ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន

Start bij het begin
                                    

« ចាស៎! ខ្ញុំអាចថតរូបជាមួយលោកបានពិតមែនឬ?? »បុគ្គលិកស្រី

« បាទពិតណាស់!!» ថេហីុឆ្លើយរួមទាំងងក់ក្បាលបញ្ជាក់ ហើយពួកគេទាំង2ក៏ថតរូបជាមួយគ្នា ដោយឃើញបែបនេះបុគ្គលិកផ្សេងទៀត ក៏នាំគ្នាមកសុំរាងតូចថតព្រោងព្រៀត

« សួស្តី អ្នកប្រុស!!! »ភ្លាមនោះ រ៉េនក៏ដើរចូលមក នឹងហៅទៅកាន់ថេហីុ នាយពិតជាត្រេកអរណាស់ តែមិនហ៊ានបញ្ចេញឡើយ សុខចិត្តទុកក្នុងពោះ ដោយបង្ហាញមកខាងក្រៅដោយទឹកមុខស្មើមឺុងម៉ាត់ប៉ុណ្ណោះ រួមទាំងការគោរពបញ្ជាក់ពីភាពថ្លៃថ្នូរ

« បាទ សួស្ដី!! »ថេហីុ

« ចៅហ្វាយ ឪ្យខ្ញុំមកទទួលអ្នកប្រុស នឹងនាំទៅបន្ទប់ទទួលភ្ញៀវរងចាំសិន គាត់បង្ហើយការងារបន្តិចទាន៎ »រ៉េន និយាយទៅកាន់ថេហីុ ឯបុគ្គលិកដែរមកចោមរោមរាងតូចមុននេះក៏នាំគ្នាទៅណាបាត់អស់ នៅមិនបានទេ រ៉េននឹងរាយការណ៍ប្រាប់ជុងហ្គេន ហើយនាយនឹងកាត់ប្រាក់ខែពួកគេ ដែររញេរញៃអត់សណ្តាប់ធ្នាប់បែបនេះ!!

« អរ៎ ok! » ថេហីុ ងក់ក្បាល
ហើយរ៉េនក៏នាំថេហីទៅបន្ទប់ទទួលភ្ញៀវ ដោយនាយកំពុងតែរំជើបរំជួល នាយពិតជាចង់សុំរាងតូចថត ដូចបុគ្គលិកមុននេះណាស់ តែនាយមិនអាចធ្វើចឹងបានទេ ព្រោះនៅជាម៉ោងការងារ!

« លោកឈ្មោះអ្វីដែរ? »ខណះដែរកំពុងដើរតាមរ៉េន ថេហីុក៏សួរទៅនាយ ព្រោះមិនទាន់បានស្គាល់ឈ្មោះរបស់នាយឡើយ

« បាទ អ្នកប្រុស ខ្ញុំឈ្មោះ ចន រ៉េហ្សឺ អាចហៅខ្ញុំថារ៉េនក៏បានទាន៎ !! »ដោយនៅតែ2នាក់ថេហីុ នាយក៏បញ្ចេញនៅចរឹកពិត ដោយញញឹមនឹងតបទៅថេហីុ ដោយភាពសមរម្យ មើលទៅដូចជាទន់ភ្លន់ជាងមិញនេះ

« អរ៎!! លោកស្គាល់ខ្ងុំហើយត្រូវទេ?? ចឹងមិនបាច់ ចាំខ្ងុំណែនាំខ្លួនឯងទេត្រូវអត់?? » ថេហីុ

« បាទ អ្នកប្រុស!!»រ៉េន

« ហៅខ្ញុំថា ថេហីុចុះ មិនបាច់ប្រើពាក្យអ្នកប្រុសទេ ខ្ងុំមិនចូលចិត្ត »ថេហីុ បង្គាប់ទៅកាន់រ៉េន ដោយគេមិនចង់ឮអ្នកណាម្នាក់ហៅគេថាអ្នកប្រុសឡើយ ស្តាប់ទៅដូចជាភាវៗយ៉ាងមិចទេ

💐គ្រងបេះដូង♡CEOសង្ហា✨Waar verhalen tot leven komen. Ontdek het nu