ភាគទី៦: ឱកាស ♡

Start from the beginning
                                    

“ខ្ញុំមិនបានឲ្យនាងជួយទេ” អេឌែន ដកដៃចេញពីនាង ឱនមុខយកធ្មេញខាំក្រណាត់រុំ ជាជំនួយជំនួសដៃ ហើយខេត ក៏បណ្ដោយមនុស្សរឹងក្បាលនេះទៅ ដោយខ្ចិលតវ៉ាច្រើន ។

“មិចក៏លោកធ្វើការងារអាក្រក់ទាំងនេះ? លោកឯងចំជាមនុស្សបំពុលសង្គម” ខេត នៅតែនិយាយ មិនឲ្យស្ងាត់ទាល់តែសោះ

“បើមិនដឹងច្បាស់កុំនិយាយច្រើន”

“ខ្ញុំស្អប់មែនទែន អ្នកដែលធ្វើការងារខ្មៅងងឹតដូចជាលោក!”
តុកៗ> ទ្វារបន្ទប់ ក៏ត្រូវបាននរណាម្នាក់គោះ មុននឹងរនាំងទ្វារនោះត្រូវបានបើក កាត់ផ្ដាច់មិនឲ្យអ្នកនាងនិយាយអ្វីបានទៀត

“លោកអេឌែន…” ហ្សូរិច រៀបនឹងនិយាយអ្វីមួយ តែវត្តមានរបស់ខេតធី ធ្វើឲ្យគេត្រូវគាំងអណ្ដាត ។

“មិនអីទេ ហ្សូរិច! ខ្ញុំចាត់ការស្រីម្នាក់នេះបាន…ឯងទៅប្រាប់លោកពូអេនឌី រឿងរបស់ រ៉ូហ្វី.ជី ដែលយើងបានធ្វើការភ្លាត់” ទឹកមុខ អេឌែន ឡើងមាំចំហាយនៃការខឹងក៏ភាយមកតិចៗ តែខេតធី មិនសូវស្គាល់អ្នកកម្លោះនាងមិនដឹងពីអារម្មណ៍គេច្រើនប៉ុន្មានឡើយ ។

“បាទ! សុំទោសលោកអេឌែន ដែលបណ្ដាយឲ្យនាងចូលមក” ហ្សូរិច ឱនមុខសុំទោស មុននឹងបែរខ្លួនទៅវិញ គ្រាន់តែស្ដាប់ការនិយាយរបស់អេឌែន ក៏ដឹងថាភ្នំភ្លើង កំពុងតែជិតផ្ទុះ ។

“នាង!” អេឌែន បន្ទាប់ពីរុំរបួសហើយ គេក៏ហៅនាងដោយការសង្កត់សម្លេងយ៉ាងធ្ងន់ និងដើរទៅរកនាងម្ដងបន្តិចៗ
“យើងជួបគ្នាជាលើកទី២ហើយ ខ្ញុំក៏បានប្រាប់នាងដែរបើជួបនាង ខ្ញុំនឹងបង្រៀននាងឲ្យស្គាល់អ្វីដែលហៅថាឋានសួគ៌” គេបានលើកដៃ គ្មានរបួសមក ច្របាច់ក និងរុញនាងឲ្យអង្គុយលើសាឡុង មុននេះដៃគេឈឺ ទើបទុកឱកាសឲ្យនាង តែពេលនេះលែងមានឱកាសអីទៀតហើយ

“អាឆ្កួត! លែងខ្ញុំ!!” ខេតធី មិនចាញ់ងាយៗ នាងបានច្រានគេចេញ ស្ទុះទៅឆក់យកកាំភ្លើងខ្លីមួយដើម នៅលើតុទៅភ្ជង់គេ
គ្រឹក!> នាងពិតជាអរគុណដែលលោកពូឡេម័ររបស់នាងបានបង្រៀនឲ្យចេះបាញ់កាំភ្លើងការពារខ្លួន
“បើខ្ញុំគ្រាន់តែបាញ់លោក បែបគ្មានបញ្ហាអ្វីឡើយ ព្រោះប៉ាខ្ញុំនឹងដោះស្រាយឲ្យបាន”

Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)Where stories live. Discover now