែគ្មានជំនឿចិត្ត តើនេះមកពីហេតុអី?
តុកៗ!>
“ខេត!រួចឬនៅកូន?”
សម្លេងគោះទ្វា និងសម្លេងហៅ ធ្វើឲ្យខេតភ្ញាក់ព្រឺត នេះមិនមែនជាសម្លេងឪពុកនាងទេ តែជាសម្លេងរបស់លោកស្រីឆេយ៉ុង ។
“ចា៎!រួចហើយៗ!” នាងខំប្រឹងញញឹម និងរត់ទៅបើកទ្វា ដាច់ខាត មិនឲ្យនរណាដឹងថានាងភ័យឡើយ ។
ក្រាក!
“សុំទោស!អ្នកមីង…ខ្ញុំយូរបន្តិចហើយ” ខេត ញញឹមញញែមដាក់លោកស្រី តែមនុស្សចាស់ មានបទពិសោធន៍ គាត់ដឹងពីអារម្មណ៍របស់នាង ។
“ខេត ថ្ងៃនេះស្អាតខ្លាំងណាស់មានដឹងដែរទេ?” លោកស្រី លើកដៃមកអង្អែលថ្ពាល់នាង បង្ហាញភាពកក់ក្ដៅ មិនឲ្យនាងមានអារម្មណ៍ឯកាឡើយ ។
“ចា៎-ចា៎!” តែអារម្មណ៍មួយនេះ វាបានធ្វើឲ្យខេតរលីងរលោងទឹកភ្នែក ត្បិតនាងមិនធ្លាប់ទទួលបានភាពកក់ក្ដៅឡើយ ព្រោះម្ដាយនាងបានស្លាប់បាត់ហើយ ។ លោកស្រី មកនេះបំណងចង់ឲ្យខេតកក់ក្ដៅក្នុងចិត្ត ទើបគាត់ទាញនាងមកឱបជាប់នឹងទ្រូងមួយស្របក់ ទើបដកខ្លួនចេញមកវិញ
“កុំយំខេត! លែងស្អាតឥឡូវហើយ…ឆាប់ចុះទៅក្រោមទៅ! គ្រប់គ្នាចាំកូនហើយ!” លោកស្រី ដឹងពីអារម្មណ៍នាង ហើយគាត់ក៏ដឹងទៀតដែរថាខេតចង់ជួបម្ដាយ តែគាត់មិនអាចធ្វើអ្វីបានឡើយ ។
“ចា៎! ខ្ញុំមិនយំទេ!” ខេត នាងញញឹមស្ញេញ កាន់ដៃលោកស្រីឆេយ៉ុង ដើរចេញពីបន្ទប់ ដោយភាពជឿជាក់ ព្រោះនាងមិនបាននៅតែម្នាក់ឯងឡើយ នាងមានលោកស្រីនៅក្បែរ ។
តឹបៗ!> ដំណើររបស់នាង បានចុះទៅក្រោមតាមជន្ដើរដែលមានផ្កាអមសងខាង ធ្វើឲ្យអ្នកគ្រប់គ្នាសម្លឹងមើលគ្រប់គ្នា ទោះនាងមិនបានស្លៀកឈុតកូនក្រមុំ ក៏នាងហាក់ដូចទេវធីតាដែលស្រស់ស្អាតជាងគេបំផុត ។
ខេត រេភ្នែកសម្លឹងចំអេឌែន ដែលឈរក្នុងចំណោមគ្រួសារនាង ។ ថ្ងៃនេះគេស្លៀកពាក់ស្អាតជាងរាល់ថ្ងៃ មើលទៅប្លែកភ្នែក សាកសមជាអ្នកប្រុសម្នាក់ ។
YOU ARE READING
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
RomancePart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...
ភាគទី១៣: អារម្មណ៍ពិសេស
Start from the beginning
