Episode 1 : សុំរៀបការ

ابدأ من البداية
                                        

" អឹម... ក្លិបSG ជាក្លិបដែរល្បី នរណាក៏មកទីនេះដែរ មកឆាប់ចូលទៅ ពេលវាលាមានតម្លៃណាស់ " ខាយ៍កៀក កជីមីនចូលទៅតែម្តង ព្រោះពេលនេះគេចង់រាំណាស់

" អឹម ... *សង្ឃឹមថាមិនជួបទៅចុះ * " ជីមីនគេមុខមិនសូវរីកទេ រាងភ័យៗព្រោះក្លាយជួបមនុស្សដែលមិនចង់ជួប

" វ៉ោ... សប្បាយណាស់ ជីមីនមករាំមក " ខាយ៍ចូលមកភ្លាម បបួលជីមីនចូលរាំតែម្តង

" ឯងរាំទៅ យើងនៅមើលបាន " ជីមីនគេមិនចងឭរាំទេ ក្លាយត្រូវមនុស្សដែរមិនចង់ជួបមើលឃើញ ភ្នែកមើលជុំវិញ

" ចូលមក មិនអីទេ មកក្លិបគឺត្រូវរាំ សប្បាយណាស់ ចូលមក "ខាយ៍ទាញដៃជីមីនចូលរាំអោយទាល់តែបាន

" ក៏បានៗ... វ៉ោ .. សប្បាយមែន *ប្រហែលជាមិននៅទេ* " ជីមីនដោយមើលមិនឃើញមនុស្សដែលគេមិនចង់ជួបទេ ក៏សម្រេចចិត្តចូលរាំតែម្តង

+ ខាងលើ

" បងយ៉ុង ហត់ទេ?? " យ៉ុងវ៉ូចូលមកអង្គុយជិតយ៉ុងហ្គីដែលនាយកំពុងធ្វើការនៅក្លិប កំពុងមើលការខុសត្រូវ និងមើលបញ្ជីខ្លះៗ ឯយ៉ុងវ៉ូគេមកដោយសារយ៉ុងហ្គីបបួលមក

" អត់អីទេ ឃើញមុខអូនហើយ បាត់ហត់តែម្តង " យ៉ុងហ្គីញញឹមដាក់យ៉ុងវ៉ូ

" មាត់ផ្អែមណាស់ " យ៉ុងវ៉ូ រាល់ថ្ងៃគេរស់នៅសប្បាយចិត្តណាស់ ព្រោះគេបានយ៉ុងហ្គីមើលថែ យ៉ុងវ៉ូរាល់ថ្ងៃគេបម្រុងនិងបើកហាងកាហ្វេមួយកន្លែងសម្រាប់ខ្លួនឯង គេមិនចង់រស់ពឹងយ៉ុងហ្គីទេ ណាមួយជាក្តីស្រម៉ៃរបស់គេដែរ ។ ហើយយ៉ុងហ្គីក៏យល់ព្រម

" ស្អែកបងទៅការស៊ូសានអូនទៅដែរទេ?? បងចង់យកពេលនិងទៅណែនាំអោយអ្នកផ្ទះបងដែរ " យ៉ុងហ្គី

" សុំទោសបងយ៉ុង ស្អែកអូនរវល់មិនបានទៅទេ ចាំលើកក្រោយចុះណា យើងមានពេលជួបអ្នកផ្ទះបងទៀតតើ " យ៉ុងវ៉ូក៏ចង់ទៅដែរ តែគេមានការមិនអាចទៅបានមែន

" មិនអីទេ តែអូនរវល់អីមែនទេ?? " យ៉ុងហ្គី

" អូនរវល់រឿងខ្លះ បងមិនបាច់បារម្ភទេ កុំធ្វើមុខចឹងអី " យ៉ុងវ៉ូលើកដៃអង្អែរមុខយ៉ុងហ្គីព្រោះនាយមុខមិនស្រស់ទេ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)حيث تعيش القصص. اكتشف الآن